ជ្រើសរើសរូបមួយ ដើម្បីដឹងថាឆ្នាំថ្មីខាងមុខនេះគួរកែប្រែអ្វីខ្លះ

  • 2020-11-20 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីសម្រចបានអ្វីមួយ រឿងដែលពិបាកជាងគេនោះគឺការចាប់ផ្ដើម ហើយរឿងតូចធំនៅក្នុងជីវិតមនុស្សយើងនេះគឺកើតចេញពីការស្រម៉ៃ និង ចង់បាននេះហើយ។ បើសិនជាចង់អោយឆ្នាំក្រោយនេះ ពោរពេញដោយភាពជោគជ័យសម្រាប់អ្នក នេះជាចំនុចដែលអ្នកគួរតែកែប្រែ ផ្អែកលើផ្កាដែលអ្នកជ្រើសរើស៖

ផ្កាទី ១

ឆ្នាំក្រោយនេះជាពេលដែលសក្តិសមបំផុតហើយ ក្នុងការសម្រេចអ្វីដែលអ្នកចង់បានកន្លងមក។ អ្នកអាចនឹងមានការស្ទាក់ស្ទើរ និង មិនមានការជឿជាក់លើខ្លួនឯងនៅឡើយ ហេតុនេះហើយបើចង់អោយឆ្នាំក្រោយនេះជាឆ្នាំដែលពោរពេញដោយភាពជោគជ័យសម្រាប់អ្នកនោះ គួរតែបោះបង់គំនិតអគតិចំពោះសមត្ថភាពខ្លួនឯង បែបនេះចោល។ អោយតែមានការតាំងចិត្ត គួបផ្សំដោយសកម្មភាពទៀតនោះច្បាស់ជាអ្វីក៏សម្រេចបានដែរ។

ផ្កាទី ២

នេះជាពេលដែលអ្នកគួរតែគិតឡើងវិញហើយថាមួយឆ្នាំកន្លងមកនេះ អ្នកអាចសម្រេចបានអ្វីខ្លះ។ បើសិនជាចំនាយពេលមកអង្គុយគិតឡើងវិញបែបនេះ អាចជួយអោយអ្នកស្រម៉ៃបានថាគួរតែធ្វើអ្វីទៀតដើម្បីជួយអោយខ្លួនឯងកាន់តែប្រសើរឡើង និង កាន់តែឆាប់ដើរទៅដល់គោលដៅដែលអ្នកប្រាថា្ននោះ។ ឆ្នាំថ្មីនេះ អ្នកអាចនឹងជួបប្រទះរឿងរ៉ាវប្លែកៗជាច្រើន តែទោះជាយ៉ាងណាអ្នកគួរតែចាត់ទុកវាជាមេរៀនជីវិត ហើយក៏រៀនពីវាអោយបានច្រើន។

ផ្កាទី ៣

បើសិនជាអ្នកជ្រើសរើសផ្កាមួយនេះ ឆ្នាំ ២០២០ សម្រាប់អ្នកអាចនឹងមានទាំងរឿង ល្អ និង មិនល្អជាច្រើនដែលអ្នកបានឆ្លងកាត់។ មិនដឹងថាគួរបកស្រាយយ៉ាងណាទើបសាកសមនោះទេ ពេលខ្លះក៏សប្បាយចិត្តខ្លាំង ហើយពេលខ្លះទៀតក៏ងងឹតសូន្យតែម្ដង។ ឆ្នាំថ្មីនេះក៏អាចមានរឿងច្រើនដែរ ដែលអ្នកត្រូវឆ្លងកាត់ និង ពុះពារអោយបាន តែគ្មានអ្វីប្រសើរជាងការបានរៀនសូត្រពីបទពិសោធន៏ជីវិតពិតៗនោះទេ អ៊ីចឹងគួរតែបើកចិត្តអោយទូលាយ ហើយព្យាយាមបង្វែររឿងលំបាកទាំងនេះ អោយជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកទៅថ្ងៃមុខ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម