របស់ ៣ យ៉ាង​នេះ ទោះ​គេ​លន់​តួ ប្រគល់​ដល់​ដៃ​ក៏​មនុស្ស​ស្រី​មិន​គួរ​ទទួល​ដែរ បើ​មិន​ចង់​វេទនា​ចិត្ត

  • 2020-10-23 07:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី មាន​បាយ​២ ប្រភេទ​ដែល​មិន​​គួរ​ញ៉ាំ ទី១ គឺ​បាយ​ផ្អូម ទី​២​គឺ​បាយ​របស់​អ្នក​ដទៃ។ បាយ​ផ្អូម​ញ៉ាំ​ទៅ​ខូច​សុខភាព បាយ​អ្នក​ដទៃ ញ៉ាំ​ទៅ​ត្រូវ​លះបង់​រឿង​ជា​ច្រើន។​ ដូច​គ្នា​នេះ​ដែរ រឿង​ទាំង​៣​ខាង​ក្រោម​នេះ មនុស្ស​ស្រី​មិន​គួរ​ទទួល​ឡើយ ទោះ​គេ​លើក​ដល់​ដៃ​ក៏​ដោយ ព្រោះ​អ្នក​អាច​បាត់​បង់​ច្រើន​ជាង ការ​ទទួល​បាន។

១. មនុស្ស​ប្រុស​ក្បត់

មនុស្ស​ស្រី​ដែល​​គ្រប់​លក្ខ​រូប​ណា​មួយ ប្រាកដ​ជា​គ្មាន​ថ្ងៃ​ឆោត​ដល់​ថ្នាក់​យក​មនុស្ស​ប្រុស​បោកប្រាស់​នៅ​ក្បែរ​ខ្លួន​មួយ​ជីវិត​នោះ​ទេ។ ព្រោះ​អ្វី​ដែល​ឡើង​ដោយ​បង្ខំ​ចិត្ត គឺ​មិន​គង់​ឡើយ។ ជីវិត​នៅ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត កុំ​ដោយ​សារ​គិត​ទាល់​មួយ​គ្រា ហេតុ​សម្រេច​ចិត្ត​ខុស​មួយ​ជីវិត​ឲ្យ​សោះ។ អ្នក​ណា​ល្អ​នឹង​យើង ត្រូវ​រក្សា​ឲ្យ​ជិត អ្នក​អាក្រក់​ត្រូវ​បោះបង់​ចោល​ឲ្យ​បាន​ធូរស្រាល​ចិត្ត។

២. ទំនាក់ទំនង​តុកសិក

រាប់​អាន​មិត្តភ័ក្ដិ​ច្រើន​ក៏​ល្អ ប៉ុន្តែ​ត្រូវ​ដឹង​ថា ក្នុង​ចិត្ត​គេ​មាន​បំណង​យ៉ាង​ម៉េច​មក​លើ​យើង​ជា​មុន​សិន។ គេ​ចូល​មក​ដោយ​គំនិត​ល្អ ឬ​គ្រាន់​តែ​កេង​ចំណេញ​លើ​យើង។ ជីវិត​មនុស្ស​ស្រី កុំ​ខ្វល់​នឹង​ចំនួន​មិត្តភ័ក្ដិ តែ​ត្រូវ​គិត​ឲ្យ​ដិត​ដល់​គុណភាព​របស់​ពួក​គេ។ មាន​ឈ្មោះ​ជា​មិត្តភ័ក្ដិ តែ​មក​កេង​​ចំណេញ ទោះ​គេ​ប្រគេន​ដល់​ដៃ​ ក៏​កុំ​ឆោត​យក​ឲ្យ​សោះ។

៣. កាដូ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ

ឃើញ​គេ​ឲ្យ​កាដូ កុំ​ទាន់​អាល​សប្បាយអរ ដោយ​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេស​គឺ​កាដូ​ដែល​តម្លៃ​ថ្លៃ។ ត្រូវ​ចាំ​ថា​ នៅ​លើ​លោក​នេះ គ្មាន​បាយ​មួយ​ពេល​ណា​ដែល​ឥត​គិត​ថ្លៃ​នោះ​ទេ។ នៅ​ពេល​ដែល​គេ​សម្រេច​ឲ្យ​អ្វី​មក​យើង​មួយ មាន​ន័យ​ថា សុទ្ធ​តែ​ភ្ជាប់​មក​ជា​មួយ​លក្ខខណ្ឌ​ហើយ។ ខណៈ​លក្ខខណ្ឌ​ខ្លះ ជា​មនោសញ្ចេតនា​ផ្លូវ​ចិត្ត ក៏​មាន​មិន​តិច​ដែរ ដែល​ជា​ចំណង​ខាង​រាងកាយ។ ដូច​នេះ​ហើយ ការ​រក​​លុយ​ចិញ្ចឹម​ក្រពះ​ខ្លួន​ឯង នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម