ហេតុផលមនុស្សមួយចំនួនមិនអាចរកសុភមង្គលឲ្យខ្លួនឯងបាន បើទោះតាមពិតខ្សែជីវិតរបស់ពួកគេល្អសោះ
- 2020-12-04 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមនុស្សមួយចំនួនមិនអាចរកសុភមង្គលឲ្យខ្លួនឯងបាន បើទោះតាមពិតខ្សែជីវិតរបស់ពួកគេល្អសោះ
ជាការពិត ពេលខ្លះមនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេតែងជួបរឿងមិនសប្បាយចិត្ត ឬបញ្ហាក្រៀមក្រំជាច្រើន តែជួនកាលរឿងទាំងនោះគឺមិនមែនកើតឡើងដោយសារមកពីនរណានោះឡើយ តែគឺដោយសារតែខ្លួនពួកគេផ្ទាល់ ជាអ្នកបង្កើតឡើង។
១. ពួកគេចូលចិត្តសញ្ជឹងគិត និងព្រួយបារម្ភច្រើន ដែលជាហេតុផលធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយ។
២. ពួកគេព្យាយាមតម្រង់រឿងគ្រប់យ៉ាងឲ្យដើរតាមការចង់បានរបស់ពួកគេ។ នៅពេលរឿងតូចមួយមិនសមបំណង ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អភ្លាម។
៣. រក្សាការចងគំនុំ និងផ្តោតខ្លាំងពេកលើមនុស្សដែលពួកគេស្អប់ រហូតធ្វើឲ្យពួកគេទៅជាកាន់តែឈឺក្បាលខ្លួនឯង។
៤. ជំនួសឲ្យការយកពេលវេលាផ្តោតលើខ្លួនឯង ពួកគេបែរជាចូលចិត្តយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ទាំងរឿងឋានៈតួនាទី ប្រវត្តិគ្រួសារ ស្នេហា … ធ្វើឲ្យពួកគេយល់ថាខ្លួនឯងគ្មានបានការអីសោះ។
៥. មើលឃើញពិភពលោកតែក្នុងផ្លូវអវិជ្ជមាន និងទុដ្ឋិនិយម ។ មិនដែលសម្លឹងឃើញអ្វីក្នុងផ្លូវល្អ។
៦. មនុស្សនៅជុំវិញពួកគេសុទ្ធតែអ្នកពូកែចាក់ចូច ដែលជះឥទ្ធិពលធ្វើឲ្យគំនិតទាំងនោះចាក់ស្រេះពេញខួរក្បាលពួកគេដែរ។
៧. ពួកគេនៅតែមិនអាចបំភ្លេចរឿងអតីតកាលដ៏ជូរចត់ ហើយមិនព្រមដោះលែងខ្លួនឯងឲ្យរស់នៅក្នុងបច្ចុប្បន្នកាល។
៨. ចូលចិត្តបារម្ភជ្រុល សូម្បីតែរឿងមិនទាន់កើតឡើង។
៩. ពួកគេដាក់សម្ពាធលើខ្លួនឯងឲ្យក្លាយជាមនុស្សល្អឥតខ្ចោះក្នុងកែវភ្នែកមនុស្សគ្រប់គ្នា រហូតមិនហ៊ានឲ្យខ្លួនឯងសាងកំហុសសូម្បីតែរឿងតូចមួយ។
១០. ពួកគេខ្លាចគ្មានសុភមង្គល ខ្លាចបរាជ័យ រហូតរកកោះត្រើយសម្រាប់ខ្លួនឯងនៅទីស្ងប់សុខមិនបាន។
១១. ពួកគែផ្ញើរសេចក្តីសុខរបស់ខ្លួនឯង លើអ្នកដទៃ។
១២. នៅពេលរឿងដែលពួកគេបានព្យាយាមបំផុត តែបែរជាលទ្ធផលចេញមកមិនដូចការរំពឹងទុក ពួកគេបែរជាចាក់សោខ្លួនឯងឃុំមួយកន្លែងទៅវិញ។
១៣. យកអារម្មណ៍ធុញថប់មកធ្វើជាទម្លាប់ រហូតធ្វើឲ្យពួកគេគិតអ្វីតែអវិជ្ជមាន។
១៤. ភ្លេចផ្តល់ពេលវេលាសម្រាប់ខ្លួនឯង។
១៥. ពួកគេអស់ជំនឿចិត្តលើខ្លួនឯង និងកាន់តែអស់សង្ឃឹមទៅៗលើជីវិតដែលនៅសេសសល់។
១៦. ពួកគេមិនដែលពេញចិត្តចំពោះអ្វីដែលខ្លួនឯងមាន។
១៧. ពួកគេមានអារម្មណ៍ឯកានៅពេលគ្មានមិត្តភក្កិជាក្រុម ឬគ្មានមិត្តនៅក្បែរ។
១៨. បាត់ភាពអត់ធ្មត់នៅពេលនឹកឃើញដល់រឿងអតីត ហើយចាប់ផ្តើមលែងចង់ធ្វើអ្វីបន្តទៀត។
១៩. មិនហ៊ានបណ្តោយខ្លួនឲ្យភ្លក់ជាមួយកិច្ចការងារថ្មី ព្រោះខ្លាចបាត់បង់ការរស់នៅដូចសព្វថ្ងៃ។
២០. បង្កើតកំហុសដដែរៗ មិនព្រមដកស្រង់បទពិសោធន៍ រហូតធ្វើឲ្យខ្លួនឯងឈឺចាប់។
២១. រស់នៅដោយក្រែងចិត្តអ្នកដទៃជ្រុល ខ្លាចគេខឹង ខ្លាចគេនិយាយដើម។
២២. ចង់ជោគជ័យការងារពេក រហូតមិនអនុញ្ញាតឲ្យខ្លួនឯងមានពេលសម្រាក ឬលម្ហែកម្សាន្តសោះ៕