វាយតម្លៃរួចយ៉ាងម៉ត់ចត់ ស្រាបៀរ ប្ល៊ែកផេនធ័រ បន្តឈ្នះមេដាយមាសឆ្នាំ ២០២០ លំដាប់ពិភពលោក

  • 2020-10-27 10:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រាបៀរ ប្ល៊ែកផេនធ័រ បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើនមកហើយ ចាប់តាំងពីស្រាបៀរ នេះផលិតឡើងក្នុងឆ្នាំ ២០០៤។ តែអ្វីកាន់តែពិសេសសម្រាប់ឆ្នាំនេះ គឺស្រាបៀរ ប្ល៊ែកផេនធ័រ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញស្រាបៀរអន្តរជាតិ។

ជាលទ្ធផលបន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ស្រាបៀរ ប្ល៊ែកផេនធ័រ បន្ត ឈ្នះមេដាយមាសឆ្នាំ ២០២០ ពី Monde Selection ដែលជាវិទ្យាស្ថានអន្តរជាតិត្រួត ពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ជាអ្នកឯកទេសខាងវាយតម្លៃលើគុណ ភាពផលិតផល។

ស្រាបៀរ ប្ល៊ែកផេនធ័រ គឺជាស្រាបៀរទឹកខ្មៅ ដែលត្រូវបានផលិតចេញពីគ្រឿងផ្សំល្អ ប្រណីត ចម្រាញ់យ៉ាងពិសេស និងហ្មត់ចត់បំផុត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាលំដាប់ ថ្នាក់ពិភពលោក និងអ្នកជំនាញផលិតស្រាបៀរលំដាប់ពិភពលោក ដើម្បីផលិតបាន រសជាតិខ្លាំងប្លែក បែបស្រទន់ដ៏ឈ្ងុយឆ្ងាញ់។ ដោយសារការបេ្តជ្ញារបស់ខ្លួនដើម្បី ភាពល្អឥតខ្ចោះនេះ បានធ្វើឲ្យស្រាបៀរ ប៊ែ្លកផេនធ័រ សាងកេរ្តិ៍ឈ្មោះម៉ាកផលិតផល ដ៏ល្អទៅលើគុណភាព និងរសជាតិស្រាបៀរស្តោត។

យោងតាមលោក Alexander Belkin ដែលជាប្រធានជាន់ខ្ពស់ផ្នែកស្រាបៀរ បានចែករំលែកឲ្យដឹងថា “យើងមានមោទនភាពណាស់ដែលបានឈ្នះពានរង្វាន់ទាំងនេះ ហើយអាចផ្តល់ជូនប្រជាជនកម្ពុជានូវស្រាបៀរស្តោតលំដាប់ពិភពលោកយ៉ាងពិត ប្រាកដ”។

គួររំលឹកផងដែរថា ស្រាបៀរ ប្ល៊ែកផេនធ័រ គឺជាស្រាបៀរទឹកខ្មៅដ៏ពេញនិយមនៅ ប្រទេសកម្ពុជា ហើយបានបន្តនាំមុខគេនៅក្នុងទីផ្សារស្រាបៀរស្តោតតាំងពីឆ្នាំ ២០០៤ ។ តោះកនយើងទទួលយកអារម្មណ៍មានថាមពលខ្លាំងនៃរសជាតិដ៏ឆ្ងាញ់ពីស្រាបៀរ ប្ល៊ែកផេនធ័រនៅថ្ងៃនេះ!

អត្ថបទពេញនិយម