តារានិករ៥ ត្រូវគេចាត់ទុកជាមនុស្សគោរពពាក្យសន្យាបានល្អបំផុត

  • 2020-12-28 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​តារា​និករ​ខាង​ក្រោម​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​គោរព​ពាក្យ​សន្យា​បាន​ល្អ​បំ​ផុត។

cancer ( ២២ ​កក្ក​ដា - ​២០ ​មិថុនា)​

Cancer ស្អប់​​នរណា​មិន​រក្សា​ពាក្យ​សន្យា​ខ្លាំង​ណាស់ ​ហេតុ​នេះ​ហើយ​ទើប​គេ​តែង​តែ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​រក្សា​នូវ​ពាក្យ​សន្យា​​ឲ្យ​បាន។ ​មិន​តែ​ប៉ុណ្ណោះ ​ពួក​គេ​តែង​រៀប​ចំ​គម្រោង​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​ដើម្បី​​បំពេញ​ពាក្យ​សន្យា​ថែម​ទៀត​ផង។

Virgo (២២ សីហា - ​២២ ​កញ្ញា​)

​Virgo ​ជា​ប្រភេទ​មនុស្ស​ដែល​ពូកែ​ចាត់​ចែង ​និង​​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​។ ​ហេតុ​នេះ ​ពួក​គេ​តែង​តែ​​បារម្ភ​ខ្លាំង​នៅ​​ពេល​មិន​អាច​បំពេញ​ពាក្យ​សន្យា​ណាមួយ​បាន។ ​ដូច្នេះ ​ Virgo ​​តែង​ព្យាយាម​ធ្វើ​ឲ្យ​​បាន​ល្អ​បំ​ផុត ​​ដើម្បី​ចៀស​វាង​ការ​​បំពាន​សន្យា ​ហើយ​​បើ​​អ្នក​ដទៃ​មិន​បាន​​រក្សា​ការ​សន្យា​ចំពោះ Virgo ​ទេ ​ពួក​គេ​តែង​តែ​មាន​អារម្មណ៍​ថា​សោក​សៅ​បំ​ផុត។

​​​Scorpio (​២២ ​តុលា - ​២១ វិច្ឆិកា)

Scorpio ​ជា​ប្រភេទ​មនុស្ស​ដែល​​យក​ចិត្ត​ទុក​ដាក់​​ពី​មុខ​មាត់​របស់​អ្នក​ដទៃ ​ម្ល៉ោះ​ហើយ​ពួក​គេ​រមែង​រក្សា​នូវ​ការ​សន្យា​ជា​និច្ច។ ​​​អាច​និយាយ​បាន​ថា ​មិន​ត្រឹម​តែ Scorpio ​ចង់​ជួយ​អ្នក​នោះ​ទេ ​តែ​ពួក​គេ​​ក៏​មិន​ចង់​ឃើញ​ការ​បំពាន​សន្យា​កើត​ឡើង​នោះ​ដែរ។

Lion ( ២២ ​កក្កដា - ​២១ ​សីហា)

Lion ​ជា​មនុស្ស​​ចិត្ត​ល្អ​ខ្លាំង​ណាស់ និង​មិន​ចង់​​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​នោះ​ទេ។ ដូច្នេះ​ហើយ ពួក​គេ​​មិន​ចង់​បំភ្លេច​ពាក្យ​សន្យា​របស់​ខ្លួន​ ចំពោះ​នរណា​ម្នាក់​ឡើយ។ ​នេះ​មក​ពី Lion ​គឺ​ជា​មនុស្ស​រួស​រាយ ​មាន​ការ​យល់​ដឹង ​និង​ចេះ​ខ្វល់​ពី​ពាក្យ​សម្តី​របស់​ខ្លួន​និយាយ​ចេញ​មក ​ដូចនេះ​នៅ​ពេល​អ្នក​មាន​បញ្ហា ​និង​ត្រូវ​ការ​ជំ​នួយ ​ពួក​គេ​​តែង​តែ​រីក​រាយ​ក្នុង​ការ​ say YES ​ ​។

Capricorn ( ២២ ​ធ្នូ​ - ​១៩ ​មករា)

​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ ​និង​តែង​តែ​រក្សា​នូវ​ការ​សន្យា​ជា​និច្ច។ ​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា Capricorn ​តែង​តែ​ជួយ​​ជា​និច្ច។ ​យ៉ាង​ណា​ក៏​ដោយ Capricorn ​ស្អប់​បំ​ផុត​មនុស្ស​ដែល​គ្មាន​ភាព​ស្មោះ​ត្រង់ ។​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា