៤ វិធី​នេះ​ជួយ​បំបាត់​ស្នាម​សម្លាក​ដោយសារ​រលាក​ភ្លើង ឬ​បំពង់​ស៊ី​មាំង

  • 2020-10-22 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​រលាក​បំពង់​ស៊ី​មាំង ឬ​ភ្លើង​នេះ បើ​ប្រុស​ៗ​មិន​សូវ​ជា​បញ្ហា​ទេ។ តែ​សម្រាប់​មនុស្ស​ស្រី​វិញ គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​ក្រោយ​ពីជា ​វា​បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ពណ៌​ខ្មៅ​ជាប់​នឹង​កំភួន​ជើង ដែល​ធ្វើឲ្យ​ស្លៀក​ខ្លី​មិន​ស្អាត។ តែ​កុំ​បារម្ភ​បើ​មាន​បញ្ហា​នេះ​មែន កញ្ញា សូម​ណែនាំ​វិធី​សាមញ្ញ ៤ ជួយ​បំបាត់​បញ្ហា​ខាង​លើ៖

១.រូបមន្ត​ក្រូចឆ្មារ

ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​ចូល​ទៅ​សម្អាត​យ៉ាង​ជ្រៅ​សម្អាត​ពី​ក្នុង​ស្រទាប់​ស្បែក។ របៀប​ធ្វើ ក្រូចឆ្មារ​មួយ​ផ្លែ ច្របាច់​យក​ទឹក ហើយ​យក​ទៅ​លាយ​ជាមួយ​ទឹក​ខ្ញី និង​លាប​​វា​លើ​ស្នាម។ ត្រូវ​លាប​វា ៣ ដង​ក្នុង​មួយ​សប្ដាហ៍ ប្រសិនបើ​ស្នាម​នោះ​មាន​រយៈពេល​យូរ​មក​ហើយ។

រូបតំណាង

២.រូបមន្ត​ប្រទាល​កន្ទុយក្រពើ

ប្រទាល​កន្ទុយក្រពើ គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​មុខ​របួស​លើ​ស្បែក​ឆាប់​សះស្បើយ និង​ធ្វើឲ្យ​ឈាម​រត់​ស្រួល។ ចំណែក​វិធី​ធ្វើ​ក៏​មាន​លក្ខណៈ​ងាយស្រួល​ដែរ កោស​យក​ជែល​នៅ​ខាង​ក្នុង លាប​លើ​ស្លាកស្នាម។ បន្ត​ធ្វើ​វា​ឲ្យ​បាន ៣ ដង​ក្នុង​ មួយ​សប្តាហ៍ ដើម្បី​ឆាប់​ទទួល​បាន​លទ្ធផល​ល្អ។

រូបទំណាង

៣.រូបមន្ត​រមៀត

ក្នុង​រមៀត​មាន​សារធាតុ​សកម្ម​ជាច្រើន ដូច្នេះ​បើ​អ្នក​ចង់​ធ្វើ​ឲ្យ​ស្នាម​សម្លាក​ខ្លាំង​រលុប​ឆាប់​ៗ អាច​ប្រើ​​រមៀត ដោយ​គ្រាន់តែ​ចិត​វា​ជា​ចំណិត​ស្ដើង​ៗ បន្ទាប់មក​អនុវត្ត​ទៅ​តំបន់​មាន​ស្លាក​ស្នាម​នោះ។

រូបតំណាង

៤.រូបមន្ត​ខ្ញី

ខ្ញី គឺជា​អង់ទីអុកស៊ីដង់​ប្រឆាំង​នឹង​ភាព​ចាស់​ជាង​វីតាមីន E ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ១២ យ៉ាង​ពិសេស ល្អ​សម្រាប់​ស្នាម​សម្លាក​យូរ​ៗ។ គ្រឿងផ្សំ ខ្ញី​ស្រស់​កាត់​ជា​ចំណិត​ស្ដើង​ៗ បន្ទាប់​មក​យក​ទៅ​បិទ​លើស្បែក​មាន​បញ្ហា សារធាតុ penetrates នឹង​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក។ បន្ទាប់ពី​បិទ ២០ នាទី​ក្រោយ​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ត្រជាក់៕

រូបតំណាង

ចុចអាន៖៣​វិធីកម្ចាត់​រោម​ពុក​មាត់​នារីៗ​បាន​ងាយ មានប្រសិទ្ធភាព​ អាច​ធ្វើ​បាន​នៅ​ផ្ទះ

ប្រភព៖ Eva ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម