រឿងទាំង ៣ដែលមានតែនារីវ័យ ជិត៤០ឆ្នាំទើបជ្រាបបានជ្រៅជ្រះបំផុត បើដឹងមុនហ្នឹងមិនដឹងល្អយ៉ាងណា
- 2020-11-03 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង ៣ដែលមានតែនារីវ័យ ជិត៤០ឆ្នាំទើបជ្រាបបានជ្រៅជ្រះបំផុត បើដឹងមុនហ្នឹងមិនដឹងល្អយ៉ាងណា
សូមបញ្ឈប់ការបន្ទោសខ្លួនឯងសម្រាប់ការមិនទាន់ធ្វើបានអ្វីជាដុំកំភួន។ មានតែពេលដែលអ្នកអាចរៀនបានវិធីបោះបង់ចោលប៉ុណ្ណោះ ទើបអ្នកអាចមានសុភមង្គល។ ខាងក្រោមនេះគឺជារឿងទាំង ៥ដែលមានតែនារីជិតខិតដល់វ័យ ៤០ឆ្នាំយល់ច្បាស់។
១. រឿងការងារ ធ្វើការឆ្លាត គឺប្រសើរជាងធ្វើដល់តែដាច់ខ្យល់
ជារៀងរាល់ថ្ងៃ មនុស្សស្រីទោះបីជាធ្វើការ១៦ម៉ោង ក៏មិនប្រាកដថាគ្រប់គ្រាន់ដែរ។ តែអ្នកដែលឆ្លាត អាចចំណាយពេលត្រឹមតែ ៨ម៉ោង គឺគ្រប់ហើយ។ និយាយពីការងារវិញ ធ្វើយ៉ាងណាក៏មិនចប់ដែរ ដូចនេះត្រូវរៀបចំផ្ដល់អាទិភាពការងារសំខាន់មុន និងពេលវេលារបស់ខ្លួនឲ្យសមស្រប។
២. កុំរស់នៅលើអណ្ដាតរបស់គេ
គ្មានអ្នកណាមួយល្អឥតខ្ចោះនោះទេ ហើយយើងក៏ដូចគ្នា។ តែបើមិនល្អឥតខ្ចោះហើយ យើងត្រូវរៀនរស់នៅដោយមិនយកសម្ដីរិះគន់ជាធំ។ ព្រោះចំនួនអ្នកដែលស្រលាញ់យើង និងចំនួនដែលមិនបំពេញចិត្តយើងគឺប្រហាក់ប្រហែលគ្នា។ បើអ្នករស់នៅលើអណ្ដាតរបស់គេ អ្នកនឹងមិនអាចរស់បានធូរទ្រូងឡើយ។
៣. ចេះលើកលែងឲ្យខ្លួនឯង
នៅពេលដែលឃើញគេអាយុស្របាលគ្នាមានអ្វីធំដុំជាងយើង សូមកុំទាន់អាលអាក់អន់ស្រពន់ចិត្ត។ បញ្ឈប់ការបន្ទោសខ្លួនឯងព្រោះមិនដល់គេ ត្បិតបន្ទោសខ្លួនឯងក៏នឹងមិនជួយឲ្យអ្នកសម្រេចបានគោលដៅណានោះទេ។ មានតែការតស៊ូ ព្យាយាមបន្ថែមទៀតប៉ុណ្ណោះ ទើបជួយឲ្យអ្នកសម្រេចគោលដៅបាន៕