ដឹងពីអ្វីដែលអ្នកមិនអាចបោះបង់ចោលបានក្នុងមួយជីវិតនេះ ដោយរូបដែលអ្នកសង្កេតឃើញមុនគេ

  • 2020-11-26 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងអត់ថា មនុស្សប្រភេទណាដែលអ្នកមិនអាចអត់បានក្នុងមួួយជីវិតនេះ៖

១. ដើមឈើ

បើសិនជាក្រឡេកភ្លាមអ្នកសង្កេតឃើញដើមឈើមុនគេនោះ ឪពុកម្ដាយ សំខាន់ណាស់សម្រាប់អ្នក ហើយបើអោយរើសអ្នកច្បាស់ជាជ្រើសរើសយកពួកគាត់ហើយ។ ទោះបីជាមិនត្រូវរ៉ូវជាមួយពួកគាត់គ្រប់ពេលក្ដី តែនៅក្នុងចិត្ត អ្នកតែងតែចង់អោយពួកគាត់បានស្រណុកសុខស្រួល ដែលជាកំលាំងចិត្តដ៏ធំធេងមួយជួយអោយអ្នកតស៊ូ ដើម្បីភាពជោគជ័យនៅក្នុងជីវិតអ្នកផងដែរ។ ព្រោះតែចេះដឹងគុណឪពុកម្ដាយបែបនេះ មិនថាការងារ ឬ របររកស៊ីអ្វីនោះទេ អ្នកក៏ទទួលបានជោគជ័យជានិច្ច។

២. រលកសមុទ្រ

អ្វីដែលអ្នកមិនអាចកាត់ចិត្តពីបាននោះ គឺជាស្នេហាដំបូងរបស់អ្នក។ អ្នកទាំងពីរ មានអនុស្សាវរីយ៏ជាល្អៗជាមួយគ្នាជាច្រើន បានចំណាយពេលជាមួយគ្នាក៏មិនតិចដែរ ហើយការចែកផ្លូវគ្នានេះមិនមែនមកពី មិនស្រលាញ់គ្នាទៀតនោះទេ។ ហេតុនេះហើយការឈឺពីរបួសចាស់មួយនេះ គ្មានថ្ងៃអាចជាសះស្បើយបាននោះទេក្នុងមួយជីវិតអ្នកនេះ។

៣. ពពកដែលមានរាងដូចមនុស្សប្រុសដុះស្លាប

អ្នកពិបាកនឹងកាត់ចិត្តពីមនុស្សដែលសេពគប់គ្នាណាស់ ព្រោះតែអ្នកតែងគិតថា គេដឹងពីអ្នកច្រើនជាងនរណាទាំងអស់ ខ្វល់ខ្វាយពីសុខទុក្ខអ្នកណាស់ ហើយក៏គោរព និង អោយតម្លៃអ្នកខ្លាំងណាស់ដែរ។ ពេលនេះអ្នកនៅឆ្ងាយពីគេ ក៏ព្រោះតែការងារ ឬ ការរៀនសូត្រ តែទោះជាយ៉ាងណា អ្នកក៏នៅតែសង្ឃឹមថា អនាគតអ្នកនឹងមានរូបគេនៅក្នុងនោះដែរ។

៤. ព្រះអាទិត្យ

អ្វីដែលអ្នកចាំមិនភ្លេចនោះគឺពាក្យសម្ដីដែល លោកគ្រូ ឬ មនុស្សដែលអ្នកគោរពបាននិយាយមកកាន់អ្នក គឺចាំគ្រប់ម៉ាត់តែម្ដង ទោះជាកន្លងផុតយូរមកហើយក្ដី ព្រោះតែអ្នកធ្លាប់បានស្ដាយក្រោយម្ដងរួចមកហើយ ព្រោះតែមិនយកចិត្តទុកដាក់នឹងសម្ដីមួយនេះ។

៥. ភ្នំទឹកកក

មកទល់នឹងពេលនេះ អ្នកនៅតែមិនទាន់អត់ទោសអោយខ្លួនឯងនៅឡើយទេ ពីរឿងដែលធ្វើអោយអ្នកនិងមិត្តជិតស្និទ្ធលែងបានជិតស្និទ្ធដូចមុន។ អ្នកគិតថាខ្លួនឯងសំណាងណាស់នៅពេលនោះដែលមានមនុស្សដែលដឹងចិត្តអ្នកធ្វើការជាមួយគ្នា តស៊ូជម្នះការលំបាកជាមួយគ្នា។

៦. បុរសជិះសេះស

អ្នកក៏មិនដឹងថាម្នាក់នោះជាអ្វីនឹងអ្នកអោយប្រាកដនោះ តែក៏មិនអាចភ្លេចគេបានសោះ ព្រោះតែគេមានអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីបុរសក្នុងក្ដីស្រម៉ៃអ្នក តែទាស់ត្រង់ថា គេចូលមក្នុងជីវិតអ្នកមិនត្រូវពេល ចំពេលដែលអ្នកនៅមានចិត្តមិនទាន់ចាស់ទុំ ឆេវឆាវបន្តិច ទើបធ្វើគេ នៅតែជាមនុស្សដែលអ្នកគិតដល់ បើនិយាយដល់អ្វីដែលអ្នកបាត់បង់ទៅ ហើយកាត់ចិត្តមិនបាននោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម