៣​ វិធី​ជួយ​ឲ្យ​មនុសុ្ស​ស្រី​សំណាង​មួយ​ជីវិត គ្មាន​ថ្ងៃ​ភ័យ​ខ្លាច​អភ័ព្វ

  • 2020-10-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​​ទោះ​ស្អាត ទោះ​ឆ្លាត​ដល់​កម្រិត​ណា​ក៏​មិន​ស្មើ​ចេះ​ពី​វិធី​ទាំង​អស់​នេះ​ដែរ ដែល​នឹង​ជួយ​ឲ្យ​អ្នក​ជួប​តែ​រឿង​ល្អ​ៗ​លើ​វិថី​ជីវិត​នេះ។

១. តែង​មាន​គំរោងការ​ជំនួស

ទោះ​ជា​យើង​ឆ្លាត​​យ៉ាងណា រមែង​តែង​មាន​រឿង​មួយ​ចំនួន​ដែល​មិន​អាច​កើត​ឡើង​ដូច​អ្វី​យើង​ចង់​បាន​នោះ​ឡើយ។ នេះ​ហើយ​ជា​ពេល​ដែល​គំរោងការ B ចាំ​បាច់​បំផុត។ ឧទាហរណ៍ យើង​តែង​គិត​ថា ដល់​ពេល​ណា​មួយ​ យើង​នឹង​សន្សំ​លុយ​បាន​ចំនួន​ប៉ុន​នេះ តែ​ទន្ទឹម​នឹង​នោះ​ យើង​ក៏​ត្រូវ​សាគួរ​លុយ​ដូច​គ្នា ព្រោះ​អាច​លុយ​ដែល​យើង​រំពឹង​ថា បាន​នោះ បែរ​ជា​មិន​បាន​វិញ។ បើ​អ្នក​មិន​ត្រៀម​គំរោង​ជំនួស​នេះ​ទេ អ្នក​អាច​ធ្លាក់​ខ្លួន​ចូល​កាលៈទេសៈ​ទាល់​ច្រក។

២. ដឹង​គុណ​អ្នក​ជួយ​យើង

នៅ​ពេល​អ្នក​ណា​ជួយ​យក​អសារ​អ្នក ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​គ្រោះ​មួយ​គ្រា អ្នក​ត្រូវ​ចង​ចាំ​អំពើ​ល្អ​របស់​គេ។ ព្រោះ​គេ​ជួយ​អ្នក មិន​មែន​មក​ពីគេ​ធូរធារ ប្រសើរ​ជាង​អ្នក​ឡើយ តែ​មក​ពី​គេ​មិន​ដាច់​ចិត្ត​ឃើញ​អ្នក​រង​គ្រោះ​តែ​ឯង ដោយ​គ្មាន​អ្នក​ណា​ជួយ។ គេ​ថា​អ្នក​ដែល​ដឹង​គុណ​គេ​ជួយ​គ្រា​ក្រ ថ្ងៃ​អនាគត​នឹង​ជួប​តែ​រឿង​ល្អ។

៣. ហ៊ាន​លះបង់​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​រីក​ចម្រើន

នា​សម័យ​នេះ វា​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​នារី​ ហ៊ាន​ក្លាហាន​លះបង់​រឿង​នានា​ដែល​ធ្វើ​ឲ្យ​ខ្លួន​គ្មាន​ក្ដី​សុខ។ ឧទាហរណ៍​ដែល​ជាក់​ស្ដែង​បំផុត​នោះ​​គឺ ពូក​គេ​ឥលូវ​ហ៊ាន​ដើរ​ចេញ​ពី​ជីវិត​អាពាហ៍ពិពាហ៍​ដែល​យក​មក​បៀម​ទុក្ខ។ កាល​សម័យ​មុន មិន​ថា​​ប្ដី​ធ្វើ​បាប​ចិត្ត​កាយ​ដល់​កម្រិត​ណា​ តែ​មនុស្ស​ស្រី​បាន​ត្រឹម​សម្ងំ​ទ្រាំ​នូវ​អំពើ​ទាំង​នោះ តែ​ពេល​នេះ​ខុស​ពេល​មុន​ហើយ ដោយ​ពួក​គេ​ហ៊ាន​ដើរ​ចេញ​ដោយ​គ្មាន​ការ​ស្ដាយ​ក្រោយ​នោះ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម