បើមិនចង់ឡើងជាតិខ្លាញ់ហួសនៅម្តុំចង្កេះទេ ត្រូវចៀសវាងអាហារ៤មុខនេះឲ្យបាន

  • 2020-11-13 08:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​ពិត​ជា​ចង់​រក្សា​ចង្កេះ​ឲ្យ​នៅ​តូច ​ចង្កេះ​អង្រ្កង គួរ​តែ​ចៀស​វាង​អាហារ​៤​មុខ​នេះ​ឲ្យ​បាន។

១​.​ ​Fast Food

​ថ្វី​បើ​អាហារ​ប្រភេទ Fast Food ​ចំណេញ​​ពេល​​និង​ងាយ​ស្រួល​ញ៉ាំ​ក៏​ដោយ ​ប៉ុន្តែ​កុំ​ភ្លេច​ថា ​អាហារ​ទាំង​នេះ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និង​សារជាតិ​ប្រៃ​ខ្ពស់​ផ​ង​ដែរ។ ​បើ​និយាយ​ពី​សារធាតុ​ចិញ្ចឹម​វិញ គឺ​មាន​កម្រិត​ទាប​មិន​ថា​តែ​វីតាមីន ខនិជ ​ឬ​ជាតិ​សសៃ​នោះ​ទេ។ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ TH សាលា​ផ្នែក​សុខភាព​សាធារណៈ ​បង្ហាញ​ថា ​អ្នក​កាន់​តែ​ញ៉ាំ Fast Food ​កាន់​តែ​ច្រើន ​ទម្ញន់​នឹង​ឡើង​កាន់​តែ​ខ្លាំង ហើយ​ថែម​ទាំង​​ឡើង​បិរមាណ​ខ្លាញ់​​ទ្រី​គ្លី​សេរីដ​នៅ​ជុំ​វិញ​ចង្កេះ​ទៀត​ផង។ ​

២. ​សាច់​កែ​ច្នៃ

សាច់​ជ្រូក Bacon ​ , ham ​ឬ​សាច់​ក្រក​ជា​ដើម ​សុទ្ធ​​តែ​ជា​​អាហារ​ផ្តល់​ហានិភ័យ​សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​សម្រក​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ចង្កេះ។

៣. ​​​​ស្រា

​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ចង្កេះ​កាន់​តែ​ធាត់​ឡើង ព្រោះ​គ្រឿង​ស្រវឹង​តែង​ផ្ទុក​ដោយ​សារធាតុ​កាឡូរី​ក្នុង​ទម្រង់​ផ្សេង​ៗ​ពី​គ្នា ។ ​ប្រសិន​បើ​អ្នក​ពិបាក​ហាម​ខ្លួន​ឯង​មិន​ឲ្យ​ផឹក​បាន ​គួរ​​កំណត់​ក្នុង​បរិមាណ​សម​ស្រប​ដើម្បី​កាត់​បន្ថយ​ការ​​ឡើង​គីឡូ​នៅ​ម្តុំ​ចង្កេះ​ខ្លាំង​ពេក។

៤. ​ភេសជ្ជៈ​ផ្អែម​ៗ

ភេសជ្ជៈ​​មាន​រសជាតិ​ផ្អែម​ៗ ​មិន​ថា​ជា​ប្រភេទ​ភេសជ្ជៈ​កំប៉ុង ​​ឬ​ភេសជ្ជៈ​សម្រាប់​អ្នក​កីឡា ​សុទ្ធ​តែ​​​ផ្ទុក​ដោយ​ជាតិ​កាឡូរី។ ​បើ​យោង​តាម​ការ​​សិក្សា​ពី​គ្លីនីក​ចំណី​អាហារ​និង​ការសែត​អាមេរិច​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ​ឲ្យ​ដឹង​ថា ​ភេសជ្ជៈ​ទាំង​អស់​​នោះ ​ធ្វើ​ឲ្យ​កើន​ឡើង​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ចង្កេះ​ខ្លាំង​។ ​ដូច្នេះ ​យើង​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ងាក​មក​​ផឹក​ភេសជ្ជៈ​បែប​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ដែល​គ្មាន​ដាក់​ស្ករ​វិញ ​ដើម្បី​ជួយ​សម្រួល​ជាតិ​ខ្លាញ់​នៅ​​ម្តុំ​ចង្កេះ​និង​បន្ថែម​ភាព​ស្រស់​ស្អាត​​សម្រាប់​ស្បែក​​រាង​កាយ​ផង​ដែរ៕​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម