តើ២០២១ រឿងអាក្រក់អ្វីអាចចូលក្នុងជីវិតអ្នកបាន សាករើសរូបមួយដើម្បីដឹងច្បាស់

  • 2020-12-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចង់​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២១ ​ខាង​មុខ ​តើ​រឿង​អាក្រក់​អ្វី​ដែល​អាច​ចូល​មក​ក្នុង​ជីវិត​អ្នក ​សាក​រើស​រូប​មួយ​ខាង​ក្រោម។

​លេខ​១

អ្វី​ដែល​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ឆ្នាំ​២០២១​នេះ ​​វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​សិក្សា ​ទំនាក់​ទំនង​នៅ​កន្លែង​ការងារ ​ឬ​មជ្ឈដ្ឋាន​ដែល​នៅ​ជុំ​វិញ​​អ្នក​ជា​ដើម។ ​មួយ​វិញ​ទៀត ​អ្នក​​ប្រហែល​ត្រូវ​ផ្លាស់​ប្តូរ​ការងារ​ដើម្បិ​ស្វែង​រក​បរិយាកាស​​ថ្មី ប៉ុន្តែ​វា​ជា​​ការងារ​ដែល​អ្នក​មិន​មាន​បទ​ពិសោធន៍​ពាក់​ព័ន្ធ​ទៅ​វិញ។ ឬ​បើ​មិន​អ៊ី​ចឹង​ទេ ​អាច​នឹង​មាន​គម្រោង​ថ្មី​ត្រូវ​ធ្វើ ​ដែល​​ជា​ការ​បង្កើត​​នូវ​ការ​ខំ​ប្រឹង​ប្រែង​ថ្មី​មួយ​សម្រាប់​អ្នក​ ​ឬ​​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ចៅ​ហ្វាយ​នាយ​ថ្មី​ជា​ដើម ដែល​គាត់​ជា​មនុស្ស​​ម៉ត់​ចត់​ខ្លាំង ​​ឬ​ហេតុ​ផល​មួយ​ទៀត ​នៅ​ក្នុង​ក្រុម​របស់​អ្នក​នឹង​មាន​សមាជិក​ថ្មី​ចូល​មក ​ដែល​មាន​អត្ត​ចរិត​មិន​ល្អ​ជា​ដើម។ ​​​ការ​​ផ្លាស់​ប្តូរ​មួយ​ទៀត ​ក្នុង​ឆ្នាំ​២០២១​ ដែល​វា​ទំនង​អាច​ទៅ​រួច​មួយ​ទៀត ​គឺ​គូស្នេហ៍​របស់​អ្នក​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ ​ដែល​ទាំង​នេះ​ អ្នក​ត្រូវ​រៀន​សម្រប​ខ្លួន ​និង​ព្រម​ទទួល​ស្គាល់​ការ​ពិត។​

លេខ​២

ក្នុង​ឆ្នាំ​២០២១ ​ប្រហែល​ជា​មាន​រឿង​រ៉ាវ​ខ្លះ​ធ្វើ​ឲ្យ​អ្នក​វង្វេង​វង្វាន់ អារម្មណ៍​មិន​នឹង​នរ ​​​ឬ​មិន​សប្បាយ​ចិត្ត​ជា​ដើម។ ​គ្រប់​យ៉ាង​ អាច​​ពិបាក​ដោះ​ស្រាយ​បាន​​ទាំង​ស្រុង ​​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ក្លាយ​ជា​ជាប់​ផុង ​និង​ទុក្ខ​​ព្រួយ។ ដូច្នេះ ​ដំបូន្មាន​​ចំពោះ​អ្នក​នៅ​ពេល​នេះ ​គឺ​ត្រូវ​ឈប់​គិត ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។ ​ប្រសិន​បើ​អាច ​អ្នក​ត្រូវ​លៃ​លក​រក​ពេល​​វេលា​សម្រាក​សម្រាប់​ខ្លួន​ឯង ​ឬ​​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ​ហាត់​ប្រាណ ​អាន​សៀវភៅ ​ធ្វើ​សមាធិ ​ឬ​ហាត់​យូហ្គា​ជា​ដើម។ ​បញ្ហា​អាច​ត្រូវ​បាន​ដោះ​ស្រាយ​ លុះ​ត្រា​តែ​អ្នក​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង ដូច្នេះ​ប្រសិន​បើ​អ្នក​បន្ត​រស់​នៅ​ក្នុង​អតីតកាល​ដោយ​ទុក្ខ​ព្រួយ ​នោះ​​អ្វី​ៗ​កាន់​តែ​អាក្រក់​ទៅ​ៗ​មិន​ខាន។​

​​លេ​ខ​៣

​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ ​​វា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ជីវិត​របស់​អ្នក​។ ​នេះ​​អាច​ជា​ការ​ក្រើន​រំលឹក​មួយ ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដើម្បី​ដឹង​ថា​អ្វី​ដែល​អ្នក​រំពឹង​ទុក​ ​ក្តី​សង្ឃឹម និង​ការ​ស្រមើល​ស្រមៃ​ ពិត​ជា​ខុស​ទាំង​អស់។ ​​​មិន​ថា​ការងារ ​ទំនាក់ទំនង ​ក៏​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដែរ។ ​​រឿង​រ៉ាវ​ទាំង​នោះ ​អាច​មក​ភ្លាម​ៗ​ ស្ទើរ​តែ​គ្មាន​ពេល​ឲ្យ​អ្នក​​គិត​ល្អិត​ល្អន់​សិន ធ្វើ​ឲ្យ​អ្នក​ពិបាក​តវ៉ា ​តែ​អ្នក​មិន​​ចុះ​ចាញ់​ងាយ​ៗ​ឡើយ។ ​ថ្វី​ដ្បិត​តែ​រឿង​ទាំង​នោះ ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​បន្តិច​មែន ​តែ​បើ​អ្នក​ត្រៀម​រៀប​ចំ​ពី​ឥលូវ ​អ្នក​នឹង​មិន​វេទនា​ចិត្ត ​​មិន​ជួប​រឿង​ដែល​អាក្រក់​បំ​ផុត ហើយ​ជីវិត​អ្នក​អាច​ស្រោច​ស្រង់​បាន​ទាន់​ពេល​វេលា៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម