សញ្ញាអវិជ្ជមានដែលបង្ហាញថាស្នេហារបស់អ្នកទទួលបានការមិនសប្បាយចិត្ត និងមិនមែនជាស្នេហាពិតដែលអ្នកស្វែងរកគួរតែដកចិត្ត!!!

  • 2021-01-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលដែលអ្នកនិងមនុស្សដែលស្រលាញ់គ្នាយូរៗទៅ ជឿថាអ្នកប្រាកដជាមានអារម្មណ៍ថាឆ្គង និងចាប់អារម្មណ៍ចំនុចពីគ្នាទៅវិញទៅមក។ តែបើកហុសមានញ៉យដង​ សន្មតថាស្នេហារបស់អ្នកកំពុងតែចាប់ផ្តើមខុសប្លែកពីមុន​ ហើយក៏មិនមែនជាស្នេហាពិតដែលអ្នកកំពុងស្វេងរកនោះដែរ។

ថ្ងៃនេះពីកញ្ញាសូមលើកយក ៥ចំនុចមកបង្ហាញថាទំនាកទំនាក់ស្នេហារបស់អ្នកមិនមែនជាស្នេហាពិតប្រាកដដែលអ្នកកំពុងបានស្វែងរកឬអាចត្រៀមចិត្តទុកមុនកុំឲ្យមានការឈឺចាប់ទៅថ្ងៃក្រោយក្នុងនោះមាន៖

១.គ្រប់ពេលអ្នកមានអារម្មណ៍ថាដូចអ្នកបានធ្វើអ្វីខុសទាំងស្រុង

អ្នកមានអារម្មណ៍មិនល្អ និងស្រងាកចិត្តហាក់កំពុងមានមនុស្ស កំពុងចាប់កំហុសអ្នក​គ្រប់ពេល។ ហើយគ្រប់ពេលកំហុស ធ្វើឲ្យអ្នកទទួលការរិះគន់​ និងធ្វើខ្លួនឯងដូចមនុស្សឆ្កួតលីលា នាំឲ្យការជឿជាក់ និងទំនុកចិត្តរបស់អ្នកចុះខ្សោយបាត់បង់ជំនឿពីមនុស្សដែលអ្នកស្រលាញ់បន្តិចម្តងៗ។

២.គេតែងទន្ទេញការចង់បានច្រើនជាងការលះបង់ និងបារម្មណ៍តែក្តីសុខខ្លួនឯង

ការសន្ទនាដែលអ្នកកំពុងនិយាយជាមួយមនុស្សតែម្នាក់ សូម្បីតែអ្នកកំពុងចែករំលែកបទពិសោធន៍ឬួមគ្នាជាមួយគាត់ក៏ដោយ។ គាត់ហាក់ស្តាប់អ្នក ប៉ុន្តែនៅទីបញ្ចប់គាត់បានត្រឡប់ ទៅធ្វើអ្វីដែលគាត់ចង់និយាយពីខ្លួនគាត់ និងតម្រូវការគាត់តែម្ខាង។ ទំហំនៃការលះបង់ជាទង្វើដែលពីគេបារម្មណ៍ពីក្តីសុខរបស់គេជាធំជាជាងរូបអ្នកទៅទៀត។

៣.មនុស្សជាទីស្រលាញ់របស់អ្នកមិនចំណាយពេលវេលារីករាយជាមួយគ្នា

សួររាល់ថ្ងៃមនុស្សដែលអ្នកកំពុងស្រលាញ់ធ្លាប់បានចំណាយពេលវេលាល្អចំពោះអ្នកឬទេ?​ គាត់តែងព្យាយាមគ្រប់គ្រងសកម្មភាព និងសុភមង្គលរបស់អ្នក យ៉ាងតឹងណែនហើយថាបានធ្វើសម្រាប់អ្នកគ្រប់ពេល។ គាត់តែងទុកឱ្យអ្នកនូវភាពសោកសៅ ការចាប់កំហុសពេលបន្ទាប់ និងគំនិតអវិជ្ជមានដែលគាត់មានចំពោះអ្នក មិនបានខ្វល់ពីអារម្មណ៍អ្នក ឬរកខុសរកត្រូវតែម្នាក់ឯងទៅវិញ។

៤.អ្នកមានអារម្មណ៍មិនស្រួលនៅពេលដែលនៅជាមួយគាត់សូម្បីការសន្ទនាគ្នា

អ្នកមិនមានអារម្មណ៍សេរីក្នុងការបញ្ចេញគំនិតរបស់អ្នកនៅពេលដែលអ្នកនៅជាមួយគ្នា ឬចងង់់និយាយអ្វីនោះឡើយគឺហាក់មានការដាក់សំពាធមកកាន់អ្នកជានិច្ច។ រហូតមានពេលខ្លះបានពាក់របាំងការពារខ្លួនដូចគ្នា ដែលធ្វើឱ្យអ្នកភ្លេចនូវអ្វីដែលជាខ្លួនអ្នកពិត ជាមួយនឹងទំនាក់ទំនងរបស់អ្នកជាមួយគាត់ លែងជាមនុស្សដែលស្រលាញ់គ្នា និងគ្រួសារតែមួយ។

៥.អ្នកកាន់តែច្បាស់ក្នុងចិត្តថាមិនរីកលូតលាស់ និងមិនអាចផ្លាស់ប្តូរកាន់តែប្រសើរបើនៅជាមួយគ្នាបន្ត

អ្នកកំណត់គំនិត និងគោលដៅកាន់តែច្បាស់ថាគ្មានភាពរីកចម្រើនទំនាក់ទំនងរបស់អ្នកជាមួយគាត់ ហើយកាន់តែធ្វើឲ្យអ្នកកាន់តែខកបំណងក្នុងការចំណាយេពេលវែង​​ ផ្តល់ការគាំទ្ររបស់អ្នកចំពោះមនុស្សដែលគ្មានការថ្លឹងថ្លែនៃក្តីស្រលាញ់ពិតប្រាកដ ។ សម្រាប់ផ្លូវស្នេហាមួយនេះ អីចឹងអ្នកកំពុងតែលះបង់ខុសមនុស្ស​​ ដែលអ្នកច្រឡំថាគេនឹងអាចធ្វើឲ្យអារម្មណ៍អ្នកកក់ក្តៅពេលបាននៅក្បែរគ្នា។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម