ប្រែពីថ្នល់ជាតិរាបស្មើ ជាមួយអាហារទាំងនេះ

  • 2020-11-13 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចឡើងបាន ២ ទៅ ៣ លេខឯណោះ អោយតែឧស្សាហ៏ទទួលទានអាហារប្រភេទនេះ

១. សណ្ដែកសៀង

សណ្ដែកប្រភេទសម្បូរទៅដោយជីវជាតិចិញ្ចឹមជាច្រើនប្រភេទដែលរួមមាន ប្រតេអ៊ីន វីតាមីន ជាតិរ៉ែ កាល់ស្យូម ដែលល្អសម្រាប់សុខភាព។ ជាពិសេសចំពោះអ្នកដែលចង់បានដើមទ្រូងស្អាតមូលក្លំ សារជាតិ Phytoestrogen នៅក្នុងសណ្ដែកប្រភេទនេះមាននាទី​ទៅរំញោចការផលិតអរម៉ូន Estrogen ជួួយអោយដើមទ្រូងឡើងធំបាន។

២. ជើងមាន់

ជើងមាន់មានជីវជាតិចិញ្ចឹមជាច្រើនប្រភេទ ជាពិសេស កូឡាជែនរហូតដល់ទៅ ៨០ ភាគរយជួយអោយស្បែកមិនងាយនឹងចាស់ជ្រីវជ្រួញទៅតាមអាយុ។ លើសពីនេះឆ្អឹងខ្ចីនៃជើងមាន់ក៏មានផ្ទុក Hydroxyaptite ដែលអាចជួយជម្រុញអោយដើមទ្រូងឡើងធំបាន។

៣. ម្នាស់

វីតាមីន C ដែលមានផ្ទុកនៅក្នុងផ្លែម្នាស់អាចជួយជម្រុញដល់ការផលិតជាតិ កូឡាជែនក្នុងរាងកាយ ជួយអោយដើមទ្រូងមិនយារធ្លាក់ និង តឹងណែនល្អ។

៤. ចេក

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភចេកក៏មានគ្រឿងផ្សំសកម្មពិសេសផ្សេងទៀតជាច្រើនទៀតដែលគាំទ្រដល់ការលូតលាស់ជាលិកាខ្លាញ់នៅក្នុងដើមទ្រូងអ្នក ព្រមទាំងវីតាមីន A និង E ដែលជួយផ្តល់សំណើមដល់ស្បែកបានថែមទៀត។

៥. ពងមាន់ចម្ហុយទឹកឃ្មុំ

អាហារប្រភេទនេះ ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់នារីៗជប៉ុន ដោយពួកគេអួតសរសើរពីវាថាបានជួយអោយដើមទ្រូងពួកគេឡើងធំបាន ២ ទៅ ៣ លេខឯណោះ ដោយស៊ុតមានផ្ទុកប្រតេអ៊ីន ដែលជួយដល់ការផលិតជាតិកូឡាជែន ព្រមទាំង ទឹកឃ្មុំដែលជួយអោយស្បែកមានសំណើម និង មើលទៅក្មេងជាងវ័យ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម