ស្ទើរ​តែ​មិន​ជឿ បុរស​ម្នាក់​ត្រូវ​ឆ្កែ​ខ្លួន​ឯង​បាញ់​ធ្លុះ​ជើង

  • 2020-11-16 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ដឹង​ថា​ចិញ្ចឹម​សត្វ​ឲ្យ​វេទនា​ខ្លួន​បែប​នេះ បែប​ម្ចាស់​សត្វ​ឆ្កែ​មួយ​នេះ មិន​យក​មក​ចិញ្ចឹម​តាំង​ពី​ដំបូង​ម្ល៉េះ។ បុរស​វ័យកណ្ដាល​ម្នាក់​មកពី​រដ្ឋ Texas សហរដ្ឋ​អាមេរិក ត្រូវ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ហេតុការណ៍​មួយ​ដែល​នឹក​ស្មាន​​មិន​ដល់ ដោយ​លោក​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ត្រូវ​ខ្លួន។ តែ​ជនដៃដល់​ដែល​បាញ់​លោក​នោះ មិន​មែន​ជា​មនុស្ស​ឡើយ។

ជាក់​ស្ដែង​ តាម​ការ​រាយការណ៍​របស់​ប៉ូលិសក្រុង Plano រដ្ឋ Texas បាន​ឲ្យ​ដឹង​ថា បុរស​ខាង​លើ មាន​ចំណូលចិត្ត​សៀត​កាំភ្លើង​នៅ​ចង្កេះ​ខោ​របស់​ខ្លួន។ នៅ​ថ្ងៃ​កើត​ហេតុ នៅ​ពេល​ដែល​កំពុង​ពរ​ឆ្កែ​របស់​ខ្លួន ឆ្កែ​នេះ​ក៏​ជ្រុល​ជើង​ទៅ​ប៉ះ​កៃ​កាំភ្លើង​ដែល ធ្វើ​ឲ្យ​កាំភ្លើង​នេះ​បាញ់​ធ្លុះ​ជើង​ម្ចាស់​របស់​វា។

សំណាង​ល្អ ដោយ​របួស​មិន​ទាន់​ធ្ងន់ធ្ងរ​ ម្ចាស់​ឆ្កែ​រូប​នេះ បាន​ជិះ​ឡាន​ទៅ​សង្គ្រោះ​បន្ទាន់​ខ្លួន​ឯង​ភ្លាម​ៗ ក្រោយ​ពេល​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ធ្លុះ​ជើង។ ពេទ្យ​ដែល​ព្យាបាល​ជន​រង​គ្រោះ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា សំណាង​ល្អ គ្រាប់​កាំ​ភ្លើង​មិន​បាន​បាញ់​ប៉ះ​សរសៃ​ឈាម ដែល​ធ្វើ​ឲ្យ​លោក​មិន​បាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​នោះ​ទេ។ យ៉ាងណាក្ដី ពេទ្យ​ក៏​ផ្ដល់​ដំបូន្មាន​ថា ថ្ងៃ​ក្រោយលោក​មិន​គួរ​ពរ​ឆ្កែ​នៅ​ពេល​សៀត​កាំភ្លើង​នៅ​ខោ​ទៀត​ឡើយ ព្រោះ​វា​គ្រោះ​ថ្នាក់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម