ព្រឹកនេះរកឃើញវិជ្ជមានកូវីដ១៩បន្ថែមទៀត ជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា

  • 2020-12-03 00:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រសួងសុខាភិបាល​ បានប្រកាស​ពីការ​រកឃើញ​វិជ្ជមានកូវីដ១៩​ថ្មី​ចំនួន​២នាក់​ទៀត ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨។

សេចក្ដីប្រកាស​ដែល​ចុះបរិច្ឆេត​ថ្ងៃទី​០៣ ធ្នូ បាន​ឲ្យ​ដឹងថា៖

  • ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែល អវិជ្ជមានវីរុសកូវីដ-១៩ ) ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ ) ជាបុគ្គលិកធនាគារកាឆយូណាយធីត រាជធានីភ្នំពេញ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្រ្តីខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុស កូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ ។

ប្រទេសកម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​ចំនួន​ ៣៣១នាក់​ ក្នុង​នោះព្យាបាល​ជាសះស្បើយ​ ៣០៤នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺនៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត ចំនួន​២២នាក់ និង​មណ្ឌល​សុខភាពចាក់អង្រែ​ រាជធានីភ្នំពេញ ចំនួន​០៥នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម