នៅពេលមានស្នេហា រាងកាយអ្នកនឹងមានការប្រែប្រួលបែបនេះ

  • 2020-10-28 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុនពេលចាប់ផ្ដើមទំនាក់ទំនងជាមួយនរណាម្នាក់នោះ ពិបាកណាស់ក្នុងការហាមឃាត់អារម្មណ៏ខ្លួនឯងមិនអោយនឹកគិតដល់គេនោះ។ តាមពិតទៅមិនមែនតែអ្នកម្នាក់ទេ ដែលត្រូវឆ្លងកាត់ដំណាក់កាលមួយនេះ ស្នេហាអាចធ្វើអោយអ្នកប្រែប្រួលដូចខាងក្រោមនេះ៖

១. បញ្ចេញអរម៉ូនច្រើនជាងធម្មតា

ស្នេហាអាចធ្វើអោយរាងកាយអ្នក បញ្ចេញអរម៉ូនមកច្រើនខុសពីធម្មតាដូចជា Adrenaline ធ្វើអោយចង្វាក់បេះដូងដើរលឿនខុសពីធម្មតា Oxytocin ដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃស្នេហា Dopamine ដែលមាននាទីគ្រប់គ្រងសម្ពាធឈាម ព្រោះតែបែបនេះហើយពេលបាននៅក្បែរគេ អ្នកមានអារម្មណ៏រំភើប រីករាយ មើលទៅពិភពលោកជុំវិញខ្លួនក៏ស្រស់ស្អាតជាងធម្មតា។

២. ស្នេហាប្រៀបដូចថ្នាំបំបាត់ការឈឺចាប់

មិនមែនត្រឹមតែជាការឈីចាប់ផ្លូវចិត្តនោះទេ សូម្បីតែការឈឺចាប់ខាងផ្នែករាងកាយក៏ស្នេហាអាចជួយអ្នកមិនសូវមានការឈឺចាប់បាន ជាពិសេសពេលនឹកឃើញមុខគេ នឹកឃើញស្នាមញញឹមគេ។ អ្នកអាចមានអារម្មណ៏បែបនេះបាន ដោយសារតែការកើនឡើងនៃអរម៉ូន Cortisol ដែលមាននាទីកាត់បន្ថយការឈឺចាប់ ខ្លាំងក្លាជាង Aspirin ទៅទៀត។

៣. មិនសូវស្មុគស្មាញដូចមុន

នៅពេលដែលមានចិត្តលើនរណាម្នាក់ហើយនោះ រាងកាយអ្នកក៏ចាប់ផ្ដើមផលិត និង បញ្ចេញអរម៉ូន Serotonin ច្រើនជាងមុខ ដែលធ្វើអោយជាទូទៅអ្នកមានអារម្មណ៏សប្បាយចិត្តជាធម្មតា។ រីឯអរម៉ូន Cortisol ដែលមាននាទីគ្រប់គ្រងភាពតានតឹងនៅក្នុងរាងកាយ ក៏កើនឡើងស្រដៀងគ្នានេះផងដែរ។

៤. អារម្មណ៏ក៏មិនមានការប្រែប្រួលច្រើនដូចមុន

យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Havard បានបង្ហាញថាអរម៉ូន Oxytocin ត្រូវបានបញ្ចេញនៅពេលដែលបានស្និទ្ធស្នាលជាមួយអ្នកដែលខ្លួនពេញចិត្ត ធ្វើអោយអ្នកមានអារម្មណ៏ថាកាន់តែពេញចិត្តគេ ហើយកក់ក្ដៅពេលបាននៅក្បែរ។

៥. បង្កើនប្រព័ន្ធភាពសាំរាងកាយ

ក្រុមអ្នកវិទ្យសាស្ត្រមួយក្រុមនៃសាកលវិទ្យាល័យ Pittsburgh នៃសហរដ្ឋអាមេរិចបានរកឃើញថា ស្នេហាអាចធ្វើមនុស្សបង្កើតភាពសាំ ដែលអាចធ្វើអោយអ្នកដែលមានស្នេហាមានអាយុវែងជាងមនុស្សធម្មតារហូតដល់ទៅ ៥ ឆ្នាំ។

៦. ខួរក្បាលដំណើរការខុសប្រក្រតី

រីឯការសិក្សាពីចក្រភពអង់គ្លេសឯនោះវិញ បានបង្ហាញថាមនុស្សដែលមានស្នេហា ផ្នែកមួយនៃខួរក្បាលដែលមានឈ្មោះថា​ Amygdala ក៏លែងដំណើរ ធ្វើអោយពេលខ្លះអ្នកដែលមានស្នេហាមិនអាចគិតគួរអ្វីអោយបានសមហេតុផលដូចមនុស្សធម្មតា។

៧. កែវភ្នែកមានពន្លឺខុសពីធម្មតា

អ្នកអាចចាប់អារម្មណ៏សង្កេតដោយខ្លួនឯងបាន ថាពេលដែលបាននៅក្បែរមនុស្សដែលខ្លួនពេញចិត្តប្រស្រីភ្នែកអ្នកនឹងរីកធំជាងមុន ដែលធ្វើអ្នកមើលទៅគួរអោយទាក់ទាញជាងធម្មតា។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម