វិធីធ្វើឲ្យស្នេហា នៅតែមានទំនាក់ទំនងល្អទោះឆ្ងាយពីគ្នាក៏ដោយ

  • 2020-11-03 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងទំនាក់ទំនងស្នេហាឆ្ងាយពីគ្នា ឆ្ងងខេត្តឆ្លងប្រទេសឬឆ្លងទ្វីបវាមិនមែនជារឿងល្អសម្រាប់ដៃគូកំពុងតែស្រលាញ់គ្នាឡើយ ប៉ុន្តែប្រសិនបើអ្នកអាចឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនោះបាន ចំណងស្នេហារបស់អ្នកពិតជារឹងមាំជាងអ្នកដទៃ។

ការខលរកគ្នាជារៀងរាល់ថ្ងៃ

ប្រសិនបើអ្នកនិយាយជាមួយគ្នារាល់ថ្ងៃវាផ្តល់ឲ្យអ្នកនូវគំនិតមួយដែលដឹងថាដៃគូរបស់អ្នកនៅតែគិតអំពីអ្នកជានិច្ច។ ដោយសារតែយើងមិនអាចភ្ជាប់ទំនាក់ទំនងផ្លូវកាយបានដូច្នេះការទាក់ទងនិយាយគ្នារាល់ថ្ងៃ និងការខលឃើញមុខគ្នាក្នុងថ្ងៃខ្លះនៃសប្តាហ៍ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែប្រសើរឡើង។

ការឲ្យអ្នកដទៃដឹងពីទំនាក់ទំនងរបស់អ្នក

អនុញ្ញាតឲ្យមិត្តភក្តិនិងអ្នកដទៃដឹងពីទំនាក់ទំនងរបស់អ្នក កុំលាក់វាអី ពីព្រោះវាជាមូលហេតុធ្វើឲ្យដៃគូសងខាងអាក់អន់ចិត្តនិងបង្កជាជម្លោះ។ វិធីនេះ មិត្តរបស់អ្នកនិងអ្នកផ្សេងទៀតទំនងជាមិនចែចង់ជាមួយអ្នកទេពីព្រោះពួកគេដឹងថាអ្នកមានមនុស្សជាទីស្រលាញ់រួចហើយ។

ភាពស្មោះត្រង់និងការទុកចិត្តគ្នា

ការប្រាប់គ្នាទៅវិញទៅមកពីអារម្មណ៍របស់ខ្លួន ការជឿទុកចិត្តគ្នាពេលកំពុងធ្វើអ្វីមួយឬទៅណាមកណា។ ពេលមានឱកាសត្រូវតែស្វះស្វែងជួបគ្នា មិនថាថ្ងៃបុណ្យចុងសប្តាហ៍ ពីរបីថ្ងៃ មួយអាទិត្យឬមួយខែត្រូវតែឆ្លៀតឲ្យបាន វានឹងក្លាយជាផ្លូវដ៏ល្អបំផុតក្នុងជីវិតដៃគូរបស់អ្នក៕

រូបភាព៖ Pixabay, Pinterest

អត្ថបទ៖ Chrel Den