អាហារ ៤ ប្រភេទជួយដុតបំផ្លាញជាតិខ្លាញ់លើសក្នុងខ្លួន ល្អសម្រាប់ស្ត្រីទប់ទល់មិនឱ្យឡើងគីឡូ

  • 2020-12-27 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបន្ថែមអាហារទាំងនេះទៅក្នុងអាហារប្រចាំថ្ងៃរបស់ស្ត្រីពិតជាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព និងជួយមិនឲ្យឡើងទម្ងន់លឿន។

១.ប្រេងដូង

ទទួលទានប្រេងដូងនឹងមិនធ្វើឲ្យអ្នកធាត់ទាល់តែសោះ ការសិក្សាមួយបានបង្ហាញថា៖ អ្នកអាចញ៉ាំប្រេងដូងដោយផ្ទាល់ ឬដោយការចម្អិនជារបបអាហារប្រចាំថ្ងៃក៏បាន ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីតខ្លាញ់ឆ្អែត នៅពេលចូលក្នុងខ្លួន វាមិនត្រឹមតែធ្វើឱ្យអ្នកមិនធាត់ ថែមទាំងជួយដុតបំផ្លាញជាតិខ្លាញ់អាក្រក់ចោលទៀតផង។

២.ខ្លាញ់ត្រី

ខ្លាញ់ត្រី ដុចជាត្រី salmon, ត្រីសាឌីន, ត្រីធូណា, ម៉ាស្ការ៉ា តែងសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ។​ ហើយប្រូតេអ៊ីននៅក្នុងត្រីទាំងនោះ គឺជួយការពារ​ ទប់មិនឱ្យឆាប់ឃ្លាន និងមិនឲ្យឡើងទម្ងន់​។ វាក៏ជួយដល់រាងកាយ និងខួរក្បាល​អ្នក អាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនផងដែរ។ អ្នកអាចញ៉ាំខ្លាញ់ត្រីទាំងនេះយ៉ាងហោចណាស់ ១-២ ដងក្នុងមួយសប្តាហ៍ ដែលល្អសម្រាប់សុខភាព។

៣.ស៊ុត

ស៊ុតមានគុណតម្លៃអាហារូបត្ថម្ភសំខាន់ នឹងសម្បូរទៅដោយខ្លាញ់ល្អ ដែលមិនបង្កឱ្យឡើងទម្ងន់។ ស៊ុត១គ្រាប់ មានផ្ទុកជាតិខ្លាញ់​ មានផ្ទុកតែ ៨៥ កាឡូរី​ ដែលអាចផ្តល់នូវសារធាតុ Choline និងសារធាតុដែលមាននាតីប្រឆាំងនឹងជាតិខ្លាញ់លើសនៅក្នុងខ្លួន។​ ក្រៅពីសំបូរជាតិប្រូតេអ៊ីន ស៊ុត​ក៏មានអាស៊ីដអាមីណូសំខាន់ៗចំនួន ៩យ៉ាង ដែលជួយដល់ការដុតបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ ប្រកបដោយប្រសិទ្ធភាព។

៤.ផ្លែបឺរ

ផ្លែបឺរគឺជាផ្លែឈើដ៏ល្អសម្រាប់ការរំលាយអាហារ វាមានផ្ទុកជាតិខ្លាញ់ ដែលមិនមែនខ្លាញ់នាំឲ្យធាត់ទេ។ ការទទួលទានផ្លែបឺរជាប្រចាំជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ុល ដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយ និងអាចជម្រុញអ័រម៉ូន និងដុតបំផ្លាញខ្លាញ់ក្នុងខ្លួន។

បញ្ជាក់៖ ពេលវេលាល្អបំផុតដើម្បីញ៉ាំផ្លែបឺរ គឺនៅចន្លោះអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាច។ ទោះយ៉ាងណាអ្នកត្រូវចៀសវាងទទួលទានផ្លែប័រច្រើនពេក ជាពិសេសមិនត្រូវប្រើប៊ឺជំនួស ឬថែមទឹកដោះគោខាប់ ដែលមានជាតិផ្អែមខ្ពស់ នាំឱ្យអ្នកប្រឈមនឹងការឡើងគីឡូ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម