Charmaine Sheh៖ មនុស្ស​ស្រី​ត្រូវ​តែ​ស្អាត​ដូច​ផ្កា​រីក​គ្រប់​ពេល ទោះ​គ្មាន​អ្នក​ណា​មើល​ក៏​ដោយ

  • 2020-10-22 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ហុងកុង Charmaine Sheh បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា មនុស្ស​ស្រី​ត្រូវ​តែ​ចេះ​ស្រលាញ់​ខ្លួន​ឯង មើល​ថែ​ខ្លួន​ដើម្បី​ខ្លួន​ឯង មិន​មែន​សម្រាប់​អ្នក​ដទៃ​នោះ​ឡើយ។

តារា​សម្ដែង​ស្រី​លំដាប់ A ចិន Charmaine Sheh បាន​ចែក​រំលែក​កម្រង​រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន។ នៅ​ក្នុង​វ័យ ៤៥​ឆ្នាំ តួ​រឿង កលល្បិ​ច​ក្នុង​រាជវាំង នៅ​តែ​រក្សា​បាន​សម្រស់ និង​រាង​ស្អាត​ឥត​ខ្ចោះ ក្មេង​ស្រករ​ក្រោយ​សុំ​ខ្មាស។

ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍​​ថ្មី​សម្រាប់​ពាណិជ្ជកម្ម​នេះ តារា​កើត​ឆ្នាំ ១៩៧៥ បាន​និយាយ​អំពី​គំនិត​របស់​ខ្លួន​ចំពោះ​មិត្ត​ៗ​នារី​ថា៖ មនុស្ស​ស្រី​សូម​ធ្វើ​ខ្លួន​ឲ្យ​ដូច​បាច់​ផ្កា ទោះ​បី​ជា​គ្មាន​អ្នក​មើល​ក៏​ដោយ ក៏​ត្រូវ​តែ​រីក​ស្គុះស្គាយ​បញ្ចេញ​សម្រស់​ដែរ។ មិន​មែន​សម្រាប់​អ្នក​ដទៃ​នោះ​ទេ គឺ​ស្អាត​ដើម្បី​ខ្លួន​ឯង ធ្វើ​ឲ្យ​ជីវិត​យើង​ស្រស់​បំព្រង។

ដើម្បី​រក្សា​បាន​រាង និង​សម្រស់​នៅ​ក្មេង​ខ្ចី​បែប​នេះ Charmaine ចំណាយ​ពេល​ហាត់​យ៉ូហ្គា ៩០​នាទី​ជារៀង​រាល់​ថ្ងៃ ហើយ​ផឹក​ទឹក​យ៉ាង​តិច ២​លីត្រ។ ប្រឡូក​សិល្បៈ​ជាង ២០​ឆ្នាំ ទ្រព្យ​សម្បត្តិ​របស់​ស្រី​ស្អាត ៤៥​ឆ្នាំ​ពេល​នេះ​មាន​ប្រមាណ ៥០​លាន​ដុល្លារ។ ដើម​ឆ្នាំ​នេះ នាង​ទើប​តែ​ទិញ​ភូមិគ្រឹះ​តម្លៃ ៥​លាន​ដុល្លារ នៅ​ហុងកុង។ ហើយ​នាង​ ក៏​មិន​ទាន់​គិត​គូ​រឿង​យក​គ្រួសារ​ដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម