បើមិនចង់ចំណាយកំលាំងហត់អត់ប្រយោជន៏ទេ កុំទទួលទានអាហារទាំងនេះក្រោយពេលហាត់ប្រាណរួចភ្លាមៗ

  • 2020-11-24 03:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

មិនត្រឹមតែទទួលអាហារអោយបានត្រឹមត្រូវទេដែលសំខាន់សម្រាប់អ្នកដែលចង់ស្រកគីឡួនោះ សូម្បីតែពេលម៉ោងដែលទទួលទានអាហារទាំងនោះក៏សំខាន់ខ្លាំងណាស់ដែរ៖

១. អាហារដែលមានជាតិប្រៃខ្លាំង

មនុស្សភាគច្រើនតែងមានអារម្មណ៏ឃ្លានអាហារប្រៃៗ ក្រោយពីហាត់ប្រាណរួចភ្លាមៗ ដូចជាដំឡូង Chips ព្រោះថាវាកាយនឹងបាត់បង់ប៉ូតាស៉្យូម និង ជាតិទឹកជាច្រើន។ តែបើតាមសម្ដីរបស់អ្នកជំនាញខាផ្នែកអាហារូបត្ថម្ភបានហាមប្រាមដាច់ខាចចំពោះអាហារប្រភេទនេះ​ ព្រោះថាវាអាចធ្វើអោយជាតិទឹកនៅក្នុងខ្លួនមានការកើនឡើងខ្លាំង ដែលធ្វើអោយមនុស្សដែលហាត់ប្រាណភាគច្រើនមិនងាយនឹងឃើញលទ្ធផលសោះ។

២. អាហារដែលមានជាតិខ្លាញ់ច្រើន

មិនត្រឹមតែក្រោយពេលហាត់ប្រាណរួចនោះទេ សម្រាប់អ្នកដែលចង់សម្រកទម្ងន់នោះ នៅកាន់តែឆ្ងាយកាន់តែល្អ។ ជាតិខ្លាញ់មិនល្អនៅក្នុងអាហារប្រភេទនេះ មិនត្រឹមតែមិនជួយដល់ការសម្រកទម្ងន់នោះ សម្រាប់សុខភាពទូទៅក៏អាចនឹងមានការប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ជំនួសអោយអាហារប្រភេទនេះ អ្នកគួរតែទទួលទានសាច់ត្រី សាច់ទ្រូងមាន់ ដំឡូងជ្វា ព្រមទាំងបន្លែផ្លែឈើដែលមានជាតិស្ករទាបជាច្រើនប្រភេទទៀត។

៣. Protein Shake ដែលមានជាតិស្ករខ្ពស់

ក្រោយពេលហាត់ប្រាណ ប្រើប្រាស់កំលាំងអស់ជាច្រើនមកហើយនោះ​ វាជារឿងត្រឹមត្រូវហើយជួយបំពេញកម្លាំងមកវិញតាមរយះភេសជ្ជៈប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយភេសជ្ជៈដែលមានសារធាតុចិញ្ចឹមប្រភេទនេះ មានច្រើនប្រភេទហើយប្រភេទខ្លះក៏មានជាតិស្ករច្រើនខ្លាំង។ ដូច្នេះប្រសិនបើអ្នកតែងទទួលទានភេសជ្ជៈប្រូតេអ៊ីនបន្ទាប់ពីហាត់ប្រាណអ្នកត្រូវយកចិត្តទុកដាក់លើមាតិកាជាតិស្ករនៅក្នុងពួកគេព្រោះប្រសិនបើវាផ្អែមពេកការប្រឹងប្រែងពីមុនមកនោះនឹងត្រូវរលាយសាបសូន្យដូចជាផ្សែងមិនខាន!

៤. អាហារដែលមានជាតិកាបូនអ៊ីដ្រាតទាប

ក្រៅពីប្រូតេអ៊ីន រាងកាយអ្នកត្រូវការជាតិកាបូអ៊ីដ្រាតបន្ទាប់ពីការធ្វើលំហាត់ប្រាណរួច សម្រាប់ជួយដល់ការផ្គត់ផ្គង់សារធាតុចិញ្ចឹមនិងជួយឱ្យរាងកាយបាត់ហត់ និង មានកម្លាំងមកវិញឡើងវិញយ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលមានជាតិកាបូអ៊ីដ្រាតទាបភ្លាមៗបន្ទាប់ពីធ្វើលំហាត់ប្រាណវានឹងធ្វើឱ្យអ្នកអស់កម្លាំងនិងខ្វះថាមពល មិនមានអារម្មណ៏ល្អទៅបំពេញការងារអ្វីក្រោយមកទៀតនោះទេ។

៥. ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា (Sports Drink)

មានមនុស្សតិចណាស់ដែលដឹងថាភេសជ្ជៈកីឡា ជាប្រភេទភេសជ្ជៈដែលមិនគួរទទួលទានបន្ទាប់ពីហាត់ប្រាណរួចនោះទេ។ មានតែទឹកធម្មតានោះទេ ទើបជួយអោយកំលាំង និង ពេលវេលាដែលអ្នកចំនាយទៅនោះមិនខាត អាសារបង់អត់ប្រយោជន៏។ អ្នកជំនាញបានណែនាំថា បើសិនជាអ្នកមិនមែនជាអ្នកកីឡាអាជីពនោះទេ មិនគួរទទួលទានភេសជ្ជៈប្រភេទនេះក្រោយពេលហាត់ប្រាណនោះទេ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen