តើបញ្ហាអ្វីដែលអ្នកត្រូវប្រឈមខ្លាំងជាងគេក្នុងខែធ្នូនេះ សាករើសរូបមួយ

  • 2020-12-09 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​រូប​មួយ​ណា ដែល​អ្នក​នឹង​រើស?

​រូប​ទី​១

​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ទំនាក់​ទំនង ដែល​រឿង​នោះ​ធំ​គួរ​សម​ដែរ រហូត​ធ្វើ​ឲ្យ​មិត្ត​របស់​អ្នក​មិន​សប្បាយ​ចិត្ត និង​គ្មាន​ចិត្ត​ចង់​និយាយ​រក​អ្នក​ដូច​ពី​មុន​ទេ។ ​នេះ​គឺ​ភាព​ល្អក់​កករ​មួយ​ដែល​ងាយ​បំផ្លាញ​មិត្ត​ភាព​ក្នុង​រយៈ​ពេល​យូរ ​បើ​អ្នក​បណ្តែត​បណ្តោយ។

​ដំបូន្មាន​សម្រាប់​អ្នក​នៅ​ពេល​នេះ ​គឺ​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ពេល​អ្នក​ខឹង ហើយ​មិន​គុំ​គួន​ដាក់​គ្នា​។

ចំពោះ​នៅ​កន្លែង​ធ្វើការ​វិញ ​​វា​អាច​នឹង​មាន​​រឿង​ជា​ច្រើន​ដែល​ហួស​ពី​ការ​គ្រប់​គ្រង​របស់​អ្នក​ផង​ដែរ។ ​ ​ប្រសិន​បើ​មិត្ត​រួម​ការងារ​របស់​អ្នក ​ធ្វើ​ខុស ​អ្នក​គួរ​ជ្រើស​រើស​ការ​ផ្តល់​យោបល់​ជំនួស​​ឲ្យ​ការ​អង្វរ​លន់​តួ ​ដែល​រឹត​តែ​ធ្វើ​បញ្ហា​កាន់​តែ​អាក្រក់​ឡើង។ ​

​យ៉ាង​ណា​ក៏​ដោយ ​ការ​រិះ​គន់​​ដោយ​ត្រង់​ៗ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ និង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ។ ​យ៉ាង​ណា​​ក៏​ដោយ ​ប្រសិន​បើ​ការ​ផ្តល់​ដំបូន្មាន​មិន​ធ្វើ​ឲ្យ​ស្ថាន​ភាព​ប្រសើរ​ឡើង​ទេ អ្នក​គួរ​តែ​ពិគ្រោះ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​អ្នក។

​រូប​ទី​២

​ក្នុង​ខែ​នេះ បញ្ហា​ដ៏​ធំ​បំ​ផុត​របស់​អ្នក​គឺ​ត្រូវ​ឈរ​នៅ​កណ្តាល​ រាល់​ជម្រើស​​ជា​ច្រើន។ ​អ្នក​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ដើរ​ផ្លូវ​ណា ​ហើយ​នៅ​ពេល​ដើរ​ទៅ​​ តើ​នឹង​ខុស​ឬ​​អត់។ ​វា​ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់ មក​លើ​​ខួរក្បាល គម្រោង ​នៅ​ពេល​អនាគត​របស់​អ្នក​ផង​ដែរ។

​ហេតុ​នេះ ​មិន​បាច់​ស្ទាក់​ស្ទើរ​រយៈ​ពេល​យូរ​​ទៀត​​ទេ ​ព្រោះ​ការ​រុញ​រា​នេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​អន់​ថយ​ប៉ុណ្ណោះ។ ​​យក​ការពិត​មក​គិត ​យក​សមត្ថភាព​របស់​អ្នក​មក​វាស់​វែង ​ជំនួស​ឲ្យ​បាន​ត្រឹម​តែ​អង្គុយ​ស្រមៃ។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ចៀសវាង​នូ​វ​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ស្រមើល​ស្រមៃ​បន្ត​ទៀត ​អ្នក​គួរ​យក​គំនិត​ទាំង​នោះ​មក​អនុវត្ត​ធ្វើ​ជា​ជំហាន​ដំបូង។

​ត្រូវ​គិត​ថា ​ការ​រង់​ចាំ​នឹង​​មិន​អាច​នាំ​យក​ភាព​ជោគ​ជ័យ​​ដល់​អ្នក​បាន​ឡើយ ​ដូច្នេះ​ត្រូវ​ប្រើ​សកម្មភាព។

​រូប​ទី​៣

រូប​នេះ​កំពុង​រំលឹក​អ្នក​ថា ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​រឹង​រូស ​​ក្រអឺត​ក្រទម ​ឬ​មិន​ស្តាប់​យោបល់​អ្នក​ដទៃ​សោះ​ឡើយ​នោះ​ទេ។ បើ​មិន​ដូច្នេះ​ទេ ​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​ទៅ​លើ​រឿង​ដែល​គ្មាន​តម្លៃ ហេតុ​នេះ​​អ្នក​​ដាច់​ខាត​មិន​ត្រូវ​ចាប់​កំហុស​សូម្បី​តែ​រឿង​តូច​តាច​ឡើយ។ ​ការ​ប្រកាន់​ខ្លាំង​ពេក ​នឹង​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​​​ភាព​វឹក​វរ។ ​

​ដូច្នេះ​ដំបូន្មាន​របស់​យើង​ថ្ងៃ​នេះ ​ចង់​ឲ្យ​អ្នក​​ត្រូវ​ចេះ​រៀប​ចំ​ខ្សែ​ជីវិត​ឡើង​វិញ ​ដោយ​ផ្តោត​ទៅ​លើ​រឿង​ណា​ដែល​មាន​អាទិភាព​សិន។ ​ចំពោះ​រឿង​អតីត​ដែល​កន្លង​ហួស​ទៅ​ហើយ ​គួ​រ​តែ​រៀន​ទទួល​ស្គាល់​និង​ព្រម​តាម​ដំណើរ​ចុះ ​កុំ​នៅ​ធ្វើ​ជា​ស្រមោល​អន្ទោ​ល​តាម​ប្រាណ​ទៀត។ ​លើស​ពី​នេះ ​ត្រូវ​រៀន​ស្តាប់​​យោបល់​ពី​មនុស្ស​ជុំ​វិញ ​ឃើញ​នៅ​ជ្រុង​ផ្សេង​ៗ​គ្នា​ដើម្បី​បង្កើត​នូវ​ទស្សនៈ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ឲ្យ​រីក​ចម្រើន​លូត​​លាស់៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម