ធ្លាប់​ត្រឹម​តែ​ជា​អ្នក​បាំង​ឆ័ត្រ​ឲ្យ​គេ តែ​ពេល​នេះ Yang Mi វ៉ាមុខ Liu Yifei ដាច់​តែ​ម្ដងទាំងស​ម្រស់​ និង​កេរ្ត៍​ឈ្មោះ

  • 2020-11-24 08:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ការ​ចាប់​ផ្ដើម​ទាប​ជាង តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Liu Yifei ក៏​ដោយ តែ​នៅ​ពេល​នេះ កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​លេខ ១​ចិន​ទៅ​ហើយ។

ជាយូរ​មក​ហើយ មិន​ថា​វិស័យ​សិល្បៈ​ណា​នោះ​ទេ​ តែង​តែ​មាន​ការ​ប្រៀបធៀប​គ្នា​ជា​និច្ច​រវាង​តារា​នានា ជា​ពិសេស​គឺ​សិល្បការិនី។ ជាក់​ស្ដែង កម្រង​រូបភាព​កាល​ពី​ទើប​ចូល​សិល្បៈ​របស់​តារា​ស្រី​ចិន​២​ដួង​គឺ Liu Yifei និង Yang Mi ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

តាម​នោះ​ដែរ នៅ​ពេល​ទើប​ចូល​សិល្បៈ Liu Yifei មាន​ការ​ចាប់​ផ្ដើម​ ដែល​នៅ​ខ្ពស់​ស្រឡះ​តែ​ម្ដង ដោយ​គ្រាន់តែ​ចូល​ភ្លាម​នាង​ទទួល​បាន​តួ​អង្គ​ធំ​ៗ ជាក់​ស្ដែង​គឺ​តួ សៀវ ឡុងនី ក្នុង​រឿង​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍។ ដោយឡែក នៅ​ពេល​នោះ Yang Mi បាន​ត្រឹម​តែ​តួ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ឈុត​ក្រៅ​ឆាក​មួយ ដោយ​សារ​តែ​ជំនួយ​ការ​មិន​ទំនេរ Yang Mi បាន​ធ្លាក់​ខ្លួន​មក​បាំង​ឆ័ត្រ​ឲ្យ Liu Yifei ទៀតផង។

យ៉ាងណាក្ដី ដូច​គេ​និយាយ​មិន​ខុស​ឡើយ វាសនា​មនុស្ស​មើល​មិន​ទៀង ដោយ​ក្រោយ​រយៈ​ពេល​ជាង ១០​ឆ្នាំ វាសនា​របស់​តារា​ស្រី​ទាំង​២​នេះ​បាន​ប្រែប្រួល​ដាច់​ស្រឡះ។ ដោយ​នៅ​ពេល​នេះ Yang Mi នៅ​តែ​រក្សារាង​ និង​សម្រស់​បាន​ដូច​ដើម ហើយ​ស្អាត​ជាង​មុន​ទៀត​ផង។ ដោយ​ឡែក Liu Yifei ពេល​នេះ​បែក​សាច់​ធាត់​ជាង​មុន។ បន្ថែម​ពី​នេះ រាល់​វណ្ណកម្ម​ថ្មី​របស់ Yang Mi សុទ្ធ​តែ​មាន​ពិន្ទុ​ពី​អ្នក​ជំនាញ​ខ្ពស់​ទាំង​អស់ ផ្ទុយម​កវិញ មិន​ថា​ស្នាដៃ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ Liu Yifei សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​ទាប​ទាំង​អស់។ ជាក់​ស្ដែង រឿង​ដែល​មាន​ការ​បោះ​ទុន​រយលាន​ដុល្លារ​ Mulan បរាជ័យ​ទាំង​ទីផ្សារ​​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម