អត់​គូ​យូរ​ពេក ទៅអ៊ុត​​សក់​ម៉ូដដូច Yangyang ក្រែង​ដូរ​វាសនា មាន​ឯណា​លទ្ធផល​បាន​ត្រឹម​ទឹក​ភ្នែក

  • 2020-11-14 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​រឿង​ដែល​ឆោត​ជាង​គេ​នោះ​គឺ​កុំ​ធ្វើ​ត្រាប់​តាម​តារា​អោយ​សោះ ពិត​ជា​មិន​ខុស​មែន។ ជាក់​ស្ដែង​ ដោយ​សា​​រតែ​ចង់​មាន​សក់​ស្អាត​ដូច​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Yangyang បុរស​ម្នាក់​ត្រូវ​បៀម​ទុក្ខ​លើស​ដើម។

មនុស្ស​ជា​ច្រើន​តែងតែ​ប្រាប់​គ្នា​តៗ​ថា មិន​ថា​ប្រុស​ ឬ​ស្រី​ក៏​ដោយ នៅ​ពេល​ទៅ​ប្ដូរ​ម៉ូដ​សក់ ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ជា​មុន ត្បិត​វា​អាច​មាន​២​ករណី​កើត​ឡើង ដោយ​បើ​សំណាង​ អ្នក​នឹង​ស្អាត​ជាង​មុន តែ​បើ​ស៊យ អ្នក​ប្រាក​ដ​ជា​លែង​ចង់​ចេញ​ក្រៅ​តែ​ម្ដង។

មុន​នេះ​បន្តិច បុរ​សម្នាក់​ឈ្មោះ Xiao Shen មក​ទីក្រុង Shenzhen ប្រទេស​ចិន បាន​ទទួល​លទ្ធផល​ខ្លោច​ចិត្ត​ក្រោយ​ពេល​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​របស់​ខ្លួន។ តាម​នោះ​ដែរ ដោយ​សារ​តែ​អាយុ​ម្ភៃ​ក្រាស់​ហើយ តែ​នៅ​តែ​រក​មិត្ត​ស្រី​មិន​បាន ហើយ​ឃើញ​គេ​កំពុង​ល្បី​ថា សក់​រួញ​តិច​ៗ​ដូច​តារា​សម្ដែង​ប្រុស Yangyang កំពុង​តែ​ពេញ​និយម​នោះ លោក​ក៏​ប្ដេជ្ញា​ចិត្ត​ទៅ​អ៊ុត​សក់ ដោយ​រំពឹង​ថា​នឹង​រក​បាន​សង្សារ​នឹង​គេ។

គួរ​ឲ្យ​សោក​ស្ដាយ ក្រោយ​ពេល​អង្គុយ​នៅ​ហាង​អ៊ុត​សក់​អស់​ជាង​៤​ម៉ោង បុរស​ខាង​លើ​មិន​ឃើញ​ដូច​ Yangyang ត្រង់​ណា តែ​បែរ​ជា​មើល​ឃើញ​ខ្លួន​ឯង​ថា ដូច​តួ Medusa ដែល​មាន​ក្បាល​សុទ្ធ​តែ​សត្វ​ពស់​ច្រើន​ជាង។ ម្ចាស់​ហាង​ប្រាប់​លោក​ថា ថ្ងៃ​ស្អែក​សក់​នឹងរ​លា​មក​វិញ ហើយ​ស្អាត​ជាង​នេះ។ លោក​ក៏​រាង​ស្ងប់​ចិត្ត​បន្តិច ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ។ យ៉ាងណាក្ដី ស្អែក​ឡើង សក់​លោក​បាន​រលា​មកវិញ​មែន​ពិត តែ​លទ្ធផល​ក៏​មិន​ប្រសើ​រ​ជាង​មុន​ប៉ុន្មាន។ លោក​បាន​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​ក្រោយ​ម៉ូដ​សក់​ណា​ដែល​សម​នឹង​ខ្លួន​នឹង​ទុក​ម៉ូដ​នឹង​ហើយ មិន​តាម​តារា​ទៀត​ឡើយ ព្រោះ​គ្មាន​លទ្ធផល​មើល​ទៅ​ស្អាត​ដូច​ពួក​គេ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel