ចំនុចទាក់ទាញបំផុតរបស់មនុស្សស្រីគឺ ស្ថិតលើរឿងដែលខ្លួនមិនពេញចិត្តទាំង ៣ យ៉ាងនេះ
- 2020-11-26 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនុចទាក់ទាញបំផុតរបស់មនុស្សស្រីគឺ ស្ថិតលើរឿងដែលខ្លួនមិនពេញចិត្តទាំង ៣ យ៉ាងនេះ
លក្ខណៈសម្បត្តិទាំង ៣ យ៉ាងដែលមនុស្សស្រីភាគច្រើនមិនពេញចិត្តពីខ្លួនឯងហើយ តែងតែព្យាយាមលាក់បាំងជាប្រចាំនោះ ជាចំនុចដែលមនុស្សប្រុសភាគច្រើនពេញចិត្ត ហើយទាក់ទាញចិត្តគេបំផុតហើយ៖
១. បបូរមាត់ក្រាស់
មនុស្សស្រីភាគច្រើនដែលមានបបូររាងក្រាស់ តែងតែគិតថាខ្លួនមានមាត់មិនស្អាត ហើយក៏ព្យាយាមរិះរកតិចនិចយ៉ាងណាដើម្បីកែខៃចំនុចខ្វះខាតមួយនេះ។ សម្រាប់មនុស្សប្រុសវិញ ៩៩.៩៨ ភាគរយទៅហើយដែលបញ្ជាក់ថាពួកគេពេញចិត្តមនុស្សស្រីដែលមានបបូរមាត់ក្រាស់ជាង។
២. ត្រគាកសាយ
បើបន្ទោសស្ត្រីតែម្ខាងក៏មិនសក្តសមនោះទេ ព្រោះតែធម្មតាមនុស្សស្រីដែលគេចាត់ទុកថាស្អាត ហើយត្រឹមត្រូវតាមស្តង់ដារល្អនោះ សុទ្ធតែមានរាងស្រឡូនៗ ស្គមៗ។ ទោះជាមនុស្សស្រីពេញចិត្តបែបនេះមែន តែចំពោះមនុស្សប្រុសវិញ ភាគច្រើនតែងគិតថាស្គមពេក គ្មានចង្កេះ គ្មានត្រគាកអ្វីសោះ គឺមិនស្អាតនោះទេ។ មិនត្រឹមតែភាគីខាងប្រុសនោះទេ ពេលដែលរើសកូនប្រសារ ម្ដាយក្មេកភាគច្រើន តែងតែសង្កេតមើលចំនុចនេះដោយមានជំនឿថា មនុស្សស្រីដែលមានលក្ខណៈបែបតែងមានសំណាងល្អក្នុងជីវិត។
៣. រាងកាយមានសាច់ទ្រលុកទ្រលន់ មិនស្គមពេក
មនុស្សភាគច្រើនតែងគិតថាដងខ្លួនបែបនេះ មិនស្អាត មិនទាក់ទាញទាល់តែសោះ ហើយក៏ព្យាយាមបិទបាំងដោយខោអាវរលុងៗ បើមិនបែបនេះទេក៏ព្យាយាមបង្អត់អាហារខ្លួនឯង ដើម្បីអោយបានរាងស្គម ស្រឡូនស្អាតដូចម៉ូឌែលអញ្ចឹងដែរ។ តែចំពោះមនុស្សប្រុសវិញ មិនបានរើសច្រើនបែបនេះនោះទេ ផ្ទុយទៅវិញមានតែពេញចិត្តមនុស្សស្រីដែលរាងមានសាច់ទៅវិញនោះទេ អោយតែនាងមានសុខភាពល្អ ហើយមានការជឿជាក់លើខ្លួនឯងខ្ពស់នោះ។