អាសូរ! បុរស​ដែល​ផ្ដើម​ចលនា​លក់​ក្រលៀន ទិញ​ iPhone ពេល​នេះ​បាន​ពិការ​​ងើប​លែង​រួចមួយ​ជីវិតហើយ

  • 2020-11-20 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Wang ទទួល​ស្គាល់​ថា ខ្លួន​នៅ​ពេលនោះ គឺ​ក្មេង​ខ្លាំង​ពេក មិន​ទាន់​ដឹង​រឿងច្បាស់​ទើប​មាន​ការ​សម្រេច​ចិត្ត​ខុស​បែប​នេះ ដែល​ធ្វើ​ឲ្យ​ខ្លួន​ស្ដាយ​ក្រោយ​មួយ​ជីវិត។

សម្រាប់​មនុស្ស​ជា​ច្រើន​ ឃ្លា​ដែល​និយាយ​ថា៖ លក់​ក្រលៀន​ទិញ​ iphone គឺ​ជា​ការ​លេង​សើច​មួយ តែ​ពួក​គេ​មិន​បាន​ដឹង​ឡើយ​ថា នៅ​លើ​ទីផ្សារ​ងងឹត គឺ​មាន​លក់​ក្រលៀន​នេះ​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ទិញ​ទូរសព្ទ​ទំនើប​ខាង​លើ។ កាល​ពី​ជាង​ ១០​ឆ្នាំ​មុន បុរស​ចិត្ត​ម្នាក់​ត្រកូល Wang នៅ​ពេល​នោះ​មាន​អាយុ ១៧​ឆ្នាំ បាន​លក់​ក្រលៀន​របស់​ខ្លួន​ឲ្យ​ឈ្មួញ​លើ​ទីផ្សារ​ងងឹត ក្នុង​តម្លៃ ៣២០០​ដុល្លារ។

នៅ​ពេល​នោះ លោក​បាន​យក​លុយ​ដែល​លក់​ក្រលៀន​ទៅ​ទិញ iPhone 4 និង iPad មួយ​គ្រឿង។ ក្រោយ​មួយ​ឆ្នាំ ក្រលៀន​ម្ខាង​ទៀត​របស់​ខ្លួន​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​លោក​ស្រក​គីឡូ។

ហើយ​កាល​ពី​ដើម​ខែ វិច្ឆិកា​កន្លង​ទៅ​នេះ នៅ​ពេល​បណ្ដាញ​ព័ត៌មាន​ចុះ​ទៅ​សួរ​នាំ​លោក ពួក​គេ​បាន​ទទួល​បាន​ដំណឹង​ថា លោក​បាន​ពិការ​ ត្រូវ​នៅ​លើ​គ្រែ​រៀង​រហូត​ហើយ គឺ​មិន​អាច​ដើរ​បាន​តិច​តួច​ដូច​មុន​ទៀត​ឡើយ។ និយាយ​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន Wang ប្រាប់​ថា៖ នៅ​ពេល​នោះ ខ្ញុំ​ក្មេង​ខ្លាំង​ពេក មិន​ទាន់​ចេះ​គិត​ជ្រៅ​ជ្រះ ទើប​នាំ​ឲ្យ​មាន​ការ​គិត​ខុស​មួយ​គ្រា។ នៅ​ពេល​នេះ Wang បាន​ត្រឹម​តែ​គេង​នៅ​លើ​គ្រែ ហើយ​គ្រប់​សកម្មភាព​ទាំង​អស់ តាំង​ពី​បត់​ជើង ដល់​ហូប​ចុក​គឺ​ត្រូវ​ការ​គ្រួសារ​ជួយ​សម្រួល​ទាំង​អស់ ដោយ​លោក​ងើប​ពី​គ្រែ​លែង​បាន។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Wang គឺ​ជា​អ្នក​ស្ថិត​ក្នុង​ចលនា​ដំបូង ដែល​លក់​គ្រឿង​ក្នុង​ដើម្បី​ទិញ​ទូរសព្ទទំនើប​មក​ពី​សហរដ្ឋ​អាមេរិក​មួយ​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម