គន្លឹះល្អៗ ដើម្បីជួយស្ត្រីមានផ្ទៃពោះកាត់បន្ថយការរមួលក្រពើញឹកញាប់

  • 2020-12-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរមួលក្រពើគឺជាបាតុភូតទូទៅមួយក្នុងចំណោមស្ត្រីមានផ្ទៃពោះច្រើនជួបប្រទះជាញឹកញាប់និងមានការព្រួយបារម្ភ។ ព្រោះនៅពេលទារកចាប់ផ្តើមអភិវឌ្ឍស្ត្រីមានផ្ទៃពោះត្រូវការជាតិកាល់ស្យូមបន្ថែមទៀតដម្បីចិញ្ចឹមទារក​ បើអ្នកម៉ាក់មិនមានជាតិកាល់ស្យូមគ្រប់គ្រាន់ទេរាងកាយនឹងទទួលការរមួលច្រើន​ ធ្វើឲ្យរមួលក្រពើ។​

ថ្ងៃនេះពីខាង កញ្ញា សូមណែនាំនៅគន្លឹះដោះស្រាយមួយចំនួនឲ្យអ្នកម៉ាក នឹងកុំមានការបារម្មណ៍ព្រោះស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ជួបការរមួលក្រពើចាប់ពី ២-៣ ខែអំឡុងពេលមានផ្ទះពោះបានខាងក្រោមមាន៖

១.វិធីកាត់បន្ថយ និងចលនាបំបាត់រមួលក្រពើសម្រាប់អ្នកម៉ាកតាមវិធីងាយៗ

-អ្នកម៉ាកត្រូវលាតសន្ធឹងជើង និងម៉ាស្សាសាច់ដុំដែលជាប់ព្រោះពេលអ្នកម៉ាករមួលក្រពើ ដំបូងៗអាចមានការឈឺចាប់ប៉ុន្តែការឈឺចាប់នឹងបាត់ទៅវិញបន្តិចម្តងៗ។

-ប្រើការស្អំទឹកក្តៅឧណ្ណៗ​ សម្រាប់ការរមួលក្រពើចូររៀបចំដបទឹកក្តៅ ឬកន្សែងក្តៅលើកន្លែងដែលរមួលស្អំហប់ៗ ប្រហែល ៥-១០នាទី។

-ក្រោកឡើងហើយព្យាយាមដើរតិចៗ​ អ្នកម៉ាកគួឬព្តយាមអនុវត្តជំហាន ២-៣ ជំហានដែលរមួលក្រពើលេចឡើងវានឹងជួយឲ្យការឈឺចាប់ឆ្លងកាត់បាត់យ៉ាងឆាប់រហ័ស។

-ដេកលើគ្រែហើយបង្វិលកជើង និងជើងរបស់អ្អ្នកម៉ាកដាក់នៅលើដីឲ្យត្រង់ជង្គង់បន្ទាប់មកបង្វិលជើងថ្នមៗនឹងជួយកាត់បន្ថយការរមួលក្រពើ។

២.វីធីការពារការរមួលក្រពើចំពោះស្ត្រីមានផ្ទៃពោះ

-ជៀសវាងការអង្គុយយូរពេកលើកៅអី ព្រោះនៅពេលស្ត្រីមានផ្ទៃពោះឈរ ឬអង្គុយយូរពេកនៅមយយកន្លែងមិនប្តូរចលនាវានឹងបង្កើនហានីភ័យនៃការរមួលក្រពើ។ ចំណាយពេលខ្លីកន្លះម៉ោង ឬ១ម៉ោងដើម្បីកាត់បន្ថយភាពអស់កម្លាំងបើអ្នកម៉ាកត្រូវឈរច្រើន។

-ដាក់កល់ជើងឲ្យខ្ពស់ជាងខ្លួនបន្តិចពេលគេង​​​ ព្រោះចលនានេះក៏ធ្វើឲ្យអ្នកម៉ាកទទួលបានការគេងលក់ស្រួលដោយមិនទទួលរងការរមួលក្រពើបានផងដែរ។ បុន្តែអ្នកម៉ាកត្រូវយករបស់ទន់ ខ្នើយទន់ដើម្បីចលនារបស់សាច់ដុំជើងមានផាសុកភាព។

-ធ្វើលំហាត់ប្រាណស្រាលៗ ដ៏មានប្រសិទ្ធិភាពមួយដើម្បីធ្វើឲ្យចរន្តឈាមនៅក្នុងរាងកាយ កាត់បន្ថយការរមួលក្រពើអំឡុងពេលមានផ្ទៃពោះ ការហាត់ងាយៗសម្រាប់អ្នកម៉ាកត្រូវធ្វើមាន ការដើរថ្នមៗ ហែលទឹក យូហ្គា ជាការល្អប្រសើរបំផុតសម្រាប់អ្នកមានផ្ទៃពោះ។

៣. ការផឹកទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ

អ្នកជំនាញណែនាំឲ្យអ្នកម៉ាកមានផ្ទៃពោះគួរផឹកទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ឬច្រើនជាងនេះប្រសិនបើអ្នកម្តាយខំធ្វើការ និងមានចលនាច្រើនព្រោះទឹកក៏អាចធ្វ់ឲ្យបាត់រមួលក្រព់បានផងដែរ។

ជាងនេះទៀតស្ត្រីមានផ្ទៃពោះក៏ត្រូវចងចាំផងដែរថាការទទួលទានអាហារបន្ថែមដែលមានជាតិកាល់ស្យូមជាប្រចាំនៅក្នុងមុចម្ហូបប្រចាំថ្ងៃក៏ជារឿងសំខាន់មួយគួរជ្រើស សាច់ត្រី,ទឹកដោះគោ,ស៊ុតមាន់,គ្រាប់ធញ្ញជាតិ,សណ្តែកសៀង,បន្លែបៃតង, គ្រាប់ល្ង, ខ្យងសមុទ្រ,សារ៉ាយសមុទ្រជាដើម។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម