មនុស្សប្រុសទាំង ៦ ប្រភេទដែលអ្នកគេចមិនផុត មុនពេលជួប 'The One'

  • 2020-11-23 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាស់ណាស់មុននឹងជួបមនុស្សដែលត្រូវចិត្ត អ្នកប្រហែលត្រូវឆ្លងកាត់ការខូចចិត្ត និង បែកបាក់ជាច្រើនហើយ ក្នុងចំនោមនោះប្រាកដជាមានមនុស្សប្រភេទទាំង ៦ នេះជាមិនខាន៖

១. មនុស្សដែលខុសស្រឡះពីអ្នក

មានមនុស្សភាគច្រើនតែងតែយល់ថា មនុស្សពីរអ្នកអាចពេញចិត្តនឹងគ្នាបានលុះត្រាតែអ្នកទាំងពីរមានចំនង់ចំនូលចិត្ត និង មានការគិតស្រដៀងគ្នា តែតាមពិតទៅមនុស្សដែលមិនដូចគ្នានេះហើយកាន់តែភាគីម្ខាងទៀតមានភាពទាក់ទាញកាន់តែខ្លាំង។ ទោះភាពផ្ទុយគ្នានេះហើយដែលបណ្ដាលអោយអ្នកទាំងពីរស្រលាញ់គ្នា តែវាក៏ជាមូលហេតុដែលបណ្ដាលអោយអ្នកទាំងពីរមិនអាចបន្តទៅមុខជាមួយគ្នាបានដែរ។

២. មនុស្សដែលនរណាៗក៏ពេញចិត្ត

មិនត្រឹមតែរូបសម្រស់ទេ ដែលធ្វើអោយមនុស្សភាគច្រើនពេញចិត្តមនុស្សប្រភេទនេះនោះ​ ទាំងអត្តចរិិត សម្ដីសំដៅ ស្ដាប់ទៅនរណាៗក៏ទន់ចិត្ត ជាពិសេសមានមនុស្សចោមរោមមិនស្រាកស្រាន្ត។ ទាក់ទងមនុស្សសម្ដីផ្អែមបែបនេះ ដូចជាយកខ្លួនទៅនឹងគ្រាប់បែកដែលរៀបនឹងផ្ទុះអញ្ចឹងដែរ ដឹងច្បាស់ហើយថាលទ្ធផលចុងក្រោយយ៉ាងណានោះ តែគ្រាន់តែមិនដឹងថាពេលណាវានឹងមកដល់ប៉ុណ្ណោះ។

៣. មនុស្សដែលស្រលាញ់អ្នកខ្លាំងពេក

ស្ដាប់មើលទៅមិនមានអ្វីខុសនោះទេ ហើយក៏សំណាងណាស់ហើយដែលមានមនុស្សស្រលាញ់អ្នកខ្លាំងបែបនេះ។ តែពាក្យថា "ពេក" មួយម៉ាត់នេះហើយដែលជាបញ្ហា នៅពេលដែលស្រលាញ់អ្នកខ្លាំងពេក គេក៏ប្រែក្លាយជាមនុស្សដែលប្រច័ណ្ឌមិនដឹងមុខក្រោយ តាមដាន និង ហាមនេះហាមនោះ ហាក់បីអ្នកដូចជារបស់ទ្រព្យ និង ជាកម្មសិទ្ធរបស់គេតែម្នាក់។

៤. មនុស្សចរិតព្រាន

ចំពោះមនុស្សប្រុសប្រភេទនេះ គួរតែកុំយកខ្លួនទៅពាក់ព័ន្ធតាំងពីដំបូងម្ល៉េះ។ ភាគច្រើនអ្នកដែលមានចរិតព្រានបែបនេះ ពិបាកនឹងកែប្រែខ្លួន ជាពិេសសពិបាកនឹងធ្វើខ្លួនត្រឹមត្រូវ មិនទៅពាក់ព័ន្ធជាមួយមនុស្សស្រីផ្សេងទៀតណាស់។

៥. មនុស្សដែលធ្វើអោយអ្នកខូចចិត្តមិនស្រាន្ត

ក្រៅពីលឺពាក្យស្រឡាញ់ពីមាត់គេហើយនោះ អ្វីដែលកាន់តែសំខាន់នោះគឺថាតើអ្នកមានសេចក្ដីសុខទេ ពេលទាក់ទងគេ សប្បាយចិត្តច្រើនជាងកើតទុក្ខដែរ សើចច្រើនជាងយំដែរទេ។ បើសិនជាថ្ងៃដែលអ្នកសប្បាយចិត្តអាចរាប់នឹងម្រាមទាំង ១០ បាននោះ មិនយូរនឹងឆាប់នោះ អ្នកប្រាកដជាអស់ចិត្ត នឹង អត់ទ្រាំមិនខាន។

៦. មនុស្សកំពូលរវល់

បើថាពីថ្ងៃច័ន្ទ ដល់ សុក្ររវល់ នឹងការងារនោះ មិនមែនជាបញ្ហានោះទេ តែបើដល់ចុងសប្តាហ៏ហើយនៅតែរវល់ដកខ្លួនមិនរួចទៀតនោះ អ្នកអាចនឹងមិនសំខាន់សម្រាប់គេដូចដែលអ្នកគិតនោះទេ។ ការស្រលាញ់គ្នាទាមទារអោយមានការលះបង់​ ពីភាគីទាំងសងខាង តែបើម្ខាងនោះជាអ្នករហូតនោះ កុំបន្តអីល្អជាង។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម