ការសិក្សាបង្ហាញថា កូនបងច្រើនតែជាមនុស្សឆ្លាតជាងគេក្នុងគ្រួសារ

  • 2020-11-10 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​កូន​បង ​តែង​តែ​​ត្រូ​វ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​មាន​អំ​ណាច ​បន្ទាប់​ពី​ឪពុក​ម្ដាយ។ សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​បង្ហាញ​ពី​ការ​​​សិក្សា​និង​ស្រាវជ្រាវ​ជា​ច្រើន​ថា ​​កូន​ច្បង​ពិត​ជា​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន ​និង​មាន​​ភាព​ពិសេស​។ ​លក្ខណៈ​ សម្បត្តិ​ទាំង​នោះ ​រួម​មាន​៖

រូបតំណាង

**​១. ​​​ច្រើន​តែ​ជា​មនុស្ស​ឆ្លាត​ជាង​ប្អូន​ៗ**

​​​​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​IQ​ ​របស់​កូន​ច្បង​តែង​តែ​ខ្ពស់​ជាង​ប្អូន​ៗ ដែល​ការ​សិក្សា​កាល​ពី​ឆ្នាំ ​២០០៧ ​ចំណោម​មនុស្ស ​២៥០​០០០​នាក់ ​ ​រក​​ឃើញ​ថា ​កូន​ច្បង​មាន​ IQ ​ជា​មធ្យម ​២ ,​៣ ​លើស​ប្អូន​ៗ​របស់​ពួក​គេ។ ដោយ​ឡែក ​​អ្នក​ស្រាវជ្រាវ​ក៏​ជឿ​ថា ​​ភាព​ខុស​គ្នា​នេះ​ដោយសារ​កត្តា​​មជ្ឈដ្ឋាន​ជុំវិញ ​មិន​មែន​មក​ហ្សែន​តំណ​ពូជ​ទេ។ ​​ដោយសារ​ពួក​គេ​​រស់​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​រវល់​នឹង​ការ​ងារ ​ម្ល៉ោះ​ហើយ​បន្ទុក​​មើល​ថែ​ប្អូន​​ត្រូវ​ធ្លាក់​មក​លើ​កូន​បង។

រូបតំណាង

២. មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង​ប្អូន​ៗ

​​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ​ភាគ​ច្រើន​បង​ៗ​​តែង​តែ​ជា​អ្នក​​ជួយ​ផ្ដល់​យោបល់ ​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង​គេ។ អ្នក​និពន្ធ​ជន​ជាតិ​អាមេរិក​ម្នាក់​បាន​ចែក​រំលែក​ថា ​​កូន​បង​ជា​ទូ​ទៅ​​ចេះ​គោរព​ប្រណិបត្តិ​លើ​ច្បាប់​ទម្លាប់​គ្រួសារ ក៏​ដូច​ជា​កិត្តិយស​គ្រួ​សារ​បាន​ល្អ​។ ​បង្កើត​ភាព​ស្អិត​រមួត ​រក្សា​ទំនាក់​ទំនង ​និង​​ជា​ញឹក​ញាប់​​​ធ្វើ​ការងារ​ផ្ទះ​​ច្រើន​ជាង​គេ។

រូបតំណាង

​៣. ​ច្រើន​តែ​​ជា​មនុស្ស​ជោគ​ជ័យ

​ពួក​គេ​មិន​ត្រឹម​តែ​​ជា​សិស្ស​​ពូកែ​ក្នុង​សាលា​រៀន ​សូម្បី​​នៅ​កន្លែង​ធ្វើ​ការ​ក៏​​ធ្វើ​កិច្ច​​ការ​បាន​ល្អ​ដែរ។ ​យោង​តាម ​លោក Ben Dattner ​​ ​ផ្នែក​ចិត្ត​វិទ្យា​នៅ​​សាកល​វិទ្យាល័យ​ New York ​​អះ​អាង​ថា ​​​ដោយសារ​កូន​ច្បង​បាន​ទទួល​ការ​ផ្ដាំ​ផ្ញើរ​ច្រើន​ពី​ឪពុក​ម្ដាយ ​លើស​ពី​នេះ​​​គេ​ក៏​​ត្រូវ​បាន​គ្រួសារ​ទាំង​មូល​រំពឹង​ខ្ពស់​លើ​គេ​ផង​ដែរ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​តែង​ជំរុញ​ខ្លួន​ឯង​ឲ្យ​ទទួល​បាន​​លទ្ធ​ផល​​ល្អ​។ ​នៅ​មិន​ទាន់​អស់​ទេ ​គេ​ច្រើន​តែ​បោះ​ជំហាន​ទៅ​មុខ​ជា​និច្ច ​ដើម្បី​ភាព​ជោគ​ជ័យ​ក្នុង​តំណែង​ជា​អ្នក​ដឹក​នាំ​ក្នុង​កន្លែង​ធ្វើ​ការ។

រូបតំណាង

៤. ​តែង​​តែ​ជា​មនុស្ស​គោរព​ច្បាប់​ទម្លាប់​បាន​ប្រសើរ

​បើ​និយាយ​ទៅ ​នៅ​ពេល​កូន​កណ្ដាល​បះ​បោល​មិន​ចង់​ធ្វើ​ការងារ​អ្វី ​គឺ​កូន​ច្បង​នេះ​ហើយ​ជា​អ្នក​សម្រប​សម្រួល​ ​។

​កូន​ច្បង​​ ​តែង​មាន​ទំនួល​ខុស​ត្រូវ ​​ចេះ​តស៊ូ អនុលោម​តាម​ច្បាប់​បាន​ល្អ​ ហើយ​កូន​ពៅ​វិញ​ច្រើន​តែ​​​ជា​មនុស្ស​សប្បាយ​ចិត្ត ​និង​បះ​បោល​ម្តង​ម្កាល។ ​

រូបតំណាង

៥. ​មាន​ការ​គិត​ម៉ត់​ចត់

​ការ​សិក្សា​ក្នុង​ប្រទេស​​​អូ​ស្រ្តាលី​នៅ​ឆ្នាំ ​២០១៥ ​​បាន​រក​ឃើញ​ថា ​កូន​បង​តែង​តែ​លះ​បង់​ខ្ពស់ ​យក​ចិត្ត​ទុក​​ដាក់ ​ជា​បុគ្គល​សំខាន់ ​សិស្ស​ឆ្នើម ​និង​តែង​ជោគ​ជ័យ​ក្នុង​អនាគត​របស់​ពួក​គេ។ ​

អានបន្ត៖ ​ មេរៀន​ទាំង ៩ គ្មាន​នៅ​សាលា មានតែ​ជីវិត​ពិត​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទើប​ជួបប្រទះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម