វិធីងាយៗ ៤យ៉ាងធ្វើឱ្យឈឺចាប់តិចបំផុត នៅពេលដែលមនុស្សម្នាក់មិនចង់បន្តស្នេហាជាមួយភាគីម្ខាងទៀត

  • 2020-11-06 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាគឺជាបញ្ហារបស់មនុស្សពីរនាក់។ នៅពេលដែលខាងណាមួយមិនចង់បន្ត ភាគីម្ខាងទៀតអាចនឹងទទួលយកមិនបាន ប៉ុន្តែអ្វីដែលត្រូវធ្វើដើម្បីឱ្យឈឺចាប់តិចបំផុត? យើងមានដំណោះស្រាយតិចតួចសម្រាប់ខ្លួនអ្នក។

ថ្ងៃនេះកញ្ញាសូមណែនាំនូវ វិធីងាយៗ ៤យ៉ាងដែលយើងមិនគួររំលងបើសិនជាចង់ឲ្យជួបការឈឺចាប់តិចតួចបំផុតនៅពេលមនុស្សដែលយើងស្រលាញ់មិនចង់បន្តស្នេហាទៀត។

១. កុំសួរ ឬឆ្លើយសំនួរជំនួសដៃគូ

គូស្នេហ៍ជាច្រើនយល់ថានៅពេលដែលមនុស្សជាទីស្រលាញ់របស់ពួកគេមានប្រតិកម្មខុសគ្នា អារម្មណ៍របស់យើងនឹងប្រាប់អ្នកថាល្អបំផុតប្រសិនបើគាត់ដឹងថាគាត់នៅឆ្ងាយពីអ្នកខុសពីធម្មតានោះវាអាចទៅរួចដែលថាគាត់មាននរណាម្នាក់ផ្សេងទៀតក្រៅពីអ្នក។ មិនគួរតែរៀនសង្កេតនឹងមិនសួរសំនួរ និងសុំចម្លើយពីគាត់បាននោះទេ ព្រោះនោះអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ ។ ប៉ុន្តែវាជាការប្រសើរដែលអនុញ្ញាតឱ្យគាត់សម្រេចចិត្តប្រាប់អ្នកនៅថ្ងៃណាមួយដោតខ្លួនប្រសិនបើគិតអស់ចិត្ត។

២. ឱ្យគាត់មានពេលវេលាដើម្បីឆ្លុះបញ្ចាំងខ្លួនឯង

ពេលខ្លះមនុស្សជាទីស្រឡាញ់របស់យើងទើបតែមានអារម្មណ៍ល្អចំពោះអ្នកដទៃមួយរយៈខ្លី ប៉ុន្តែក៏មានចេតនាបោកប្រាស់យើង ដូចក្មេងស្រីដែលមិនដឹងអី តែត្រូវមើលអាកប្បកិរិយារបស់គាត់និងអ្វីៗផ្សេងទៀត កុំរអ៊ូរទាំហើយរកកំហុសដាក់ឱ្យគាត់។ សំខាន់ជាងនេះទៅទៀតឱ្យគាត់មានពេលវេលាដើម្បីពិនិត្យមើលខ្លួនឯងខ្លះក៏ល្អ ពីព្រោះនៅចំណុចខ្លះអ្នកប្រហែលជាចង់សួរខ្លួនឯងដោយស្ងាត់ស្ងៀម តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះមនុស្សថ្មីដែលមនុស្សជាទីស្រលាញ់យើងកំពុងជ្រើស ឬមួយមកពីអ្នកជាមនុស្សដែលខុសប្លែកខ្លះដែលទើបធ្វើឲ្យគេសម្លឹងអ្នកផ្សេង? ប៉ុន្តែប្រសិនបើអ្នកជាមនុស្សហ៊ឺហាដែលធ្វើឱ្យគាត់រំខាន ប្រហែលជារឿងនោះនឹងកាន់តែជំរុញគាត់ឱ្យមានអារម្មណ៍ល្អចំពោះមនុស្សម្នាក់ទៀត ចាំក្តោបសាច់រឿងទាំងមូលធ្វើការសម្រេចចិត្តថា បោះបង់ ឬកែប្រែដើម្បីទទួលបានការឈឺចាប់តិចតួចរវាងទំនាក់ទំនងមួយនេះ។

៣. ត្រូវចងចាំ

ប្រសិនបើអ្នកបានសង្កេតមើលអាកប្បកិរិយារបស់ដៃគូអ្នកមួយរយៈហើយ នឹងនៅពេលអ្នកព្យាយាមផ្លាស់ប្តូរខ្លួនអ្នកដោយការស្រឡាញ់ការយកចិត្តទុកដាក់ ឬទទួលការធ្វើបាប និងការព្យាបាលគាត់ដោយគ្មានកំហុសហើយ ប៉ុន្តែគាត់នៅតែចែកអ្នក ជាមួយមនុស្សថ្មីនៅតែសំខាន់ជាងអ្នក នោះគ្រាន់តែមានន័យថាគាត់ប្រហែលជា លែងស្រឡាញ់អ្នកហើយ។ អីចឹងអ្នកគួរបន្ថយកម្រិតនៃការរំពឹងទុក និងរក្សាគំនិតរបស់អ្នកឲ្យមានស្មារតីខ្ពស់ជាងមុនហើយត្រៀមខ្លួនដោះស្រាយអ្វីមួយនៅថ្ងៃស្អែកដោយមិនមានការឈឺចាប់ គុំគួនណាមួយបន្ទាប់ពីបានបញ្ចប់ទំនាក់ទនងជាមួយគ្នា។

៤. ត្រៀមខ្លួនទទួលយកការផ្លាស់ប្តូរ

ប្រសិនបើនៅចុងបញ្ចប់រវាងស្នេហាអ្នក និងមនុស្សជាទីស្រលាញ់ ថ្ងៃមួយគាត់បានមកហើយប្រាប់អ្នកដោយផ្ទាល់ថាគាត់មានអារម្មណ៍ល្អជាមួយម្នាក់ថ្មីហើយ អ្វីដែលអ្នកត្រូវធ្វើគឺមិនគួរអោយអាណិតគាត់ ឬអង្វរគាត់ដើម្បីយកស្នេហារបស់គាត់មកអ្នកវិញទៀតនោះទេ។ ព្រោះវាគ្មានប្រយោជន៍ទេសម្រាប់អ្នកដែលបាត់បង់បេះដូងខ្លួនចំពោះភាគីម្ខាងទៀតនឹងមិនអាចទប់ចិត្តបានឡើយ។ គួរកុំព្យាមយាមបង្ខំចិត្តកុហកខ្លួនឯងនូវអ្វីដែលលែងដូចដើម អាចធ្វើឱ្យយើងគ្មានតំលៃហើយក្លាយជាការបម្រុងទុក បើគាត់ជ្រើសរើសអ្នកផ្សេងទៀត យើងទទួលយកហើយដើរចេញ ប្រសិនយើងធ្លាប់បានព្យាយាមឃាត់ចិត្តគេឲ្យនៅជាមួយយើងច្រើនដងហើយតែនៅតែមិនអាចត្រឡប់។

រឿងរ៉ាវសោកសៅបែបនេះគ្មាននរណាម្នាក់ចង់ជួបទេ។ ប៉ុន្តែប្រសិនបើចាំបាច់យើងត្រូវជួបរៀងបែបនេះក្នុងជីវិតរបស់យើង សូមដឹងខ្លួន និងគាំទ្រខ្លួនឯងដើម្បីកាត់បន្ថយការឈឺចាប់ឱ្យតិចបំផុត ពិសេសរៀនដោះលែងខ្លួនឯងចេញពីការឈឺចាប់ក្នុងរយៈពេលវែងដែលនាំឲ្យខ្លួនឯងបាក់ទឹកចិត្ត និងមិនអាចបើកបេះដូងមើលមនុស្សដែលនៅជុំវិញខ្លួនល្អជាងមនុស្សដែលមិនស្រលាញ់យើងនាពេលបច្ចុប្បន្ន។

ពិសេសសូមលើកទឹកចិត្តក្មេងស្រីទាំងអស់ ថាយើងមានតម្លៃរបស់ខ្លួនយើងមិនមែនគ្មានស្នេហា គ្មានមនុស្សដែលស្រលាញ់យើងនឹងបាត់បង់អ្វីទាំងអស់នោះគឺយើងនៅមានខ្លួនឯង។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម