អ្នកវិទ្យាសាស្រ្តចេញមុខមកបកស្រាយថា លុយពិតជាអាចទិញសុភមង្គលបានពិតមែន

  • 2020-12-02 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាសុភមង្គលជាអារម្មណ៏មួយបែបរបស់មនុស្សពិតមែន ពិបាកនឹងយកអ្វីមកថ្លឹងថ្លែងអោយប្រាកដ។ តែថ្មីៗនេះការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា លុយអាចជួយអោយមនុស្សមានសេចក្ដីសុខបាន បើប្រើប្រាស់អោយបានត្រឹមត្រូវនោះ។

កន្លងមកអ្នកអាចនឹងគិតថា អ្នកដែលមានទ្រព្យសម្បត្តិច្រើនពេកនោះច្បាស់ជា មិនអាចនឹងសប្បាយចិត្តបាន ព្រោះថាមិនមែននៅអង្គុយសុខៗក៏មានលុយហូរចូលមកឯងៗនោះទេ ទាល់តែខិតខំប្រឹងរកស៊ីទាំងថ្ងៃ ទាំងយប់ហើយទើបអាចមានបានបែបនេះនោះ។ ហេតុនេះហើយអ្នកដែលមានជីវភាពធូរធារជាងមនុស្សធម្មតា ពិបាកនឹងមានពេលមកសោកសុខលើញើសឈាមដែលខ្លួនខិតខំប្រឹងនេះណាស់។

ផ្អែកដោយភស្តុតាងពីខាងវីទ្យាសាស្រ្តបានលើកឡើងថា លុយពិតជាអាចទិញសេចក្តីសុខបានមែន បើសិនជាប្រើប្រាស់អោយបានសមស្របនោះ។ ឧទាហរណ៍បើសិនជាអ្នកចំនាយប្រាក់ដែលរកបាននោះទៅជួលនរណាម្នាក់អោយមកទុកដាក់ផ្ទះសម្បែង ចង្រ្កានជើងឆ្នាំងនោះ​ អ្នកនឹងមានពេលទំនេរជាច្រើនទៀតទៅធ្វើរឿងអ្នកអាចអោយអ្នកសប្បាយចិត្តបាន ចៀសជាងទៅចំនាយពេលទៅធ្វើរឿងអស់ទាំងនោះដោយខ្លួនឯង។

ហេតុផលម៉្យាងទៀតនោះទោះបីជាអ្នកមិនច្បាស់ក្នុងចិត្តថាពេលមានប្រាក់ហើយអាចសប្បាយចិត្តបាន ឬ​ អត់នោះ អ្នកប្រាកដជាដឹងក្នុងចិត្តជាមិនខានថាមនុស្សពេលដែលគ្មានប្រាក់នៅក្នុងខ្លួនសោះ​គឺមិនអាចរស់ដោយសប្បាយចិត្តបាននោះទេ។

សរុបសេចក្ដីមក ទោះជាយ៉ាងណាការមានប្រាក់ចាយវាយពេញដៃអាចអោយអ្នកសប្បាយចិត្តបាន ឬ អត់នោះគឺវាអាស្រ័យលើការចាត់ចែងរបស់អ្នកផ្ទាល់ខ្លួននោះទេ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen