តើត្រូវបន្តពាក់ម៉ាស់ទៀតឬអត់ ទោះបីជាចាក់វ៉ាក់សាំងរួចក៏ដោយ?

  • 2020-12-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ៉ាក់សាំងជំងឺ កូវីដ-១៩ ដំបូងត្រូវបានចែកចាយនៅសហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាលប្រទេសមួយចំនួននៅសហព័ន្ធអឺរ៉ុប។ ប៉ុន្តែតើអ្នកនៅតែត្រូវបន្តពាក់ម៉ាសបន្ទាប់ពីទទួលបានវ៉ាក់សាំងរួច?

វាហាក់ដូចជាការចាក់វ៉ាក់សាំងនឹងធ្វើឲ្យម៉ាស់មិនសំខាន់ទៀតទេ ប៉ុន្តែអ្នកជំនាញបន្តប្រាប់ឲ្យមានការប្រុងប្រយ័ត្នជានិច្ច។ ការពាក់ម៉ាស់គឺជាវិធីមួយក្នុងចំណោមវិធានការសុខភាពសាធារណៈសំខាន់ៗមួយចំនួន និងអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ឬផ្ដាសាយនានា។ ម៉ាស់គឺមានសារៈសំខាន់ណាស់ព្រោះយើងដឹងថាមេរោគឆ្លងរាលដាលភាគច្រើនឆ្លងតាមរយៈផ្លូវដង្ហើម នៅពេលដែលពួកគេក្អកកណ្តាស់និយាយ ឬស្រែកហើយដំណក់ទឹកទាំងនោះអាចខ្ទាតចូលភ្នែកច្រមុះ ឬមាត់របស់អ្នកដទៃដែលអាចបណ្តាលឲ្យមានការឆ្លងផងដែរ។

ហេតុផលទាំងនេះដែលត្រូវតែបន្តពាក់ម៉ាស់បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺឆ្លង កូវីដ-១៩ យ៉ាងហោចណាស់ឲ្យបានរយៈពេល ១០០ ថ្ងៃដំបូងបន្ទាប់ពីទទួលបានវ៉ាក់សាំង។ វ៉ាក់សាំងនេះហាក់ដូចជាមានប្រសិទ្ធភាពខ្ពស់ក្នុងការ ការពារការឆ្លងមេរោគ ប៉ុន្តែវាមិនមានប្រសិទ្ធភាព ១០០% ក្នុងការកំចាត់មេរោគចោលនោះទេ។ នោះមានន័យថាទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏អ្នកមានឱកាសអាចឆ្លង និងអាចចម្លងវាទៅអ្នកដទៃជាពិសេសប្រសិនបើអ្នកមិនពាក់ម៉ាស់។

វ៉ាក់សាំងនេះនឹងការពារអ្នកពីការធ្លាក់ខ្លួនឈឺ ប៉ុន្តែអ្នកនៅតែអាចផ្ទុកវីរុស ហើយត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់ជាសៈស្បើយ។ គ្រូពេទ្យជំនាញបាននិយាយថា "នេះជាមូលហេតុចំបងដែលយើងមិនអាចបញ្ឈប់ការពាក់ម៉ាស់បានភ្លាមៗបន្ទាប់ពីការចាក់វ៉ាក់សាំង" ។ ដូច្នេះអ្នកដែលចាក់វ៉ាក់សាំងរួចហើយក៏នៅតែត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមមួយរយៈសិន។ យើងមិនត្រូវបោះបង់ចោលវិធានការសុខភាពសាធារណៈរហូតដល់ប្រទេសទាំងមូលស្ថិតក្នុងស្ថានភាពមួយដែលកម្រិតវីរុសមានការធ្លាក់ចុះទាប។

អ្នកជំនាញសន្មតថា យ៉ាងហោចណាស់រហូតដល់ខែមេសាឆ្នាំក្រោយឯនោះទម្រាំតែវ៉ាក់សាំងនេះត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយ។ ហើយទោះបីអ្នកទទួលបានការវ៉ាក់សាំងរួចក៏ដោយ អ្នកត្រូវការរពារសុខភាពសាធារណៈផ្សេងទៀតដែលអាចចម្លងទៅអ្នកដ៏ទៃ ដូចជាការរក្សារការពាក់ម៉ាស់ គម្លាតសង្គម និងការលាងដៃឲ្យបានញឹកញាប់យ៉ាងហោចណាស់មួយរយៈខ្លីទៀតរហូតដល់ស្ថានភាពជំងឺនេះស្ងប់គ្រប់ប្រទេស។

រូបភាព៖ Pixabay

អានបន្ត៖

ប្រភព៖ self ប្រែ​សម្រួល៖ Chrel Den