មនុស្ស​បី​ប្រភេទ​ដែល​មិន​គួរ​ឲ្យ​ខ្ចី​លុយ​ជា​ដាច់​ខាត ព្រោះ​បាន​ប្រយោជន៍​អ្វី​ក្រៅ​ពីខា​ត​ខ្លួន​ឯង

  • 2020-12-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​យើង​ចាប់​ផ្ដើម​មាន​វ័យ​រាង​ជ្រេ​បន្តិច ហើយ​នៅ​សល់​ប្រាក់​កាក់​ធូរធារ នឹង​មាន​មនុស្ស​មួយ​ចំនួន​ចូល​មក​ជីវិត​យើង​សម្រាប់​តែ​ខ្ចីលុយ។ យ៉ាងណាក្ដី មនុស្ស​ទាំង​៣​ប្រភេទ​ខាង​ក្រោម​នេះ ដាច់​ខាត​មិន​​គួរ​ឲ្យ​ខ្ចី​លុយ ព្រោះ​គ្មាន​ការ​អ្វី​ ហើយ​មាន​តែ​យក​ទុក្ខ​ដាក់​ខ្លួន។

១. មនុស្ស​ខ្ចី​លុយ​ហើយ​មិន​សង

នៅ​ក្នុង​សង្គម​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​យើង​ស្គាល់​មុខ​ តែ​មិន​ស្គាល់​ចិត្ត។ ដូច​នេះហើ​យ មនុស្ស​មួយ​ចំនួន​នៅ​ពេល​បើក​មាត់​ខ្ចី​លុយ​យើង ប្រើ​សម្ដី​ពិរោះពិសារ តែ​នៅ​ពេលយើង​ទារ​វិញ ធ្វើ​ដូច​ជា​យើង​ជា​អ្នក​ខ្ចី​លុយ​គាត់​ទៅ​វិញ។ ទោះ​បី​ជា​ដឹង​ថា រស់​នៅ​ក្នុង​សង្គម គួរ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ តែ​ចំពោះ​ប្រភេទ​មនុស្ស​ដែល​ឲ្យ​ខ្ចីលុយ ហើយ​មិន​ដែល​សង​វិញ អ្នក​គួរ​ជួយ​តែ​ម្ដង​គឺ​គ្រប់​គ្រាន់​ដើម្បី​ដឹង​ពី​អត្តចរិត​មនុស្ស​ហើយ។

២. មនុស្ស​ទើប​ស្គាល់​គ្នា​ហើយ​ខ្ចី​លុយ​ភ្លាម

នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​រាប់​អាន​ដើម្បី​តែ​​ផល​ប្រយោជន៍​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប្រភេទ​មនុស្ស​ដែល​ទើប​តែ​ស្គាល់​យើង​ មិន​ទាន់​បាន​ស្និទ្ធិស្នាលផង ក៏​រក​លេស​ខ្ចី​លុយ​នោះ ភាគ​ច្រើន​គឺ​នឹង​មិន​សង​វិញ​ឡើយ។ ដូច​នេះ​ហើយ កុំ​ដោយ​សារ​ខ្លាច​បាត់បង់​មិត្តភាព​មួយ​នេះ ហើយ​ឲ្យ​គេ​ខ្ចី​លុយ​ឲ្យ​សោះ ព្រោះ​មិត្តភាព​មួយ​នេះ​មិន​សម​ឲ្យ​លះបង់​លុយ​ដែល​យើង​ប្រឹង​រក​មក​ដោយ​ញើស​ឈាម​នោះ​ឡើយ។

៣. មនុស្ស​មិន​ដែល​ស្គាល់​សោះ

ដោយ​សារ​ចិត្ត​អាណិត​សណ្ដោះ​ប្រណី មនុស្ស​ចិត្ត​ធម៌​ជា​ច្រើន ទោះ​បី​ជា​មិន​ដែល​ស្គាល់​សោះ តែ​ដោយសារ​ឃើញ​ថា​អត់ ក៏​ខំ​ប្រឹង​ឲ្យ​ខ្ចី​លុយ ទាំង​ខ្លួន​អត់​ដូច​គ្នា។ យ៉ាងណាក្ដី ដូច​គ្នា​នឹង​ករណី​ខាង​លើដែរ គឺ​អ្នក​នឹង​ពិបាក​យក​លុយ​ដែល​ឲ្យ​ខ្ចី​នេះ​វិញ​ណាស់។ លើកលែង​តែ​អ្នក​មាន​បំណង​ឲ្យ​តែ​ម្ដង តែ​បើ​អ្នក​មាន​បំណង​យក​មក​វិញ អ្នក​មិន​គួរ​ឲ្យ​មនុស្ស​បែប​នេះ​ខ្ចី​នោះ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម