បើសិនជាសង្កេតឃើញ ៤ ចំនុចនេះ អ្នកត្រូវបានគេយកអារម្មណ៏អ្នកមកលេងសើចហើយ

  • 2020-11-19 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាៗក៏ដូចគ្នាដែរ ច្បាស់ជាខូចចិត្តខ្លាំងមិនខាន បើដឹងថាមនុស្សដែលខ្លួនពេញចិត្តនោះ តាមពិតធ្វើបែបនោះដាក់មនុស្សស្រីគ្រប់គ្នា។ ហេតុនេះហើយ កុំអោយខាតពេល ចំនាញចិត្តទៅលើមនុស្សខុសនោះ គួរតែសង្កេតមើលចំនុចនេះ ពេលនៅជាមួយគេ៖

១. នៅក្បែរអ្នកតែដៃកាន់ទូរស័ព្វជាប់

ជាពិសេសពេលដែលទើបតែទាក់ទងគ្នាដំបូងៗ ទោះជាមិនអាចប្រាប់គ្នារឿងរ៉ាងគ្រប់យ៉ាងមែន តែក៏មិនមែនជាការលាក់បាំង មិនចង់បង្ហាញប្រាប់ទាល់តែសោះនោះដែរ។ បើសិនជាគេតែងតែលេងទូរស័ព្វមិនឈប់ ដាក់ទូរស័ព្វផ្កាប់មុខចុះព្រោះមិនចង់អោយអ្នកឃើញស្រ្គីន ជាដើមនោះ សុទ្ធតែជាសញ្ញាដែលអ្នកមិនគួរមើលរំលងហើយ។

២. មិនសូវចង់អោយអ្នកដឹងពីរឿងរ៉ាវគេ

ពេលប្រាប់ថារវល់ទៅណាមកណា មិនដែលហ៊ានបង្ហើបប្រាប់ឈ្មោះមនុស្សដែលទៅជាមួយនោះទេ ព្រោះតែមិនចង់អោយអ្នកដឹងរឿងរាក់ជ្រៅរបស់គេ ហើយក៏អាចមកពីគេមានលេសច្រើនពេក ពិបាកនឹងចាំខ្លួនឯងផងនោះ អញ្ចឹងបើមិនបញ្ចេញឈ្មោះបែបនេះ នឹងកាន់តែងាយស្រួលសម្រាប់គេ

៣. មិនស្មោះត្រង់ជាមួយអ្នក

ពេលខ្លះមិនមែន មិនប្រាប់រឿងអោយអ្នកដឹងពេញលេញនោះទេ ក៏និយាយកុហក បោកប្រាស់ស្រស់ៗ តែម្ដង។ មានដែលចាប់អារម្មណ៏អត់ពេលដែលគេយករឿងតែមួយនោះទៅប្រាប់មនុស្សម្នាក់ផ្សេងទៀត សាច់រឿងក៏ខុសគ្នាខ្លាំងពីអ្វីដែលគេប្រាប់អ្នក? បើសិនជាមែននោះ អ្នកកំពុងតែទាក់ទងជាមួយមនុស្សប្រុស សាវ៉ា ចរិតព្រានហើយ។

៤. សុខៗក៏បាត់មុខទៅសូន្យឈឹង

ពេលដែលទើបតែទាក់ទងគ្នាដំបូងៗ មនុស្សដែលគេយកចិត្តស្មោះមកទាក់ទងអ្នកនោះ ប្រាកដជាចង់ដឹងពីអ្នកអោយកាន់តែច្បាស់ បន់អោយតែមានពេលអាលនឹងបានមកជួបអ្នក។ តែសម្រាប់មនុស្សប្រុសចបែប Player នេះវិញអ្នកអាចនឹងព្យាយាមរៀបរាប់ប្រាប់គេពីខ្លួនអ្នកច្រើនហើយ តែគេវិញហាក់ដូចជាមិនចាប់អារម្មណ៏អោយអ្នកស្គាល់គេកាន់តែច្បាស់ ហើយពេលខ្លះថារវល់មួយម៉ាត់ក៏បាត់មុខទៅសូន្យឈឹង។

ប្រភព៖ SimplyTogether ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម