អាហារ៥ប្រភេទមិនសក្តិសមទទួលទាន អំឡុងពេលរដូវរងា

  • 2020-12-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង​នេះ ​សុទ្ធ​តែ​ជា​ក្រុម​​អាហារ​ដែល​គួរ​ចៀស​វាង​ ក្នុង​អំឡុង​ពេល​រដូវ​រងា។

១. ​ជើង​មាន់ និង​អាហារ​សម្បូរ​អូ​មេហ្គា-6

​អំ​ឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ​អ្នក​គួរ​កំណត់​របប​អាហារ​ដូច​ជា ​ជើង​មាន់ ​ស៊ុត ​ប្រេង​ល្ង ឬ​ប្រេង​បន្លែ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​​រលាក​សន្លាក់ ​និង​ជំ​ងឺ​ហឺត។ ​​ព្រោះ​អាហារ​សម្បូរ​អូមេហ្គា-6 ​​អាច​រំខាន​ដល់​ចរន្ត​ឈាម​​ដែល​ធ្វើ​ឲ្យ​ឈាម​កក​បាន។ ​ហេតុ​នេះ ​អ្នក​គួរ​កំណត់​មួយ​ថ្ងៃ​បរិភោគ​អូមេហ្គា -6 ​​ត្រឹម 6.6 mg ​បាន​ហើយ។

២. អាហារ​សមុទ្រ

​​​នៅ​ពេល​អ្នក​ទទួល​ទាន​អាហារ​សមុទ្រ​ដូច​ជា ​​បង្កង ​ក្តាម ​គ្រំ ​ជា​ដើម វា​ធ្វើ​ឲ្យ​​រាង​កាយ​​ពិបាក​រក្សា​តុល្យភាព​កម្តៅ ​ព្រម​ទាំង​មាន​បញ្ហា​ដល់​ការ​​រំលាយ​អាហារ ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ​បាន​ថែម​ទៀត។ ​មនុស្ស​មួយ​ចំនួន​យល់​ថា ​ការ​បរិភោគ​គ្រឿង​សមុទ្រ​អំ​ឡុង​រដូវ​រងា ​នឹង​ផ្តល់​សាធាតុ​ចិញ្ចឹម​ច្រើ​ន​ដល់​ពួក​គេ ​តែ​ផ្ទុយ​ទៅ​វិញ ​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ កង្វះ​ថាមពល​ ទៅ​វិញ។ ​ហេតុ​នេះ ​អ្នក​មិន​ត្រូវ​ទទួល​ទាន​​គ្រឿង​សមុទ្រ​អំ​ឡុង​រដូវ​រងា​នេះ​ជំ​នួស​អាហារ​​​ប្រចាំ​ថ្ងៃ​ឡើយ។

៣​. ទឹក​ដោះ​គោ

​វា​នឹង​ធ្វើ​ឲ្យ​​សារធាតុ Sebum secretion ​កើន​ឡើង​ពី​ក្រពេញ ហើយ​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​។ ​ហេតុ​នេះ ​អ្នក​ដែល​មាន​បញ្ហា​ក្អក ​ឬ​ជំ​ងឺ​ហឺត ​គួរ​តែ​កំណត់​ការ​ផឹក​ទឹក​ទឹក​ដោះ​គោ​​ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ៗ។

៤. សាច់​ក្រហម

​ទោះ​បី​ជា​សាច់​ក្រហម ​ផ្តល់​នូវ​ប្រូតេអ៊ីន​ច្រើន​សម្រាប់​រាង​កាយ ​ពង្រឹង​សាច់​ដុំ និង​មេតា​បូលី​សឹម​យ៉ាង​ណា​ក៏​ដោយ ​តែ​​បើ​អ្នក​បរិភោគ​​សាច់​ក្រហម​ញឹក​ញាប់​ពេក ​វា​នឹង​រំញោច​ទឹក​រំអិល​​ក្នុង​បំពង់​ក ​បាន។ ​ហេតុ​នេះ អ្នក​គួរ​​ជ្រើស​រើស​ប្រភេទ​សា​ច់​ស ​ដូច​ជា ​សាច់​មាន់ ​ឬ​សាច់​ត្រី​ជា​ដើម។

៥. ដំណាប់​ផ្លែ​ឈើ

​ទម្រាំ​ក្លាយ​ជា​ដំណាប់​ផ្លែ​ឈើ​បាន ​គេ​ត្រូវ​យក​វា​ទៅ​ហាល​ឲ្យ​ក្រៀម​ស្ងូត ​​ដែល​ធ្វើ​ឲ្យ​បាត់​បង់​វីតាមីន​និង​​ប្រើ​ស្ករ​ច្រើន​ណាស់។ ​ដោយសារ​​ការ​ទទួល​ទាន​​អាហារ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​ក្នុង​អំឡុង​រដូវ​រងា ​វា​ងាយ​ឲ្យ​បាក់​តេរី​​តោង​ជាប់​លើ​ធ្មេញ ​និង​បណ្តាល​ឲ្យ​ឈឺ​បាន ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ឆាប់​​ឡើង​ទម្ងន់ ព្រម​ទាំង​បាត់​បង់​កម្តៅ​ក្នុង​រាង​កាយ​លឿន​ផង​ដែរ។ ​​លើស​ពីនេះ ​ទោះ​ញ៉ាំ​ដំណាប់​ផ្លែ​ឈើ​ក្នុង​បរិមាណ​តិច​តួច ( ¼ ​នៃ​បរិមាណ​ផ្លែ​ឈើ​ស្រស់​ក្នុង​មួយ​ថ្ងៃ​) ​ក៏​អាច​​បង្កើន​ហានិភ័យ​​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​បាន ១ %​ផង​ដែរ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​មិន​ទទួល​ទាន។

​​បន្ថែម​ពី​នេះ ​ក្រៅ​ពី​​ក្រុម​អាហារ​ទាំង​៥​ខាង​លើ ​អ្នក​ក៏​គួរ​ចៀស​វាង​អាហារ​ដូច​ជា ​ត្រសក់ ​ឪឡឹក ​ឬ​ចាហួយ​ផង​ដែរ ​នៅ​ក្នុង​អំ​ឡុង​អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម