ស្បែកមុខគគ្រាត រន្ធញើសប្រែជាធំៗ ព្រោះកំហុសដែលអ្នកស្មានមិនដល់ទាំងនេះ

  • 2020-11-20 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហុស​ទាំង​នេះ ​គឺ​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​ស្បែក​មុខ​រីក​ធំ​ដោយ​មិន​ដឹង​ខ្លួន ហើយ​​ពេល​នោះ​ស្បែក​របស់​អ្នក​ក៏​មើល​​ទៅ​មិន​ស្អាត​ដែរ។

១. ស្រ្កាប់​ស្បែក​មុខ​ញឹក​ញាប់​ពេក

ថ្វី​បើ​ផលិតផល​ស្រ្កាប់​ ជួយ​​កម្ចាត់​​សារធាតុ​កខ្វក់​ពី​ស្បែក​មុខ ព្រមទាំង​ជួយ​ឲ្យស្បែក​មុខ​ងាយ​ស្រូប​យក​ជីវជាតិ​ពី​គ្រីម​បាន​ក៏​ដោយ ​តែ​នៅ​ពេល​អ្នក​ជម្រុះ​កោសិកា​មុខ​​ច្រើន​ដង​ពេក ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ក្លាយ​ជា​ស្ងូត ស្តើង ​និង​រន្ធ​រោម​រីក​ធំ។ ​ហេតុ​ផល​នេះ ​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​​ចុះ​ខ្សោយ​នឹង​បរិយាកាស ​ធ្វើ​ឲ្យ​មុខ​ឆាប់​ឡើង​មុន ​និង​គគ្រាត​ស្បែក​។

២. ញិច​មុន

ទម្លាប់​ញិច​មុន ​បណ្តាល​ឲ្យ​ប៉ះ​ពាល់​យ៉ាង​អវិជ្ជមាន​ដល់​ស្បែក​លើស​ពី​ការ​គិត។ ​ផល​ប៉ះ​ពាល់​ដំបូង ​គឺ​កើត​ចេញ​ពី​ដៃ​ដល់​តំបន់​ស្បែក​មុខ​ឲ្យ​មុន​រាល​ដាល។ ​​ទន្ទឹម​នឹង​នេះ ​សន្លាក​សល់​ពី​មុន ​និង​ស្នាម​ជាំ​នឹង​ធ្វើ​ឲ្យ​​អ្នក​ត្រូវ​ប្រើ​ច្រើន​ដើម្បី​ព្យាបាល ពិសេស​វា​ងាយ​ឲ្យ​រន្ធ​រោម​រីក​បំ​ផុត។ ដូច្នេះ ​អ្នក​គួរ​ប្រើ​ផលិត​ផល​ពិសេស​ៗ​ណាមួយ ​ដើម្បី​កម្ចាត់​មុន ដើម្បី​ឲ្យ​មាន​សុវត្ថិភាព។​

៣. ​មិន​ផ្តល់​សំណើម

ពិសេស​សម្រាប់​អ្នក​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់ គឺ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ​បាត់​បង់​សំណើម​យ៉ាង​លឿន​បំ​ផុត។ ​កត្តា​នេះ ​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​គគ្រាត ​គ្មាន​សំណើម ​និង​ឆាប់​ចាស់​។ ​ដូច្នេះ​ត្រូវ​ប្រើ Sray ​ផ្តល់​សំណើម ឬ​ផលិត​ផល​ផ្តល់​សំណើម​ផ្សេង​ៗ​ដែល​មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​​ផ្តល់​ជាតិ​ទឹក​​ឲ្យ​ស្បែក​មាន​ពន្លឺ​ និង​សុខភាព​ល្អ​។

៤. ​​មិន​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា ​ពន្លឺ​ថ្ងៃ​ងាយ​នឹង​បំផ្លាញ​ស្រទាប់​ស្បែក​មុខ ​ធ្វើ​ឲ្យ​ប្រែ​ជា​ស្មៅ​ស្រអាប់ ​​រន្ធ​ញើស​រីក​ធំ ​និង​ឆាប់​ជ្រួញ។ ​ដូច្នេះ ​អ្នក​គួរ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​រាល់​ថ្ងៃ ​ដើម្បី​ការពារ​ស្បែក​មុខ។

៥. ​ប្រើ​សំឡីសើម​ជូត​មុខ​ញឹក​ញាប់​

នៅ​ពេល​មុខ​របស់​អ្នក​ឡើង​ប្រេង ​ឬ​បែក​ញើស ​ការ​ប្រើ​សំឡី​សើម​ជូត​មុខ​គឺ​​​ជា​ផលិត​ផល​ដែល​មាន​ប្រយោជន៍​​បំ​ផុត។ ​យ៉ាង​ណា​ក៏ដោយ ​​ប្រើ​ញឹក​ញាប់​ពេក​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងូត និង​​ងាយ​រង​ការ​បំផ្លាញ​បំ​ផុត។ ​

៦. ញ៉ាំ​​អាហារ​ផ្អែម​ៗ​ពេក

បើ​សិន​ជា​អ្ន​ចូល​ចិត្ត​ញ៉ាំ​អាហារ​ផ្អែម​ៗ​ដែល​គ្មាន​​ជីវជាតិ ​គ្មាន​វីតាមីន ​និង​សារធាតុ​ខនិជ​ រួម​ទាំង Fiber ​ទេ ​វា​ក៏​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ក្រៀម​ដូច​ត្រី​ប្រឡាក់​ដែរ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម