នារី​សុំ​អង្វរ​ឲ្យ​មិត្តភ័ក្ដិ​មក​ញ៉ាំ​ការ ព្រោះ​មុន​នោះ​ហៅ​តែ​តាម​ Facebook

  • 2020-12-07 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខ្ជិល​ទៅ​ដល់​ផ្ទះ​ហៅ​ការ​ពេក នារី​ម្នាក់​បាន​ហៅ​ការ​មិត្តភ័ក្ដិ​តាម​បណ្ដាញ​សង្គម​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រកាន់ ហើយ​មិន​បាន​ចូល​រួម​ពិធី​មង្គលការ​របស់​នាង​ឡើយ។

ជាមួយ​នឹង​ការ​អភិវឌ្ឍន៍​មិន​ឈប់ឈរ​របស់​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​ការ​ងារ​ជា​ច្រើន​បាន​ប្រែ​ទៅ​ងាយ​ស្រួល​​ជាង​មុន។ ដោយ​មនុស្ស​ភាគ​ច្រើន​បាន​ជ្រើស​យក​បណ្ដាញ​សង្គម​ជា​វិធី​សាស្ត្រ​នៃ​ការ​ផ្ដល់​ដំណឹង​ដល់​​អ្នក​ដែល​ស្គាល់​គ្នា ព្រោះ​មនុស្ស​ដែល​ស្គាល់​គ្នា​ស្ទើរ​តែ​ទាំង​អស់​គឺ​ប្រើប្រាស់​បណ្ដាញ​សង្គម។

យ៉ាងណាក្ដី បណ្ដាញ​សង្គម​ប្រៀបបាន​ដូច​ជា​កាំបិត​មុខ ២​ដោយ​វា​អាច​ជួយ​សម្រាល​បន្ទុក​ការងារ​​មែនពិត តែ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ដែរ។ ដោយ​ខុស​ពី​មុន ដែល​នៅ​ពេល​មាន​រឿង​អ្វី​សំខាន់​ៗ មនុស្ស​​​នឹង​ទៅ​រក​គ្នា​ដើម្បី​ចែក​រំលែក​នោះ​ តែ​ពេល​នេះ​ គ្រាន់​តែ​បង្ហោះ​លើ​បណ្ដាញ​សង្គម គឺ​មាន​អ្នក​គ្រប់​គ្នា​ដឹង​ទាំង​អស់។ តែ​មិន​មែន​អ្នក​ណា​ក៏​ពេញ​ចិត្ត​នឹង​វិធី​នេះ​នោះ​ដែរ។

ជាក់​ស្ដែង មុន​នេះ​បន្តិច កូន​ក្រមុំ​មួយ​រូប​​មក​ពី​ប្រទេស​វៀតណាម បាន​ប្រែ​ទៅ​ជា​សើច​លែង​សម​នៅ​ថ្ងៃ​មង្គល​របស់​ខ្លួន ដោយ​សារ​តែ​ហៅ​ការតាម​បណ្ដាញ​សង្គម Facebook។ តាម​នោះ​ដែរ ដោយ​សារ​តែ​មាន​មិត្តភ័ក្ដិ​នៅ​ឆ្ងាយ​ៗ កូន​ក្រមុំ​រូប​នេះ មិន​បាន​កាន់​ធៀប​ទៅ​ហៅ​ដល់​ផ្ទះ​ឡើយ ដោយ​ហៅ​តាម​អនឡាញ​ទាំង​អស់។ យ៉ាងណាក្ដី​ ដោយ​សារ​តែ​គេ​មិន​បាន​ឃើញ​ពី​ទឹក​ចិត្ត​របស់​នាង ទើ​បនៅ​ថ្ងៃ​ការ គ្មាន​មិត្តណា​មក​ចូល​រួម​នោះ​ទេ ដែល​ធ្វើ​​ឲ្យ​នាង​ត្រូវ​ប្រើ​បណ្ដាញ​សង្គម​ដដែល​នេះ សុំ​អង្វរ​ឲ្យ​មិត្ត​ចូលរួម។ នៅ​លើ​បណ្ដាញ​​សង្គម​កូន​ក្រមុំ​បាន​បង្ហោះ​ថា៖ មក​ៗ​អ្នក​ទាំង​អស់​គ្នា​អើយ please៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម