របៀបដែលអ្នកកាន់ចង្កឹះ អាចបង្ហាញថាមនុស្សភាគច្រើនចាប់អារម្មណ៏អ្វីច្រើនជាងគេពីអ្នក

  • 2020-11-19 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានទម្លាប់កាន់ចង្កឺះបែបណាដែរ?

ប្រភេទ A

បើជាប្រៀបធៀបជាមួយមនុស្សដែលមានអាយុស្របាល នឹង អ្នក អ្នកអាចជាមនុស្សដែលចាស់ទុំច្រើន ដឹងថាពេលណាគួរតែស្ងាត់ស្ងៀម ធ្វើអោយមនុស្សភាគច្រើនគិតថា អ្នកជាមនុស្សដែលដឹងសាច់ការ ត្រជាក់រាក់ជ្រៅ។ នៅពេលដែលមានហេតុការបន្ទាន់ណាមួយ អ្នកមិនមែនជាប្រភេទមនុស្សដែលមិនគិតគូរ ហើយទៅធ្វើអ្វីតាមតែអារម្មណ៏នោះទេ។ ចំពោះរឿងរៀនសូត្រវីញ ទោះជាអ្នកជាមនុស្សដែលមានភាពវៃឆ្លាតយ៉ាងណា ក៏នៅតែចូលចិត្តរៀនអ្វីថ្មីៗ ពីមនុស្សជុំវិញខ្លួន ធ្វើអោយមនុស្សជុំវិញខ្លួនស្រលាញ់រាប់អានណាស់។

ប្រភេទ B

អ្នកមនុស្សដែលមើលមិនសូវជាលោភលន់ ចង់បានអ្វីអោយហួសពីសមត្ថភាពខ្លួនឯងនោះទេ។ មនុស្សភាគច្រើនតែងមានអារម្មណ៏កក់ក្តៅ និង អាចទុកចិត្តអ្នកបាន ទោះជាទើបតែស្គាល់គ្នាក្ដី។ ចំពោះអ្នកដែលស្គាល់គ្នាជិតស្និទ្ធ អ្នកអាចជាមនុស្សដែលរួសរាយរាក់ទាក់ខ្លាំង តែចំពោះអ្នកដែលមិនសូវស្គាល់ អ្នកក៏ជាមនុស្សដែលស្ងាត់ស្ងៀមមិនសូវមាត់ក។

ប្រភេទ C

អ្នកជាមនុស្សដែលស្មោះត្រង់ នៅពេលដែលរាប់អាននរណាម្នាក់ហើយ ក៏ទុកចិត្តគេអស់ពីពោះ។ មនុស្សភាគច្រើនតែងមើលមកអ្នកជាមនុស្សដែលទន់ភ្លន់ តែបើស្គាល់កាន់តែច្បាស់ទៅ ក៏​មើលឃើញមានចំនុចជាច្រើនទៀតដែលតែងតែធ្វើអោយគេពេញចិត្ត។ អ្នកអាចជាប្រភេទមនុស្សដែលមានរឿងឆ្ងល់មិនចេះចប់ ពេលខ្លះក៏ជាមនុស្សស្ងប់ស្ងាត់ ហើយពេលខ្លះនឹងឃើញចង់ធ្វើអ្វីក៏ធ្វើភ្លាមមិនបង្អង់យូរ។

ប្រភេទ D

ភាគច្រើនអ្នកដែលស្គាល់អ្នកច្បាស់តែងគិតថា​អ្នកជាប្រភេទមនុស្សដែលមានចិត្តធ្ងម់ល្អ​ ហើយក៏មានចិត្តល្អ ចេះអាណិតអាសូរចំពោះមនុស្សដែលលំបាកជាខ្លួន។ ទោះជាមិនសូវជាមានមិត្តភក្តិច្រើនដូចគេពិតមែន តែមិត្តភក្តិទាំងប៉ុន្មានរបស់អ្នកសុទ្ធតែជាមនុស្សដែលគួរអោយរាប់អាន។ បើនិយាយពីរឿងការងារវិញ កាន់តែលំបាក កាន់តែធ្វើអោយអ្នកសប្បាយ ហើយពេញចិត្តនឹងធ្វើវា។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម