វីធីសម្គាល់ម៉ាសវេជ្ជសាស្ត្រត្រូវស្តង់ដា ឬគ្មានគុណភាព ការពារ កូវីដ១៩ ចៀសវាងចាញ់បោកអ្នកលក់

  • 2020-11-13 15:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាសវេជ្ជសាស្ត្រត្រូវបានប្រើជារៀងរាល់ថ្ងៃដែលមានការពេញនិយមពីអ្នកប្រើប្រាស់មួយចំនួនធំ មិនថាពេលធម្មតា ឬអំឡុងពេលមានកូវីដ១៩។

ថ្ងៃនេះពីខាងកញ្ញា សូមធ្វើការណែនាំសម្រាប់អ្នក អំពីវិធីសម្គាល់ មិនទិញយកប្រើប្រាស់ដើម្បីដឹងម៉ាស មាន ឬគ្មានគុណភាព ជៀសវាងចាញ់បោកឈ្នួលកណ្តាលខ្លះ ដែលតែងឆ្លៀតឪកាសកេងចំណេញ លក់ក្នុងតម្លៃថ្លៃ។

១.ម៉ាសដែលមានគុណភាពអន់

គឺមិនអាចការពារសុវត្ថិភាពបានល្អនោះទេ។ ធូលីដី ផ្សែងក្លិនអាក្រក់ដំណក់ទឹកដែលមានផ្ទុកបាក់តេរី ឬវីរុសទាំងអស់អាចចូលក្នុងផ្លូវដង្ហើមបានយ៉ាងងាយ និងអាចបង្កជាជំងឺសួត។ ជារឿយៗគេប្រើវត្ថុធាតុដើម ដែលមានគុណភាពអន់ដូចជា៖ សាច់ក្រណាត់កប្បាសមានគុណភាពមិនល្អជាដើម។ ម៉ាសគុណភាពអន់នៅពេលប្រើប្រឈមមុខនឹងអាកាសធាតុត្រជាក់សំណើម សំពាធទាប នឹងរឹតតែបង្កគ្រោះថ្នាក់ថែមទៀត។ វាក៏អាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម ជំងឺរលាកសួត។

ម៉ាសអន់ ឬម៉ាសគ្មានគុណភាព បណ្តាលឲ្យឆាប់ទទួលការអាឡែហ្សីក្រហម នៃស្បែកច្រមុះ និងមាត់បណ្តាលឲ្យងាយក្រហម រមាស់ពេលប្រើ ព្រោះសាច់ក្រណាត់ស្តើងគ្មានគុណភាពទាំងនោះ។

២. របៀបបែងចែកម៉ាស

ម៉ាសវេជ្ជសាស្ត្រមានគុណភាព

មុនពេលទិញម៉ាសយកទៅប្រើ អតិថិជនគួរជ្រើសរើសយីហោ ឬផលិតកម្មដែលមានកេរ្តិ៍ឈ្មោះ ប្រើប្រាស់វត្ថុធាត្ុដើមល្អ ទំហំច្បាស់លាស់ និងមានទទួលស្គាល់យូរឆ្នាំពីស្ថាបន័ជំនាញត្រឹមត្រូវ។ ពិសេសសូមពិនិត្យមើល ផ្នែកខាងក្រៅនៃប្រអប់ នៅពេលម៉ាសមានរូបរាងដើម និងពត៌មានណែនាំពីការបោះពុម្ពវេចខ្ជប់ និងទ្រង់ទ្រាយម៉ាសជាដើម។ ប្រសិនបើម៉ាសត្រូវបានបោះពុម្ពត្រឹមត្រូេវ នោះនឹងមានបញ្ជាក់ ក្រុមផលិត អ្នកចែកចាយ លេខកូដ កាលបរិច្ជេទផលិត ជាពិសេសប្រកាសនៃស្តង់ដា ឧបករណ៍វេជ្ជសាស្ត្រ ដែលបញ្ជាក់ថា៖ នេះជាម៉ាសវេជ្ជសាស្ត្រត្រឹមត្រូវ មានគុណភាពសម្រាប់ចែកចាយលក់ដល់អ្នកប្រើប្រាស់។

ម៉ាសគ្មានគុណភាព

ជារឿយៗ ត្រូវបានផលិតលាយជាមួយម្សៅថ្ម ដូច្នេះនៅពេលយកមកប្រើពាក់លើផ្ទៃមុខសាច់ម៉ាសរដុបមិនទន់ រីឯកម្រាស់ម៉ាសវិញមិនងាយសមស្របតាមទម្រង់មុខ ហើយម៉ាសក្នុងប្រអប់តែមួយ ប៉ុន្តែខ្នាតខុសៗគ្នាទាំំងអស់។ មួយទៀតពេលយើងតេសកាត់ម៉ាសវេជ្ជសាស្ត្រដែលមានគុណភាពចេញនៅខាងក្នុងមានតម្រងទន់រលោងក្រាស់ ហើយនៅខាងក្នុងនឹងមានក្រណាត់តម្រងប្រេង antibacterial, ក្រណាត់មានពណ៌ខុសគ្នាបើប្រៀបធៀបនឹងស្រទាប់តម្រងផ្សេងទៀត។​

៣.​ ការបែងចាយចម្រោះខាងក្នុង គឺក្រណាត់តម្រងប្រេង ឬក្រដាសធម្មតា

ពេលជ្រលក់ក្នុងទឹក នោះក្រណាត់នឹងជ្រាប ឬមិនជ្រាបទឹក ដែលអាចបញ្ជាក់ថា វាមិនមានជាតិខ្លាញ់ និងរលាយឡើយ។ ប៉ុន្តែចំពោះរបាំងដែលមិនមានលក្ចណៈស្តង់ដានៅខាងក្នុង គឺមិនមានតម្រងទេ មានតែស្រទាប់ក្រដាសធម្មតា។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម