អត់​ផឹក​កាហ្វេ​ហាង និង​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក បុរស​ម្នាក់​សន្សំ​បាន​មួយ​ឆ្នាំ​ជាង ១ម៉ឺនដុល្លារ

  • 2020-12-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ជីវិត​មិន​សប្បាយ​ដូច​​មិត្ត​រួម​ជំនាន់​ក៏ដោយ តែ​ដើម្បី​សន្សំ​លុយ បុរស​រូប​នេះ​បាន​តាំង​ចិត្ត​យ៉ាង​ខ្ពស់​បំផុត ដើម្បី​ទុក​លុយ​សល់​ឲ្យ​បាន​ច្រើន។ សម្រាប់​មនុស្ស​ជា​ច្រើន រស់​នៅ​ក្នុង​សម័យ​ទំនើប​នេះ ការ​ចាយ​លុយ​ដោយ​សន្សំសំចៃគឺ​ពិបាក​បំផុត ដោយ​ឃើញ​អ្វិ​ក៏​គួរ​ឲ្យ​ចង់​ទិញ ឃើញ​អ្វី​ក៏​គួរ​ឲ្យ​ចង់​ញ៉ាំ ដោយ​នេះ​ហើយ​ លុយ​ដែល​ប្រុង​នឹង​សន្សំ​នោះ ក៏​ហើរ​ទៅ​តាម​ខ្យល់​ដូច​គ្នា​ដែរ។

យ៉ាងណាក្ដី មុន​​នេះ​បន្តិច បុរស​ម្នាក់ឈ្មោះ Clyde មក​ពី​ប្រទេស​សិង្ហបុរី បាន​ចែក​រំលែក​ពី​តិចនិក​សន្សំ​លុយ​​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​លោក​សល់​លុយ​ដល់​ទៅ ១៥០០០​ដុល្លារ​ក្នុង​១​ឆ្នាំ។ តាម​សម្ដី​របស់​បុរស​វ័យ​ក្មេង​នេះ រូប​មន្ត​ដែល​ធ្វើ​ឲ្យ​លុយ​សល់​​លុយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ គឺ Say NO ចំពោះ​​ការ​ដើរ​ទិញ​ឥវ៉ាន់ និង​ផឹក​ស៊ី គឺ​បាន​សម្រេច​ហើយ។ ជាក់​ស្ដែង ថ្លៃ​អាហារ​របស់​បុរស​រូប​នេះ កាល​ពី​មុន​​ក្នុង​១​សប្ដាហ៍​គឺ ១០​ដុល្លារ តែ​កំឡុង​ពេល​មាន​កូវីដ​១៩​ផ្ទុះ​ឡើង លោក​បាន​បន្ថយ​ចុះ​សល់​ត្រឹម​តែ​ ៥​ដុល្លារ​ប៉ុណ្ណោះ។ វិធី​សាស្ត្រ​ដែល​ថយ​លុយ​នេះ​នោះ​គឺ លោក​ធ្វើ​អាហារ​តែ​គ្រប់​សម្រាប់​ញ៉ាំ មិន​សល់ ហើយ​លោភ​ទិញ​របស់​ដែល​មាន​ប្រូម៉ូសិន។ តាម​ការ​ញ៉ាំ​បែប​​នេះ​ លោក​សន្សំ​លុយ​បាន​មួយ​ឆ្នាំ ១៥០០​ដុល្លារ។

សូម្បី​តែ​លុយ​លើ​រឿង​ស្នេហា ក៏​លោក​សន្សំ​លុយ​បាន​ដែរ ដោយ​លោក​មិន​ទៅ​មើល​កុន ញ៉ាំ​អី​ខាង​ក្រៅ​ឡើយ ដោយ​លោក​ចំអិនអាហារ​នៅ​ផ្ទះ ហើយ​សន្សំ​បានជិត​៤០០០​ដុល្លារ។ បន្ថែម​ពី​នេះ លោក​ក៏​សន្សំ​លុយ​ធ្វើ​ដំណើរ​ដែរ ដោយ​លោក​ជិះ​ឡាន​ក្រុង ជំនួស​ឲ្យ​តាក់ស៊ី និង​ឡាន​ខ្លួន​ឯង។ ហើយ​លោក​មិន​ដែល​ប៉ះ​ឡើយ​កាហ្វេ​ប្រេន​ៗ​ថ្លៃ​ៗ​នៅ​ខាង​ក្រៅ ដោយ​លោក​ឆុង​កាហ្វេ​ផឹក​ខ្លួន​ឯង។ សម្រាប់​ការ​ជួបជុំ​ផឹក​ស៊ី​វិញ គឺ​លោក​កាត់​បន្ថយ​ទាប​បំផុត ដោយ​១​ឆ្នាំ លោក​ជប់​លៀង​តែ​ម្ដង ទៅ​២​ដង​ប៉ុណ្ណោះ។ សុរប​ទាំង​អស់ ក្នុង​១​ឆ្នាំ បើធៀប​នឹង​មិត្ត​របស់​ខ្លួន លោក​សន្សំ​បាន​ជិត​១៥០០០​ដុល្លារ។ យ៉ាងណាក្ដី ការ​ចែក​រំលែក​របស់​លោក ទន្ទឹម​នឹង​ការ​សរសើរ​នោះ ក៏​ទទួល​បាន​ការ​រិះគន់​មិន​តិច​ដែរ ដោយ​គេ​លើក​ឡើង​ថា អាយុ​ម្ភៃ​ជាង​នេះ​ហើយ​ គឺ​ជា​វ័យ​ដែល​សប្បាយ​ជាង​គេ តែបើ​លោក​ត្បៀត​យ៉ាង​នេះ ពិត​ជា​គ្មាន​ឡើយ​ក្ដី​សុខ​ក្នុង​ជីវិត​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម