ប្រយ័ត្នស្រីៗ! ទង្វើ៧យ៉ាងបើឧស្សាហ៍ធ្វើ មុខនឹងប្រែជាខូចខ្ទេចគ្មានសល់

  • 2020-11-03 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​ទម្លាប់​៧​យ៉ាង​នេះ ​នោះ​ស្បែក​មុខ​របស់​អ្នក​គ្មាន​ថ្ងៃ​ទទួល​បាន​លទ្ធផល​ល្អ​ទេ ។ លើស​ពី​នេះ ​វា​មាន​តែ​ធ្វើ​ឲ្យ​មុខ​ទៅ​ជា​ខូច​​ខ្ទេច ​និង​ចាស់​ជា​ង​មុន​ថែម​ទៀត។​​

១. ​ញិច​​មុន

​​​លទ្ធផល​​នឹង​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ក្លាយ​ជា​ជាំ ​ស្នាម​​ពី​ខាង​ក្នុង ​ដែល​បណ្តាល​ឲ្យ​​ស្បែក​ទៅ​ជា​រ៉ាំ​រ៉ៃ ​រលាក ​​ព្រម​ទាំង​​រន្ធ​ញើស​រីក​ធំ ​ទៀត​ផង។

២. ​អេះ​និង​ប៉ះ​មុខ​ញឹក​ញាប់

ដូច​អ្នក​ដឹង​រួច​ហើយ​ថា ​នៅ​ក្នុង​ក្រចក​របស់​យើង​ភាគ​ច្រើន​មាន​បាក់​តេរី ​ហេតុ​នេះ​បើ​អ្នក​​ឧស្សាហ៍​អេះ​មុខ​ ​​នោះ​នឹង​ធ្វើ​ឲ្យ​បាក់​តេរី​​ចូល​ដល់​ផ្ទៃ​មុខ​ដោយ​ផ្ទាល់ ​ហើយ​ទៅ​ជា​ឡើង​មុន​ផង​ដែរ។ ​​ម្យ៉ាង​វិញ​ទៀត ​ការ​យក​ដៃ​មិន​ស្អាត​ទៅ​ប៉ះ​មុខ ​ក៏​ជា​ស្ពាន​ចម្លង​មេរោគ​ទៅ​ដល់​សាច់​មុខ​ផង​ដែរ ​ព្រោះ​​ធ្វើ​ឲ្យ​​រន្ធញើស​​ពោ​ពេញ​ដោយ​ធាតុ​កខ្វក់។

៣. ​​ផឹក​ទឹក​បាន​តិច

​ការ​ផឹក​ទឹក​បាន​តិច ​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រេះ​ ស្ងួត​ជា​ទី​បំ​ផុត ដែល​ធ្វើ​ឲ្យ​រាង​កាយ​ប្រឈម​នឹង​ហានិភ័យ ហើយ​ជា​លទ្ធផល​នឹង​ទៅ​ជា​ហើម។

៤​. ជក់​បារី

​ឥទ្ធិពល​នៃ​ការ​ជក់​បារី ​នឹង​ធ្វើ​ឲ្យ​រ៉ាឌីកាល់​សេរី​ក្នុង​រាង​កាយ​កើន​ឡើង ​ជា​ហេតុ​ធ្វើ​ឲ្យ​​​ស្បែក​មិន​ភ្លឺ​រលោង។ ​ទន្ទឹម​នឹង​នេះ ​វា​ក៏​ធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​បំផ្លាញ​ទៅ​ដល់​ស្រទាប់​ផ្នែក​ផ្សេង​ៗ​ទៀត នៃ​រាង​កាយ​ផង​ដែរ។

​៥. ​​មិន​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ

​កាំ​រស្មី​នៃ​ពន្លឺ​ព្រះ​អាទិត្យ ​ងាយ​បំផ្លាញ​ស្បែក​​ឲ្យ​មើល​ទៅ​ខ្មៅ​ស្រអាប់​ណាស់។ ម្ល៉ោះ​ហើយ ​មិន​ថា​នៅ​ផ្ទះ ​ឬ​ចេញ​ក្រៅ​នោះ​ទេ ​អ្នក​ដាច់​ខាត​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​ដើម្បី​​​ការពារ​កាំ​រ​ស្មី​អ៊ុល​ត្រា​វី​យូ​ឡេ​​​កុំ​ឲ្យ​បំផ្លាញ​ស្រទាប់​ស្បែក​ពី​ខាង​ក្នុង​បាន​។

​៦. ​​​ចូល​គេង​យប់​ជ្រៅ

​មិន​ចូល​គេង​ពី​ក្បាល​ព្រលប់ ​​មិន​ត្រឹម​ធ្វើ​ឲ្យ​រាង​កាយ​ហត់​នឿយ​នៅ​ថ្ងៃ​បន្ទាប់​ឡើយ ​តែ​វា​ក៏​​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​អរម៉ូន​រាង​កាយ​​ផ្លាស់​ប្តូរ​ផង​ដែរ។ ​នោះ​នឹង​​បណ្តាល​ឲ្យ​ស្បែក​​គ្មាន​លទ្ធភាព​ជួស​ជុល​ខ្លួន​ឯង​បាន​ទាំង​ស្រុង ​​ធ្វើ​ឲ្យ​ប្រែ​ជា​​ស្បែក​ខ្មៅ​ស្រអាប់ ​មាន​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​ទៀត​។

៧. ​​មិន​ជូត​គ្រឿង​សម្អាង​​ឲ្យ​អស់ ​មុន​ចូល​គេង

ប្រសិន​បើ​អ្នក​មិន​បាន​ជូត​មុខ​ឲ្យ​ស្អាត​ជ្រះ​ល្អ​ទេ ​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​​របស់​ស្បែក​មុខ​ប្រែ​ជា​រីក​ធំ ​ដែល​ងាយ​ឲ្យ​កើត​មុន​ជា​ទី​បំ​ផុត។ ​​ដូច្នេះ ​មុន​ចូល​គេង​ គប្បី​ជូត​គ្រឿង​សម្អាង​មុខ​ឲ្យ​ជ្រះ​ល្អ ​ដោយ​ការ​ប្រើ​ហ្វូម​លាង​មុខ ​ឬ ប្រេង​ជូត​មុខ​ រហូត​ដល់​អ្នក​ប្រាកដ​ថា​ផ្ទៃ​មុខ​របស់​អ្នក​ពិត​ជា​ស្អាត​ល្អ​មែន៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា