មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មិន​ដែល​ចំណាយ​ពេល​​ខ្វល់​ពី​​រឿង​ទាំង​ ៧ នេះ​ឡើយ

  • 2020-11-12 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​រស់​នៅ​គិត​រឿង​មិន​ល្អ​ច្រើន ជាពិសេស​គឺ​មនុស្ស​ស្រី ពី​ព្រោះ​បរិបថ​សង្គម​បាន​ឃាត់ឃាំង​ពួក​គេ​ពី​រឿង​ជា​ច្រើន​ដែល​ខ្លួន​ចង់​ធ្វើ។ ទោះ​ជា​បែប​នេះ​ក៏​ដោយ​ មាន​នារី​មួយ​ចំនួន​អាច​ធ្វើ​ចិត្ត​របស់​ពួក​គេ​បាន​យ៉ាង​រឹង​មាំ ដោយ​ឈរ​លើ​គោល​ចំហ និង ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ នារី​មាន​ភាព​រឹង​មាំ​ទាំង​នោះ មិន​ដែល​យក​ពេល​គិត​រឿង​មិន​បាន​ការ​​ទាំង ៧ ដូច​ខាង​ក្រោម​ឡើយ៖

រូបតំណាង

**១. ការ​គិត​របស់​អ្នក​ដទៃ៖** នារី​ដែល​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​មិន​រស់​នៅ​ដើម្បី​ស្រប​តាម​គំនិត​របស់​អ្នក​ដទៃ​ឡើយ។ វា​ហាក់​បី​ដូច​ជា​ការ​រស់​នៅ​គ្មាន​គោល​ចំហ​លើ​ជីវិត​របស់​ខ្លួន ម្លោះ​ហើយ​ពួក​គេ​តែង​យក​ក្តី​សុខ​​របស់​ខ្លួន​ឯង​ជា​ធំ មិន​មែន​អ្នក​ដទៃ​ឡើយ។

២. ការ​ចង់​ឈ្នះ​គ្រប់​ពេល៖ មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ ចេះ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស ទើប​ជា​មនុស្ស​រឹង​មាំ​ពិត​ប្រាកដ។ ការ​ជឿជាក់​លើ​ខ្លួន​ឯង​មិន​បាន​តម្រូវ​ឱ្យ​អ្នក​ត្រូវ​តែ​គិត​ថា​ខ្លួន​មិន​ចេះ​ខុស​នោះ​ឡើយ គឺ​ត្រូវ​ទទួល​យក​ការ​ពិត​ដោយ​ឈរ​លើ​ការ​ពិត​ជាក់​ស្តែង។

រូបតំណាង

៣. រូបរាង​ស្អាត​ឥត​ខ្ចោះ៖ នារី​ដែល​មាន​ភាព​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​គ្រប់​គ្រង​រឿង​សំខាន់ៗ​ដូចជា​ ការងារ មុខរបរ ការ​សិក្សា ឬ កិច្ចការ​នានា​ ពួក​គេ​គ្មាន​ពេល​គិត​រឿង​សម្រស់​ឬ​រូបរាង​ខ្លាំង​ប៉ុន្មាន​ទេ។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​គ្មាន​ពេល​ទៅ​ប្រៀប​ធៀប​រូបរាង​ខ្លួន​ឯង​ទៅ​នឹង​​នារី​ដទៃ​នោះ​ដែរ គឺ​ពួក​គេ​យក​ពេល​ធ្វើ​អ្វី​ឱ្យ​ជីវិត​ប្រសើរ​ឡើង និង ធ្វើ​តែ​រឿង​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួន​គេ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ។

៤. ការ​ពេញ​និយម​នៃ​សម្លៀកបំពាក់៖ នារី​ដែល​មាន​ភាព​រឹងមាំ ពួក​គេ​មិន​ដែល​សូវ​ខ្វល់​ថា​អ្នក​ដទៃ​កំពុង​និយម​ស្លៀក​ពាក់​បែប​ណា​ ឬ ប្រឹង​សម្រប​ខ្លួន​ទៅ​តាម​ការ​ពេញ​និយម​ដូច​គេ​ដូច​ឯង​ឡើយ ពោល​គឺ​គេ​ពេញ​ចិត្ត​នូវ​ការ​ស្លៀក​ពាក់​បែប​ណា ពួក​គេ​នឹង​ស្លៀក​បែប​នោះ​ដោយ​មិន​ខ្វល់​ថា​អ្នក​ដទៃ​គិត​យ៉ាង​ណា​ឡើយ។

រូបតំណាង

៥. ស្តាយ​ស្រណោះ​មនុស្ស​មិន​ល្អ៖ នារី​ដែល​ស្រឡាញ់ និង​ មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង មិន​ងាយ​ចំណាយ​ពេល​សេព​គប់​ជាមួយ​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​នាង​ឡើយ មិន​ថា​ក្នុង​ទំនាក់​ទំនង​ស្នេហា​ក្តី​ ក្នុង​មិត្តភាព​ក្តី​។ បើ​នាង​ស្រឡាញ់ និង ខ្វល់​ពី​នរណា​​ខ្លាំង ហើយ​គេ​មិន​បាន​តប​ស្នង​នូវ​ទឹក​ចិត្ត​របស់​នាង​ទេ នាង​នឹង​ដើរ​ចេញ​ដោយ​គ្មាន​ស្តាយ​ស្រណោះ​ឡើយ។

៦. ការ​ទាម​ទារ​ចំណាប់​អារម្មណ៍៖ ពួក​គេ​មិន​ទាម​ទារ​ការ​ពេញ​ចិត្ត​ឬ​សរសើរ​ពី​អ្នក​ដទៃ​ឡើយ ជាពិសេស នៅ​តាម​បណ្តាញ​សង្គម​​គឺ​នាង​ធ្វើ​ការ​ផុស​អ្វីៗ​ដែល​នាង​ពេញ​ចិត្ត និង រីករាយ​នឹង​ចែករំលែក។ យ៉ាង​ណា​មិញ កុំ​ច្រឡំ​ឱ្យ​សោះ​ថា​នាង​ត្រូវ​ការ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ព្រោះ​នាង​គ្រាន់​ចង់​ធ្វើ​អ្វី​ដែល​នាង​រីក​រាយ​តែ​ប៉ុណ្ណោះ មិន​បាន​ចង់​​ល្បី​ ឬ ទាមទារ​ចំណាប់​អារម្មណ៍​ពី​អ្នក​ណា​ម្នាក់​ឡើយ។

រូបតំណាង

៧. ការ​និយាយ​ដើម​នាង៖ មាន​នារី​ខ្លះ​តែង​ចង់​ដឹង​ ចង់​ឮ​ថា​អ្នក​ដទៃ​មាន​មតិ​យ៉ាង​ណា​លើ​រូប​គេ តែ​ចំពោះ​នារី​ដែល​សម្បូរ​ទៅ​ដោយ​មោទកភាព​និង​ទំនុក​ចិត្ត​នោះ គឺ​ពួក​គេ​មិន​ដែល​យក​ពេល​គិត​ខ្វល់​ថា​គេ​និយាយ​អំពី​នាង​បែប​ណា​នោះ​ទេ​ព្រោះ​វា​មិន​មែន​ជា​ការ​ពិត គឺ​នាង​ខ្វល់​តែ​ពី​រឿង​រ៉ាវ​ជីវិត​ខ្លួន​ឯង និង​ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​តែ​មួយ​មុខ​គត់ ពោល​គឺ​គ្មាន​សម្តី​របស់​អ្នក​ណា​អាច​ឆក់​យក​ក្តី​សុខ​របស់​នាង​ឡើយ។

រូបតំណាង

អានបន្ត៖ រឿង​ ៥​ យ៉ាង​ដែល​​នារី​មុខ​មូល ប៉ោងៗ តែង​តែ​ជួប​ប្រទះ​មិន​ដែល​ខាន​

ប្រភព៖ Nomadrs ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម