Yang Mi, Zhao Li Ying និង​កំពូល​តារា​ស្រី​ចិន​ មិន​គ្រង​ឈុត​ក្រហម​ក្នុង​ថ្ងៃ​រៀបការ

  • 2020-11-18 06:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​កូន​ក្រមុំ​ចិន​ត្រូវ​តែ​ស្លៀកឈុត​ក្រហម​នៅ​ថ្ងៃ​រៀប​មង្គលការ​ដើម្បី​ទទួល​បាន លាភ​ជ័យ តែ​នៅ​ក្នុង​វណ្ណកម្មល្បី​ឈ្មោះ​​ជាច្រើន​ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន មិន​បាន​គ្រង​ឈុត​ពណ៌​ក្រហម​ឡើយ។

ដើម្បី​ទទួល​បាន​សិរីមង្គល បើ​តាម​ប្រពៃណី​ចិន ថ្ងៃដែល​រៀបការ កូន​កម្លោះ​ កូន​ក្រមុំ​ត្រូវ​តែ​ស្លៀក​ឈុត​ពណ៌​ក្រហម ហើយ​ពណ៌​ដែល​គេ​​ត្រណម​បំផុត​នោះ​គឺ​ពណ៌​ខ្មៅ។ យ៉ាងណាក្ដី នៅ​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ កូន​ក្រមុំ​ចិន ដូច​ជា​កំពូល​តារា​សម្ដែង Yang Mi, Yang Zi និង​ Zhao Li Ying បែរ​ជា​គ្រង​ឈុត​ពណ៌​ខ្មៅ ឬ​ពណ៌​ស​​វិញ។

ទោះ​បី​ជា​ឈុត​នេះ​មិន​ត្រូវ​តាមប្រពៃណី​ចិន​ក៏ដោយ តែ​សម្រាប់​ពេល​ចូល​ក្នុង​កញ្ចក់​ទូរទស្សន៍​វិញ គឺ​ឈុត​ទាំង​នេះ ទាក់ទាញ​ភ្នែក​ខ្លាំង ដែល​ធ្វើ​ឲ្យកូន​ក្រមុំ​ទាំង​នេះដិត​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ទស្សនិកជន​​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបភាព​កូន​ក្រមុំ​ក្នុង​ភាពយន្ត​ចិន ដែល​មិន​គ្រង​ឈុត​ក្រហម​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍៕

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម