ស្មាន​តែ​ស្រលាញ់​ប៉ះ​ចំ​អ្នក​ប្រុស​ត្រកូល​ស្ដុក នារី​ម្នាក់​ត្រូវ​គេ​បោក​​ឲ្យ​ចេញ​ថ្លៃ​ម្ហូប​អស់ ៣​ពាន់​ដុល្លារ

  • 2020-12-27 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ហេតុ​​ដែល​មិន​ដឹង​ថា​គួរ​បន្ទោស​ខាង​​ណា​ បាន​កើត​ឡើង​នៅ​ពេល​ស្រី​ស្អាត​សម្ភារៈនិយម ស្រលាញ់​តែ​ប្រុស​អ្នក​មាន បែរ​ជា​ប៉ះ​ចំ​ប្រុស​បោក​​ធ្វើ​ឲ្យ​នាង​មិន​ដឹង​ជា​​ត្រូវ​បន្ទោស​ខ្លួន​ឯង ឬ​បន្ទោស​គេ។ ជីវិត​រស់​នៅ​បែប​ស៊ីវិល័យ​របស់​អ្នកប្រុស អ្នក​នាង​នៅ​ប្រទេស​ចិន​គ្មាន​អ្វី​ចម្លែក​សម្រាប់​មនុស្ស​ទូទៅ​ទៀត​ឡើយ ដោយ​ភាគ​ច្រើន​ពួក​គេ​គឺ​ជា​អ្នក​ស្នង​មរតក​ដ៏​មហិមារ​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន​។ តែ​នៅ​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នក​ហក់​លោត​តាម​គេ ទាំង​ដែល​ខ្លួន​ឯង​មិន​មែន​ជា​អ្នក​មាន​ពិតប្រាកដ។

ជាក់​ស្ដែង រឿង​ហេតុ​មួយ​​បាន​កើត​ឡើង​លើ​ស្រី​ស្អាត​ម្នាក់​មក​ពី​ខេត្ត Zhejiang ប្រទេស​ចិន។ តាម​នោះ​ដែរ ស្រី​ស្អាត​ត្រកូល Yang ម្នាក់​បាន​ស្គាល់​គ្នា​នឹង​បុរស​ម្នាក់​ដែល​ទទួល​ស្គា់​ថា​ខ្លួន​​គឺ​ជា​កូន​ប្រុស​របស់​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​មួយ​រូប។ ក្រោយ​និយាយ​គ្នា​ប៉ុន្មាន​ថ្ងៃ ពួក​គេ​បានជួប​គ្នា​ញ៉ាំ​អី​អស់ ២ម៉ឺន​យាន់ (​៣​ពាន់​ដុល្លារ)។ ខាង​ស្រី​ស្មាន​តែ​ប៉ះបាន​ប្រុស​អ្នក​មាន​ហើយ​បាន​ទៅ​ញ៉ាំ​អី​កន្លែង​ថ្លៃ​យ៉ាង​នេះ តែ​រឿង​ហេតុ​មិន​ដូច​នាង​ស្មាន​នៅ​ពេល​ញ៉ាំ​ហើយ បុរស​ខាង​លើ​សុំ​ទៅ​បន្ទប់​ទឹក​ហើយ​គ្មាន​វិល​ត្រលប់​មក​វិញ ខល​ក៏​មិន​ចូល។ នៅ​ពេល​នេះ​ហើយ​ ទើបនាង​ដឹង​ថា​ខ្លួន​បាន​ប៉ះ​ប្រុស​បោក ហើយ​រូប​គេ​នេះ​មិន​មែន​ជា​អ្នក​មាន​អ្វី​ឡើយ។

ទ្រាំ​មិន​បាន​នឹង​កំហឹង​មួយ​នេះ នាង​បាន​ទៅ​ប្ដឹង​ប៉ូលិស​ហើយ​ប្រាប់​ថា​នាង​ត្រូវ​គេ​បំពាន​ផ្លូវ​ភេទ ទើប​រឿង​នេះ​បែក​ល្បី​លើ​អ៊ីនធឺណិត។ ក្រោយ​ពេល​រឿង​នេះ​ល្បី គេ​បាន​រក​ឃើញ​ថា ខាង​ស្រី​ក៏​មិន​ណយ​ដែរ ទើប​ជួប​បាប​កម្ម​បែប​នេះ។ ជាក់​ស្ដែង ស្រី​ស្អាត​ត្រកូល Yang កើត​ឆ្នាំ​១៩៩០ មាន​រូប​សម្បត្តិ​ស្អាត ហើយ​តែង​តែ​បង្ហោះ​តែ​រូប​រស់​នៅ​បែប​ស៊ីវិល័យ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាក់​បុរស​ៗ​អ្នក​មាន។ មិន​យូរ​ប៉ុន្មាន ក៏​រក​បាន​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ដែល​តាំង​ថា ខ្លួនមាន​ក្រុមហ៊ុន​ធំ​មួយ។

ក្រោយ​ពេល​សម្រេច​ថា​ជួប​គ្នា ពួក​គេ​បាន​ណាត់​នៅ​ភោជនីយដ្ឋាន​ផ្កាយ​៥មួយ​កន្លែង ហើយ​ហៅ​ម្ហូប​អស់​៣០០០​ដុល្លារ​។ ក្រោយ​ពេល​រត់​បាត់​ហើយ​ត្រូវ​ប៉ូលិស​ចាប់​បាន​វិញ ទើប​គេ​ដឹង​ការ​ពិត​ថា តាម​ពិត​បុរស​ដែល​តាំង​ខ្លួន​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​តាម​​ការពិត​គឺ​ជា​ជាង​ឡាន​ម្នាក់។ តាម​ការ​សារភាព​របស់​លោក ឡាន​ដែល​លោក​ជិះ​នេះ គឺ​ជា​ឡាន​របស់​ភ្ញៀវ​យក​មក​ធ្វើ​ទេ។ ដោយ​សារ​តែ​ត្រូវ​ខាង​ស្រី​គំរាម​ប្ដឹង ទើប​លោក​ដាច់​ចិត្ត​ចេញ​ថ្លៃ​ម្ហូប​ពាក់​កណ្ដាល​គឺ ១៥០០​ដុល្លារ។ លោក​បាន​ថ្លែង​ថា៖ លុយ​ប៉ុណ្ណឹង​គឺ​អស់​ប្រាក់​ខែ មួយ​ខែ​ទៅ​ហើយ។ មនុស្ស​ជាច្រើន​បាន​រិះគន់​អ្នក​ទាំង​២​ថា សមត្ថភាព​ប៉ុណ្ណា ក៏​ប្រើ​ប៉ុណ្ណឹង​ទៅ មិន​គួរ​ស្រមៃ​ខ្ពស់ ហើយ​មក​លក់​មុខ​បែប​នេះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម