សញ្ញាទាំង ៨ នេះបញ្ចាក់ថាសង្សារចាស់នៅតែស្រលាញ់អ្នក

  • 2020-11-04 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកបាក់ស្នេហាគឺជារឿងដ៏សែនឈឺចាប់បំផុតដែលរកអ្វីប្រៀបផ្តឹមមិនបាន។ ការឆែវឆាវ ការនិយាយនិងធ្វើអ្វីទាំងកំហឹងក្នុងអំឡុងពេលមានជម្លោះជាហេតុឈានដល់ការចែកផ្លូវគ្នា។ តែអ្នកដឹងថាមិនគួរនិយាយឬធ្វើវាឡើយ ហើយនេះជាហេតុធ្វើឲ្យមានការស្តាយក្រោយនៅថ្ងៃមុខ។ អ្នកដឹងច្បាស់ណាស់ថាស្នេហាមិនមែនរលាយសាបសូន្យក្នុងរយះពេលមួយយប់បន្ទាប់ពីបែកគ្នានោះឡើយមិនថាអ្នកបានធ្វើឬនិយាយអ្វីក៏ដោយ។ ប្រហែលជាសោកស្តាយចំពោះការសម្រេចចិត្ត ប្រហែលជានៅតែស្រលាញ់គ្នា ប្រហែលជាច្រើនជាងពេលមុនទៅទៀតហើយក៏ប្រហែលជាគេចង់បានអ្នកទៅវិញ។

ទំនាក់ទំនងប្រហែលជាបានបញ្ចប់ពិតមែនប៉ុន្តែប្រហែលជាអតីតរបស់អ្នកនៅតែស្រលាញ់អ្នកហើយចង់អោយអ្នកត្រឡប់មកវិញ។ សញ្ញាទាំង ៨ ខាងក្រោមនេះអាចបញ្ចាក់បានថាអតីតអ្នកនៅតែស្រលាញ់អ្នក៖

១. គាត់នៅតែចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក

ប្រសិនបើគាត់នៅតែផ្ញើសារមកអ្នកឬខលអ្នកម្តងៗដោយហេតុផលផ្សេងៗនោះគឺជាសញ្ញាជាក់ស្តែងមួយដែលបញ្ចាក់ថាគាត់នៅតែនឹកនិងស្រលាញ់អ្នក។ បុរសៗមួយចំនួនមិនដែលងាកក្រោយឡើយបន្ទាប់ពីការបែកបាក់គ្នា។

២. គាត់បន្តនិយាយអំពីមូលហេតុនៃការបែកបាក់

គាត់នៅតែបន្តព្យាយាមពន្យល់ពីការបែកបាក់គ្នា ការផ្ញើសារឬនិយាយទៅកាន់អ្នកមូលហេតុដែលគាត់ចាកចេញពីអ្នក។ គាត់លើកវាឡើងបើទោះបីជាវាមិនសមហេតុផលក៏ដោយ។ នេះបង្ហាញថាគាត់នៅតែមិនអស់ចិត្តនិងសោកស្តាយនូវទង្វើដែលបណ្តាលឲ្យមានការបែកបាក់គ្នា។

៣. មិត្តភក្តិរបស់គាត់ព្យាយាមនិយាយជាមួយអ្នក

ប្រសិនបើអតីតរបស់អ្នកនៅតែស្រឡាញ់អ្នកនោះមិត្តភក្តិរបស់គាត់នឹងដឹង ពួកគេនឹងព្យាយាមប្រាប់អ្នកថាសង្សាររបស់អ្នកនូវតែនឹកអ្នកហើយពួកគេព្យាយាមសម្រុះសម្រួលជំរុញឲ្យអ្នកទាំងពីបានគ្នាវិញ។

៤. គាត់នៅតែចង់ធ្វើជាមិត្តភក្តិជាមួយអ្នក

ប្រសិនបើគាត់ចង់ធ្វើជាមិត្តជាមួយអ្នកនិងរក្សាចំណងមិត្តភាពនោះបញ្ចាក់ថាគាត់នូវតែមានចិត្តលើយើង។ ប៉ុន្តែគួរចាំថាការព្យាយាមធ្វើជាមិត្តជាមួយអតីតរបស់អ្នកអាចធ្វើឲ្យមានការឈឺចាប់លើសដើម។ អតីតមួយចំនួនខ្លះបានធ្វើបាបឲ្យអ្នកគ្រាំចិត្តរហូតមកដែលមិនគួរធ្វើជាមិត្តឡើយបន្ទាប់ពីបែកគ្នា។

៥. គាត់នៅលីវយូរហើយមិនមានអ្នកថ្មី

ប្រសិនបើគាត់ចំណាយពេលយូរដើម្បីជាសះស្បើយពីការបែកបាក់ស្នេហាហើយមិនណាត់ជួបអ្នកណាម្នាក់ក្នុងអំឡុងពេលនោះមានន័យថាអតីតរបស់អ្នកនៅតែស្រឡាញ់អ្នក។ អ្នកខ្លះបែកមួយយកមួយភ្លាម តែអ្នកខ្លះវិញនូវតែបន្តការរង់ចាំនៃក្តីសង្ឃឹមស្នេហាចាស់។

៦. គាត់តាមដានអ្នកនៅលើបណ្តាញសង្គម

តើអតីតរបស់អ្នកនៅតែចូលlike និង comment? គាត់នឹងឃ្លាំមើលតាមដានជីវិតប្រចាំថ្ងៃរបស់អ្នកពីព្រោះគាត់នូវតែគិតដល់អ្នក ទាំងនេះជាសញ្ញាបង្ហាញថាអតីតរបស់អ្នកនៅតែស្រលាញ់អ្នក។ ប្រសិនជាការឃើញគាត់មិនបានធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយនោះ វាល្អប្រសើរជាងក្នុងការផ្តាច់ទំនាក់ទំនងជាមួយគាត់ក្នុងបណ្តាញសង្គម។

៧. បង្ហាញពីភាពជោគជ័យនិងការយកចិត្តអ្នកជាងមុន

ទោះបីជាមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរក៏ដោយតែបើគាត់នៅតែមានការគោរពអ្នកនិងធ្វើឲ្យអ្នកសប្បាយចិត្តនោះបង្ហាញពីអារម្មណ៍ខ្វាយខ្វល់របស់គាត់មកលើអ្នក។ ហើយប្រសិនបើគាត់នៅតែព្យាយាមធ្វើឲ្យអ្នកឃើញថាគាត់ពិតជាបានផ្លាស់ប្តូរជាមួយភាពជោគជ័យនោះគាត់នៅតែស្រឡាញ់អ្នកហើយចង់ឲ្យអ្នកត្រលប់មកវិញក្នុងជីវិតរបស់គាត់វិញ។

៨. ផ្ញើរសារនិងខលពេលស្រវឹង

ការខលពេលស្រវឹងអាចធ្វើឲ្យរំខានអ្នកប៉ុន្តែវាគួរឲ្យស្រលាញ់ដែលពេលស្រវឹងមិនដឹងខ្លួនគ្មានការចងចាំអ្វីទាំងអស់តែបែរជាចងចាំអ្នកហើយខលមកអ្នក! តែកុំផ្តោតទៅលើវាឲ្យសោះ។ ប្រសិនបើវាជារឿងសំខាន់សម្រាប់គាត់នោះគាត់នឹងខលមកម្តងទៀតនៅពេលដែលគាត់ស្វាង។

រូបភាព៖ Pinterest

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម