មេរៀនជីវិតដែលមនុស្សស្រីគ្រប់រូបអាចរៀនបានពីរឿង Emily in Paris

  • 2020-10-20 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែលជាល្បីតៗគ្នាមកហើយថារឿងនេះ ល្អមើលប៉ុណ្ណានោះ ក្រៅពីសម្រស់តួឯកប្រុស និង ស្រីហើយនោះ រឿងនេះក៏មានបង្កប់ការអប់រំជាច្រើន​ ជាពិសេសចំពោះមនុស្សស្រីតែម្ដង។

​១. មិនត្រូវអោយនរណាម្នាក់មកកំណត់ជីវិតអ្នកនោះទេ មិនពេញចិត្តក៏ក្លាហានដើរចេញដោយមិនងាកក្រោយ

ព្រោះតែការងារតម្រូវអោយតួឯកស្រីត្រូវប្ដូរមករស់នៅទីក្រុងប៉ារីស ដែលផ្ទុយស្រឡះពីការគិតដែលថាមនុស្សស្រីមានមុខងារសំខាន់តែក្នុងចង្ក្រានបាយ និង មើលថែទុកដាក់ផ្ទះសម្បែងតែប៉ុណ្ណោះ។ Emily​ ជាតំណាងអោយនារីសម័យថ្មីដែលជាមនុស្សឯករាជ្យ ហ៊ានតស៊ូដើម្បីអ្វីដែលខ្លួនស្រលាញ់ ហើយក៏រស់នៅដោយការពេញចិត្តទាំងរឿងការងារ និង​ រឿងផ្ទាល់ខ្លួន មិនអោយជីវិតខ្លួនពឹងពាក់ទៅលើមនុស្សប្រុសណាម្នាក់នោះ។ ជាក់ស្ដែងមុនពេលដែលសម្រេចចិត្តចាកចេញមកនោះ មិត្តប្រុសរបស់នាងបានព្យាយាមហាមមិនអោយនាងមកនោះទេ ទោះជានាងបានសន្យាថានៅតែបន្តទាក់ទងគ្នាយ៉ាងណាក៏ដោយ។

បើគិតអោយសព្វៗទៅ ការស្រលាញ់គ្នាដែលត្រឹមត្រូវនោះគឺមិនមែនបែបនេះនោះទេ គឺជាការស្រលាញ់ដែលធ្វើអោយភាគីទាំងសងខាងកាន់តែប្រសើរឡើង លូតលាស់ជាមួយគ្នា មិនមែនបែបដែលម្នាក់ត្រូវពឹងផ្អែកលើម្នាក់ដោយខ្វះមិនបាន។​ បើសិនជាអ្នកកំពុងតែប្រឈមមុខនឹងការសម្រេចចិត្តដូច Emily ដែរនោះ គិតមើលថាគួរលះបង់ក្ដីសុខខ្លួនឯង គ្រាន់តែចង់អោយគេសប្បាយចិត្តបែបនេះអត់?

២. ភាពថ្លៃថ្នូរនៃមនុស្សស្រី ក៏ការដែលហ៊ានបដិសេធអ្វីដែលមិនល្អសម្រាប់ខ្លួន

ដូចសម្ដីដែលអ្នកច្នៃម៉ូតល្បីឈ្មោះ Coco Chanel បានលើកឡើងថា “Elegance means knowing how to refuse” អ៊ីចឹង មនុស្សស្រីមិនត្រូវព្រមតាមគេគ្រប់រឿងរ៉ាវ ទាំងខ្លួនផ្ទាល់មិនពេញចិត្តនោះទេ។ Emily មិនខ្លាចក្នុងការបដិសេធមនុស្សប្រុសតាមចែចង់នាង មិនថាមានរូបរាងស្អាតបាត ឬ ទ្រព្យស្ដុកស្តម្ភយ៉ាងណានោះទេ អោយតែនាងមិនពេញចិត្ត។ ចំពោះរឿងស្នេហានេះ Emily គឺមានការសម្រេចចិត្តយ៉ាងច្បាស់លាស់​ ​ជាពិសេសមិនខ្លាចក្នុងការប្រឈមមុខជាមនុស្សប្រុសដែលមិនអោយតម្លៃមកលើនាង ដូចជាសាស្រ្តាចារ្យក្នុងរឿងនេះជាដើម។

៣. អ្នកទី ៣? គ្មានផ្លូរទេ!

ទោះជាជីវិតស្នេហានាងរញ៉េររញ៉ៃបន្តិចមែន តែការសម្រេចចិត្តចុងក្រោយរបស់ជាងរឿងដែលត្រឹមត្រូវបំផុតហើយ។ Emily បានជួប ហើយក៏បាក់ចិត្តស្រលាញ់ Gabriel បុរសសង្ហាដែលរើរមកនៅក្បែរផ្ទះនាង។ តែបន្ទាប់ពីបានដឹងថាគេមិនមែនខ្លួនមួយនោះ ក៏ព្យាយាមមិនចង់ចូលទៅក្បែរគេត តាមបែបស្នេហានោះទេ។ ទោះបីជានាងនៅរក្សាទំនាក់ទំនងខ្លះៗជាមួយគេក្ដី នាងក៏ចាំរហូតទាល់តែគេបែកគ្នាដាច់ស្រាច់ដែរ ទើបបង្ហាញពីអារម្មណ៏ពិតប្រាកដរបស់ខ្លួន។

ប្រភព៖ pretty ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម