មនុស្សស្រីឆ្លាតគួរសាកធ្វើរឿងទាំងនេះដើម្បីប្តីរបស់អ្នក តែងតែចង់នៅផ្ទះជាមួយអ្នកគ្រប់ពេល

  • 2021-01-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការកែលំអខ្លួនអ្នកឱ្យប្រសើរមិនមែនមានន័យថាអ្នកត្រូវតែធ្វើអ្វីដែលផ្ទុយទាំងស្រុង នឹងចំណង់ចំណូលចិត្ត​ ឬផ្តុយយោបល់របស់អ្នកឡើយ។ ព្រោះមនុស្សស្រីដែលឆ្លាតគឺធ្វើអ្វីដែលខ្លួនអ្នកមានអារម្មណ៍ស្រួល និងគិតថារីករាយបំផុតសម្រាប់ដៃគូរបស់ខ្លួន។ ហើយបុរសដែលល្អប្រាកដជាគោរពអ្នកនិងធ្វើការជាមួយអ្នកដើម្បីរកដំណោះស្រាយល្អបំផុតសម្រាប់អ្នកទាំងពីរ។

ហើយសម្រាប់កញ្ញាសូមណែនាំរឿង ៤យ៉ាងដែលមនុស្សស្រីឆ្លាតតែងតែធ្វើដើម្បីទំនាក់ទំនងស្នេហារបស់នាង និងទទួលបានការមើលថែ​ និងនៅក្បែរគ្រប់ពេលពីដៃគូមានដូចជា៖

១.ចំអិនម្ហូបឱ្យបានឆ្ងាញ់នូវអ្វីដែលប្តីរបស់នាងចូលចិត្ត

មនុស្សចាស់ធ្លាប់និយាយថា វិធីលឿនបំផុតជ្រាបដល់បេះដូងបុរស​ គឺការចេះទុកដាក់ចម្អិនម្ហូបអាហារទទួលទានបានឆ្ងាញ់រាល់ថ្ងៃ។ ប៉ុន្តែអ្នកមិនចាំបាច់មាននជំនាញ ឬតែងតែនៅក្នុងផ្ទះបាយរាល់ថ្ងៃទេ ប្រសិនបើការងារវល់ ដោយគ្រាន់តែហាត់ធ្វើម្ហូបខ្លះៗតាមចំណង់ចំណូលចិត្តរបស់ប្តីនាងបង្ហាញពេលគាត់ចង់ញ៉ាំគឺគ្រប់គ្រាន់​ នឹងត្រូវចាំថាបុរសតែងតែចង់ឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ជាអ្នករៀបចំទុកដាក់ឲ្យផ្ទាល់ដៃ។

២.មិនរអ៊ូរទាំនិយាយច្រើននិងចូលចិត្តចេះដឹងរឿងគេ

បុរសខ្លាចបំផុតនិងស្អប់បំផុតគឺប្រពន្ធដែលនិយាយច្រើននិយាយដើមគេ ឬនិយាយដដែលៗ​ ម្តងហើយម្តងទៀត។ សម្រាប់អាពាហ៍ពិពាហ៍ក្នុងជីវិតគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ដូច្នេះដើម្បីឱ្យក្រុមគ្រួសារមានសុភមង្គល​​ គួរ រៀនពីរបៀបរស់នៅប្រកបដោយភាពអត់ធ្មត់ដើម្បីរកដំណោះស្រាយ។ ម្នាក់ៗក៏នឹងក្លាយជាមនុស្ស ដែលមានកិត្យានុភាពបំផុតរបស់ចង់នៅក្បែរទាំងពេលសប្បាយ និងសោកសៅ។

៣.បង្កើតភាពរីករាយជាមួយស្វាមីរបស់អ្នក

ស្ត្រីបុរសមិនថាពួកគេមានអាយុប៉ុន្មានទេអារម្មណ៍កុមារដែលមិនទាន់ពេញវ័យនៅតែមាន ពួកគេចង់រក្សាមិត្តភក្តិស្រឡាញ់ឱ្យមានភាពសប្បាយរីករាយ ដូច្នេះជំនួសឱ្យការហាមឃាត់សូមព្យាយាមចូលរួមជាមួយស្វាមីរបស់អ្នកម្តងម្កាល ឬរីករាយនឹងអ្វីដែលប្រពន្ធតែងតែហាមឃាត់គាត់មិនឱ្យមើល។

ឧទា៖ មើលបាល់ទាត់មើលកុនលេងល្បែងចូលរួមលេងកីឡាជាមួយប្តីរបស់អ្នក ... គឺជារឿងទាំងអស់ដែលស្ត្រីអាចធ្វើបានបរិយាកាសតូចតាចតែមានក្តីសុខចំអារម្មណ៍ដែលគាត់ចូលចិត្តវាជាការល្អប្រសើរបំផុត។

៤.រឿងលើគ្រែ

ក្នុងស្នេហា និងអាពាហ៍ពិពាហ៍ការរួមភេទកាន់ធ្វើឱ្យទំនាក់ទំនងរវាងមនុស្សពីរនាក់កាន់តែជិតស្និទ្ធ ងប់ងល់ចំពោះគ្នា ពិសេសកាន់តែមានអារម្មណ៍ស្និទ្ធស្នាល​ នឹងដៃគូកាន់តែខ្លាំង។​ ព្រោះការរួមភេទជាតំរូវការរបស់មនុស្ស ដែលមានសភាវគតិ ដូចជាការបរិភោគ​ នឹងត្រូវគេសន្មតថាជាចំណង់ចំណូលចិត្តខ្ពស់​ ប្រសិនមិនមានទំនាក់ទំនងបែបនេះ ជីវីតស្នេហាច្រើនតែឆាប់សោះអង្គើយដាក់គ្នា។

អីចឹងចំនុចទាំងអស់ខាងលើស្ត្រីគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះភាពសុខដុមរមនាជាមួយស្វាមី។ អ្នកមិនចាំបាច់ដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទេ ចំពោះបញ្ហានេះ តែមនុស្ស២នាក់ក្នុងចំណង់ស្នេហាអ្នកណាចាប់ផ្តើមមុនក៏បានមិនមែនជារឿងទាស់ខុសនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម