រឿងទាំង ៣​បើ​ក្នុង​ជីវិត​មិន​បាន​ធ្វើ​ទេ គឺ​មួយ​ជីវិត​នេះ​គ្មាន​ន័យ​​ឡើយ

  • 2020-11-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​និយាយ​រួម​ទៅ​ក៏​គ្មាន​អ្វី​មាន​តម្លៃ​ជាង​ការ​ធ្វើ​ល្អ​ដាក់​អ្នក​ដទៃ​នោះ​ទេ បើ​កើត​មក​មួយ​ជាតិ​នេះ​​មិន​បាន​ជួយ​គេ​ម្ដង​ទៀត គឺ​ទៅ​វិញ​មិន​មាន​ន័យ​ឡើយ។ ខាងក្រោម​នេះ​គឺ​ជា​រឿង​ទាំង ៣ ដែល​នៅ​ក្នុ្ងង​មួយ​ជីវិត​ធ្វើ​យ៉ាង​តិច​បាន​ម្ដង ទើប​ជីវិត​មិន​មាន​ន័យ។

១. មិន​បង្ខំ​អ្នក​ដទៃ

ក្នុង​មួយ​ជាតិ​មនុស្ស មនុស្ស​ពេល​ខ្លះ​រមែងជួប​គ្រា​ល្អ ជួប​គ្រា​លំបាក គ្មាន​អ្នក​ណា​រលូន​ពី​ក្មេង​ដល់​ស្លាប់​ឡើយ។ បើ​គេ​កំពុង​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ដែល​រើ​បម្រាស់​លែង​រួច​ទៅ​ហើយ បើ​មិន​បាន​ជួយ​យក​អសារ​គេ​ទេ​ សូម​កុំ​បន្ថែម​រុញ​គេ​ចូល​ផ្លូវ​ទាល់​ឲ្យ​សោះ។​ ដូច​ពាក្យ​គេ​ថា មិន​រំពឹង​មួយ​ជីវិត​រស់​នៅ​សុខ​ស្រួល តែ​សុំ​ត្រឹម​តែ​អ្នក​ផង​មិន​បង្ខំ​ចូល​ផ្លូវ​ស្លាប់​ប៉ុណ្ណោះ។

២. កុំ​ធ្វើ​ឲ្យ​ខូច​ចិត្ត​ធម៌​របស់​ខ្លួន

មនុស្ស​ម្នាក់​ណា​កើត​មក​ ក៏​ប្រៀប​ដូច​ជា​ក្រដាស​ស​ទាំង​អស់ ហើយ​ចង់​គូរ​អ្វី​នៅ​លើ​ក្រដាស​នោះ​គឺ​មក​ពី​យើង។ នេះ​ប្រៀប​បាន​ដូច​ជា​ចិត្ត​គំនិត​របស់​យើង​ដែរ។ អ្នក​ណា​កើត​មក​ ក៏​មាន​ចិត្ត​ធម៌​នៅ​ក្នុង​ខ្លួន គ្រាន់​តែ​ពេល​វេលា​ធ្វើ​ចិត្ត​នេះ​កើ​ន​ឡើង ឬ​ថយ​ចុះ​ប៉ុណ្ណោះ។ កុំ​បណ្ដាល​ឲ្យ​បរិយាកាស​ជុំ​វិញ​ខ្លួន ប្រែ​ក្លាយ​អ្នក​ពី​មនុស្ស​ចិត្ត​ធម៌ មក​មនុស្ស​ចិត្ត​បាប​ឲ្យ​សោះ។ គេ​ប្រែ​ទៅជា​យ៉ាង​ណា​គឺ​ជា​រឿង​របស់​គេ ឲ្យ​តែ​យើង​រក្សា​ចិត្ត​ដ៏​ជ្រះ​ថ្លា​របស់​យើង រឿង​ល្អ​នឹង​កើត​ឡើង​ដោយ​ឯង​ៗ។

៣. មិន​ឈ្នានីស​អ្នក​ដទៃ

នៅ​សម័យ​កាល​ដែល​អ្នក​ណា​ក៏​ឡូយ​ឆាយ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ការ​រក្សា​ចិត្ត​ឲ្យ​នៅ​នឹង មិន​យារយី ឈ្នានីស​គេ គឺ​ពិបាក​ខ្លាំង​ណាស់។ មនុស្ស​មួយ​ចំនួន​ ឃើញ​គេ​បាន​សុខ​គឺ​នៅ​មិន​សុខ​ឡើយ ព្រោះ​គិត​ថា​ហេតុ​អ្វី​យើង​មិន​បាន​ដូច​គេ ម៉េច​បាន​គេ​សំណាង​ជាង​យើង។ តែ​នៅ​ពី​ក្រោយ​សម្បក​ដ៏​សប្បាយ​នោះ តើ​អ្នក​មាន​ដឹង​ទេ​ថា តើ​គេ​កំពុង​សប្បាយ​មែន​ពិត ឬ​គ្រាន់​តែ​សម្ដែង។ ដូចនេះ​ហើយ ជីវិត​អ្នក​ណា អ្នក​ហ្នឹង​រស់​ទៅ កុំ​ឈ្នានីស មិន​ថា​គេ​ទាប ឬ​ខ្ពស់​ជាង​យើង​ក៏​ដោយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម