អ្នកនឹងភ្ញាក់ផ្អើល! រឿងទាំងនេះនឹងកើតឡើង នៅពេលអ្នកហូបស៊ុតរាល់ថ្ងៃ
- 2020-11-23 07:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនឹងភ្ញាក់ផ្អើល! រឿងទាំងនេះនឹងកើតឡើង នៅពេលអ្នកហូបស៊ុតរាល់ថ្ងៃ
ញ៉ាំស៊ុតជារៀងរាល់ថ្ងៃ នឹងជួយប្រយុទ្ធប្រឆាំងនៃហានិភ័យជំងឺសសៃឈាមបេះដូង សក់ជ្រុះ និងជំងឺផ្សេងៗផងដែរ។
ញ៉ាំស៊ុតរាល់ថ្ងៃនឹងជួយឲ្យឆ្អឹងរឹងមាំ
ស៊ុតផ្ទុកទៅដោយកាល់ស្យូម និងវីតាមីន D ដែលល្អសម្រាប់ឆ្អឹងលោកអ្នក។ កាន់តែពិសេនោះ គុណសម្បត្តិមួយដែលអ្នកគួរទទួលទានស៊ុតរាល់ថ្ងៃ គឺដោយសារវាជួយជម្រុញឲ្យវីតាមីន Dដែលនៅក្នុងស៊ុត ងាយបង្កើនការស្រូបសារធាតុកាល់ស្បូមសម្រាប់រាងកាយបាន។
ស៊ុតជួយសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព
យោងតាមអ្នកវិទ្យាសាស្រ្តអាមេរិក បង្ហាញថា ស៊ុតគឺជាថាមពលជំនួយក្នុងការសម្រកគីឡូ។ ពិសេស បើអ្នកហូបនំប៉័ងជាមួយស៊ុតក្នុងរយៈពេល៨សប្តាហ៍ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ស៊ុតជួយដល់ចក្ខុវិញ្ញាណ
ស៊ុតផ្ទុកដោយសារសារធាតុ Lutein និង Zeaxanthin វីតាមីន carotenoid ដែលមានគុណប្រយោជន៍ដល់ចក្ខុវិញ្ញាណបាន។ វាក៏ជួយកាត់បន្ថយនៃហានិភ័យខ្សោយភ្នែក ដែលវិវឌ្ឍទៅតាមអាយុកាលពេលចាស់ជរាទៀតផង។
កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ការសិក្សាថ្មីរកឃើញថា បន្ថែមពីលើកូឡេស្តេរ៉ុល ស៊ុតក៏ផ្ទុកជាតិផូស្វាតផងដែរ។ ហេតុនេះ វាមិនមានហានិភ័យដល់សុខភាពទេ។ ស៊ុតក៏ផលិតនូវកូឡេស្តេរ៉ុល និង Omega-3 ជាតិខ្លាញ់ ដែលជួយកាត់បន្ថយកម្រិតទ្រីគ្លីសេរីដ ដែលហេតុផលនេះហើយវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង។
កាត់បន្ថយការវិវឌ្ឍទៅរកភាពចាស់
អ្នកវិទ្យាសាស្រ្តបានបង្កើតនូវការស្រាវជ្រាវមួយឃើញថា ការទទួលទានស៊ុតនឹងមានលទ្ធភាពកាត់បន្ថយការវិវឌ្ឍទៅរកភាពចាស់ ពិសេសសម្រាប់មនុស្សស្រី។ ការទទួលទានស៊ុតឲ្យបានជាប្រចាំថ្ងៃ ជួយដល់សុខភាពស្បែក ដែលគេរកឃើញថាវាមានប្រសិទ្ធភាព ៨៧% លើស្រ្តីមានអាយុចន្លោះពី ៣៥ -៤០ ឆ្នាំ។ ចំពោះបុរសវិញ ស៊ុតជួយកាត់បន្ថយស្នាមជ្រួញនៅបរិវេណកន្ទុយភ្នែកបានថែមទៀតផង។
ស៊ុតជួយឲ្យសក់ឆាប់ដុះលឿន
វីតាមីន B នៅក្នុងស៊ុត ត្រូវបានគេរកឃើញថាជួយបណ្តុះសក់បានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅ កង្វះវីតាមីន និងកត្តាជីវសាស្រ្តច្រើន តែងធ្វើឲ្យសក់ជ្រុះ និងបាត់បង់សក់ច្រើនលើសកម្រិត។ ម្ល៉ោះហើយ វីតាមីន B មាននាទីជួយបង្កើតកោសិកាឈាមក្រហមដើម្បីយកទៅផ្លាស់ទីអុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមទៅកាន់ស្បែកក្បាល និងឬសសក់។ ដូច្នេះហើយ វីតាមីន B ពិតជាមានប្រយោជន៍ណាស់ចំពោះសុខភាពសក់។ នៅពេលអ្នកមានអារម្មណ៍ថា សក់ជ្រុះច្រើន អ្នកគួរចាប់ផ្តើមទទួលទានស៊ុតឲ្យបានរាល់ថ្ងៃ ដើម្បីពង្រឹងលក្ខខណ្ឌនេះឡើងវិញ។
ជួយជម្រុញលទ្ធភាពមានកូន
វីតាមីន B ក៏រួមបញ្ចូលក្នុងការបង្កើតអ័រម៉ូនភេទ និងវីតាមីន B9 ដែលត្រូវបានស្គាល់ថាជាអាស៊ីតហ្វូលិកផងដែរ។ សារធាតុទាំងនេះ គាំទ្រក្នុងការផលិតនៃកាសិកាក្រហម និងសសៃប្រសាទ ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺវិកលចរិតរបស់កុមារផងដែរ។ នេះជាហេតុផល ស្រ្តីមានផ្ទៃពោះទាំងអស់ គួរបំពេញវីតាមីន B9 ឲ្យបានគ្រប់គ្រាន់ ហើយក្នុងនោះ ស៊ុតមួយគ្រាប់ផ្ទុក 7mcg នៃវីតាមីន B៕