តួរឿង Skull Island បង្ករចលាចលព្រោះជួលអង្គរក្ស ១០០នាក់ដើម្បីការពារខ្លួន
- 2020-10-21 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង Skull Island បង្ករចលាចលព្រោះជួលអង្គរក្ស ១០០នាក់ដើម្បីការពារខ្លួន
តារាសម្ដែងស្រីជួរមុចចិន Jing Tian ត្រូវបានការពារដោយកងអង្គរក្សចំនួនជាង ១០០នាក់ពេលនាងបង្ហាញខ្លួននៅផ្សារទំនើបមួយ។ មនុស្សជាច្រើនបានបង្ហាញការមិនពេញចិត្តដោយសារត្រូវកម្លាំងនេះរំខានដល់ពួកគេ។
បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា តារាសម្ដែងស្រីល្បីឈ្មោះចិន Jing Tian ចូលរួមក្នុងកម្មវិធីមួយដែលធ្វើឡើងនៅផ្សារទំនើប ទីក្រុងសៀងហៃ ប្រទេសចិន។ បង្ហាញមុខនៅទីនេះ តួរឿង Kong: Skull Island ត្រូវបានកងអង្គរក្សាប្រមាណជាង ១០០នាក់ការពារតាំងពីមាត់ទ្វារ ដល់កន្លែងប្រារព្ធធ្វើកម្មវិធី។
នៅក្នុងកម្មវិធីដដែលនេះ ស្រីស្អាត៣២ឆ្នាំ ហាក់មានអារម្មណ៍ល្អ ដោយនាងបានញញឹម និងបក់ដៃដាក់អ្នកគាំទ្រផងដែរ។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យទស្សនិកជនមិនពេញចិត្តនោះ មានវត្តមាននៅទីតាំងខាងលើ ហាក់មិនមានអ្នកគាំទ្ររបស់នាងច្រើនឡើយ។ ប៉ុន្តែអ្នកភាគីរបស់ស្រីស្អាតនេះ បានសំណូមពរអង្គរក្សច្រើនហួសហេតុ ដែលរំខានដល់អ្នកដើរផ្សារទំនើបដទៃទៀត ត្បិតកងអង្គរក្សនេះបានបិទផ្លូវដើម្បីសិល្បការិនីនេះដើរតែឯងមួយផ្លូវ មិនឲ្យអ្នកដទៃប្រើផ្លូវនេះឡើយ ទាំងដែលមិនសូវមានអ្នកគាំទ្រមកមើលនាងផង។
អ្នកមានវត្តមាននៅផ្សារទំនើបបានលាន់មាត់ថា៖ "ខ្ញុំស្មានតែមានកំពូលតារាអន្តរជាតិមកពីណា ទើបត្រូវការអង្គរក្សច្រើនយ៉ាងនេះ។ បើមិនដឹងថា គេស្រែកថា Jing Tian ទេ ខ្ញុំក៏មិនស្គាល់ថានាងអ្នកណាដែរ"។ ម្នាក់ទៀតបានស្រែកថា៖ " ខ្ញុំកំពុងនៅជាន់ទី ២ទិញខោអាវ ស្រាប់តែជម្លៀសចេញឲ្យដើរផ្លូវផ្សេង ក្រោយមកទើបដឹងថា មានតារាសម្ដែង Jing Tian មក តែខ្ញុំមិនបានមានចំណាប់អារម្មណ៍អ្វីលើនាងឡើយ"។
ភាគច្រើនបានរិះគន់ថា នេះគ្រាន់តែជាកម្មវិធីតូចមួយ ដូចនេះ តារាកើតឆ្នាំ ១៩៨៨មិនចាំបាច់ការពារអ្វីដល់ថ្នាក់នេះឡើយ៕