តារា​ចម្រៀង​ស្រី​វៀតណាម​ទទួលមរណភាព​ដោយ​សារ​ជំងឺ​ COVID-19

  • 2020-12-03 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា តារា​ចម្រៀង​រ៉េប​ស្រី​វៀតណាម Brittanya Karma បាន​ស្លាប់​ក្រោយ​ពេល​ផ្ទុក​ជំងឺ​កូវីដ- ១៩​មួយ​រយៈ​ពេល។ មុន​ពេលស្លាប់ តារា​ចម្រៀង​វ័យ ២៩​ឆ្នាំ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គ​ម​ថា ខ្លួន​ឈឺចាប់​ពេញ​រាង​កាយ​ តែ​នៅ​តែ​ប្រឹង​ផឹក​ទឹក​​១​ថ្ងៃ ៣​លីត្រ។

យ៉ាងណាក្ដី​ នៅ​ដើម​ខែ​ធ្នូ​នេះ មិត្ត​ប្រុស​របស់​នាង​បាន​ផ្ដល់​ដំណឹង​ថា សិល្បការិនី​រូប​នេះ​មិន​បាន​ឆ្លង​កាត់​ជំងឺ​នេះ​ឡើយ ហើយ​នាង​បាន​ស្លាប់​ហើយ។ តារា​ដែល​ធ្លាប់​សហការ​នឹង​នាង​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង។

Brittanya Karma មាន​ឈ្មោះ​វៀតណាម​ថា Nguyen Tran Phuong Linh គឺ​ជា​តារា​ចម្រៀង​រ៉េប​វៀតណាម​ តែ​ធំ​ដឹង​ក្ដី​នៅ​ប្រទេស​អាល្លឺម៉ង់។ បើ​តាម​គម្រោង ដើម​ឆ្នាំ​ក្រោយ​ នាង​នឹង​ត្រលប់​មក​ប្រទេស​វិញ​ដើម្បី​ថត​រឿង​ថ្មី។ តែ​គម្រោង​នេះ​ត្រូវ​រំសាយ​វិញ ដោយ​សារ​ជំងឺ​ខាង​លើ ហើយ​តារា​រូប​នេះ​បាន​ទទួល​មរណភាព៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម